• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពជើងទឹកវៀតណាម-កម្ពុជាពង្រឹងទំនាក់ទំនងមិត្តភាព

ក្រុមការងារបានជួបពិភាក្សា ផ្លាស់ប្តូរ ព័ត៌មាន ចែករំលែកបទពិសោធន៍ការងារ ហើយសម្របសម្រួលជាមួយអង្គភាពកងទ័ព ជើងទឹកកម្ពុជា។ ភាគីទាំងពីរក៏បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា ផងដែរ។
នាវាលេខ ២៦៣ និងក្រុមការងារភូមិភាគទី ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VNA)

ក្នុងរយៈពេលចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា នាវាលេខ២៦៣ និងក្រុម ការងារភូមិភាគទី ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានទៅបំពេញទស្សនកិច្ច ការងារនៅអង្គភាពនានាក្រោមឱវាទនៃកងទ័ពជើងទឹកកម្ពុជានៅក្នុងខេត្តព្រះសីហនុ ដោយបានជួបប្រាស្រ័យជាមួយបញ្ជាការដ្ឋានការពារកោះ-ឆ្នេរសមុទ្រ មូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹកកម្ពុជា។ នៅទីតាំងខាងលើ ក្រុមការងារបានជួបពិភាក្សា ផ្លាស់ប្តូរ ព័ត៌មាន ចែករំលែកបទពិសោធន៍ការងារ ហើយសម្របសម្រួលជាមួយអង្គភាពកងទ័ពជើងទឹកកម្ពុជា។ ភាគីទាំងពីរក៏បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា ផងដែរ។

មុននោះ នាថ្ងៃទី ២៥ និង ២៦ ខែកញ្ញា ក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជាបានអនុវត្តន៍ សកម្មភាពល្បាតរួមគ្នាលើកទី ៧២ ដោយមានការចូលរួមពីនាវាលេខ ២៦៣ (ភូមិ ភាគទី ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម) និងនាវាលេខ ១១៤២ នៃមូលដ្ឋាន សមុទ្ររាម (កងទ័ពជើងទឹកកម្ពុជា)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស To Lam អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាពលរដ្ឋបណ្ដាជនជាតិនៅខេត្ត Ha Giang

លោកអគ្គលេខាបក្ស To Lam អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាពលរដ្ឋបណ្ដាជនជាតិនៅខេត្ត Ha Giang

បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Giang នាយប់ ថ្ងៃទី ៥ ខែកុម្ភៈ លោកអគ្គលេខាបក្ស To Lam បានអញ្ជើញទៅសួរសុខទុក្ខនិងលើក ទឹកចិត្តប្រជាពលរដ្ឋបណ្ដាជនជាតិនៅស្រុក Quan Ba និងជូនអំណោយដល់គ្រួសារ គោលនយោបាយនៅតំបន់។

Top