• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាប្រកាសលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន ស្ដីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា

នាយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់របស់អាស៊ាន ស្តីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ដែលបានរៀបចំឡើងតាមទម្រង់ដោយផ្ទាល់ និងផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត ដោយតភ្ជាប់បញ្តាញពីរាជធានីភ្នំពេញ នៅថ្ងៃទី ៦ ខែឧសភា។

កិច្ចប្រជុំបានឯកភាពថា មជ្ឈមណ្ឌល AHAC នឹងធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយក្រុមការងារទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ដើម្បីកំណត់ការអនុវត្តក្របខ័ណ្ឌនៃបេសកកម្មនៅតាមរដ្ឋនិងតំបន់នានា (នៃប្រទេសមីយ៉ាន់ម៉ា) រួមមាន Kyah, Kayin, Magway, Saigang និង Bago។ ដោយមានការឯកភាពពីក្រុមការងារទទួលបន្ទុកមីយ៉ាន់ម៉ានោះ មជ្ឈមណ្ឌល AHA នឹងលើកកម្ពស់ការទាក់ទងផ្ទាល់ជំនួយនិងផ្គត់ផ្គង់ជំនួយ។ ក្រុមការងារទទួលបន្ទុកមីយ៉ាន់ម៉ានឹងធានាសន្តិសុខនិងសុវត្ថិភាព សម្រាប់សមាជិកនៃក្រុមជួយសង្គ្រោះ។

មជ្ឈមណ្ឌល AHA និងក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានយល់ព្រម ផ្ទេរវ៉ាក់សាំងបង្ការកូវីដ-១៩ ទៅកាន់មូលដ្ឋានដែលខ្វះខាតឲ្យបានទាន់ពេលវេលា និងដាក់ពង្រាយការចាក់វ៉ាក់សាំងនៅតាមឃុំនីមួយៗផងដែរ។

កិច្ចប្រជុំក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តកម្រិតខ្ពស់របស់អាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងការឆ្លើយតបរួមចំពោះស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ា និងបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពង្រីកសកម្មភាពរបស់ដៃគូមជ្ឈមណ្ឌល AHA ក្នុងគម្រោងការមនុស្សធម៌រយៈពេលវែង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top