• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាគំរាមបញ្ឈប់ការនាំចូលប្រេងពីប្រទេសថៃ

ក្នុងសារដែលបង្ហោះលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានរិះគន់សំណើរបស់ក្រុមប្រឆាំងថៃដែលអំពាវនាវឲ្យរដ្ឋាភិបាលប្រទេសនេះ បញ្ឈប់ការនាំចេញប្រេងទៅកាន់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ (រូបថត៖ SHS Media)

ភាពតានតឹងក្នុងទំនាក់ទំនងកម្ពុជា-ថៃ បន្ទាប់ពីការប៉ះទង្គិចនៅព្រំដែន មិនទាន់បង្ហាញសញ្ញានៃការធូរស្រាលនៅឡើយទេ។ នៅយប់ថ្ងៃទី២០ ខែមិថុនា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានអំពីលទ្ធភាពនៃការអនុវត្តវិធានការតបតសេដ្ឋកិច្ចដ៏តឹងរ៉ឹងជាបន្តបន្ទាប់ ទៅនឹងប្រទេសថៃ រួមទាំងការបញ្ឈប់ការនាំចូលប្រេងពីប្រទេសជិតខាងផងដែរ។

ក្នុងសារដែលបង្ហោះលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី២០ មិថុនា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានរិះគន់សំណើរបស់ក្រុមប្រឆាំងថៃដែលអំពាវនាវឲ្យរដ្ឋាភិបាលប្រទេសនេះ បញ្ឈប់ការនាំចេញប្រេងទៅកាន់កម្ពុជា។ លោក ហ៊ុន សែន ចាត់ទុកថា សកម្មភាពនេះនឹងបង្កឲ្យមានតែផលប៉ះពាល់បញ្ច្រាសប៉ុណ្ណោះ ហើយនាំមកនូវការខាតបង់សេដ្ឋកិច្ចយ៉ាងខ្លាំងដល់ប្រទេសថៃផ្ទាល់ ជាពិសេសក្រុមហ៊ុនថាមពលរដ្ឋ PTT។ លោក ហ៊ុន សែន បានហៅគំនិតនេះថា ជា “ល្បែងគ្រោះថ្នាក់ដែលនាំឲ្យខាតបង់ខ្លួនឯង”។

កន្លងមក កម្ពុជាបានបញ្ឈប់ការទិញអ៊ីនធឺណិត និងអគ្គិសនីពីប្រទេសថៃ ហាមឃាត់ការចាក់បញ្ចាំងភាពយន្តថៃតាមកញ្ចក់ទូរទស្សន៍ និងអំពាវនាវឲ្យពលករខ្មែរនៅប្រទេសថៃត្រឡប់មកស្រុកវិញ។ កម្ពុជាក៏ហាមឃាត់មិនឲ្យបន្លែ ផ្លែឈើ និងកសិផលរបស់ថៃ នាំចូលតាមច្រកទ្វារព្រំដែនកម្ពុជាផងដែរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top