• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កប៉ាល់ Le Quy Don បានចូលចតនៅកំពង់ផែ Muara ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកងទ័ពជើងទឹកប្រ៊ុយណេ

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារកប៉ាល់ក្តោងលេខ ២៨៦ - Le Quy Don នៃបណ្ឌិត្យសភាកងទ័ពជើងទឹកវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Dinh Giang នាយករងនៃបណ្ឌិត្យសភាកងទ័ពជើងទឹកបានមកដល់កំពង់ផែ Muara និងចាប់បាននៅដើមដំណើរទស្សនកិច្ច និងជួបប្រាស្រ័យជាមួយកងទ័ពជើងទឹកប្រ៊ុយណេ។
លោកវរសេនីយ៍ឯក Nguyen Dinh Giang និងគណៈប្រតិភូបានជួបជាមួយលោកវរសេនីយ៍ឯក Sharairil bin Hj Shahlan (ខាងស្តាំដៃ) និងកងទ័ពជើងទឹកប្រ៊ុយណេ។ រូបថត៖ VOV

ក្នុងពិធីទទួលនោះ លោកវរសេនីយ៍ទោ Sharairil bin Hj Shahlan មេបញ្ជាការមជ្ឈមណ្ឌលសន្តិសុខនៃកងទ័ពជើងទឹកប្រ៊ុយណេបានសម្តែងទំនុកចិត្តថា ដំណើរទស្សនៈកិច្ច និងការផ្លាស់ប្តូររបស់គណៈប្រតិភូនឹងទទួលបានជោគជ័យ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប៊្រុយណេនិងកងទ័ពជើងទឹកប្រជាជនវៀតណាម។ រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Nguyen Dinh Giang បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកប៊្រុយណេមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់; ជឿជាក់ថា ដោយផ្អែកលើទំនាក់ទំនងល្អ ការយោគយល់គ្នា និងការជឿទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរនឹងកាន់តែរីកចម្រើន រួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top