• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាលើកទី៤៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA)

មហាសន្និបាតអន្តរសភាលើកទី៤៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) នឹងប្រព្រឹត្តិទៅពីថ្ងៃទី ២០-២៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ កម្ពុជា ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅមុខដើម្បីអាស៊ានមួយប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងបន្ស៊ាំ។
  កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា។ (រូបថត៖ Van Do/VOV)  

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា បានឲ្យដឹងថា ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភានៃប្រទេសសមាជិក AIPA និងតំណាងជាន់ខ្ពស់នៃប្រទេសសង្កេតការណ៍ ភ្ញៀវកិត្តិយស ម្ចាស់ផ្ទះ និងអង្គការដៃគូនានា។ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA នេះ ក៏នឹងប្រព្រឹត្តិទៅកិច្ចប្រជុំពាក់ព័ន្ធដូចជា៖ សន្និសីទសមាជិកសភាស្ត្រី AIPA (WAIPA); សន្និសីទសមាជិកសភាវ័យក្មេង AIPA ;កិច្ចប្រជុំគណៈកម្មាធិការនយោបាយ និងកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top