ចាប់ផ្តើមចូលរួមក្នុងការងារសង្គ្រោះចាប់ពីថ្ងៃទី ៣១ ខែមីនា ក្រុមជួយ សង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាមបានពង្រាយកម្លាំងដើម្បីស្វែងរក ជនរងគ្រោះនៅទីតាំងចំនួន ៣ រួមមានៈ អគារផ្ទះល្វែង Bala Tidi មន្ទីរពេទ្យ Ottara Thiri និងសណ្ឋាគារ Aye Chan Thar ក្នុងរដ្ឋធានី Naypyitaw ដោយរកឃើញទីតាំងចំនួន ៣២ ដែលមានជនរងគ្រោះជាប់នៅក្រោមគំនរបាក់បែក; ស្វែងរកដោយផ្ទាល់នៅទីតាំងចំនួន ២០ កន្លែងដោយរកឃើញសាកសពជនរងគ្រោះ២១នាក់ ហើយប្រគល់ឱ្យអាជ្ញាធរមូលដ្ឋាននិងក្រុមគ្រួសារ។ ជាពិសេស ក្រុមការងារបានសម្របសម្រួលជាមួយកងកម្លាំងជួយ សង្គ្រោះមីយ៉ាន់ម៉ានិងទួរគីដើម្បីជួយសង្គ្រោះជីវិតរបស់បុរសអាយុ ២៦ ឆ្នាំ ដែលបានជាប់ក្នុងគំនរបាក់បែកអស់រយៈពេល ៥ ថ្ងៃ; បានរៀបចំពិនិត្យសុខភាព និងផ្តល់ថ្នាំសង្កូវឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាង ២០០នាក់។
ទន្ទឹមនឹងនេះដែរ ក្រុមជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាម បានជួយ សង្គ្រោះផ្ទាល់លើជនរងគ្រោះចំនួន ៧ នាក់ដែលជាប់នៅក្នុងគ្រោះរញ្ជួយដី; មានការសម្របសម្រួលជាមួយក្រុមជួយសង្គ្រោះមកពីមីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីជួយសង្គ្រោះជនរងគ្រោះចំនួន ៧ នាក់បន្ថែមទៀត។ គណៈប្រតិភូបានពិនិត្យ ព្យាបាល និងចែកថ្នាំដល់ជនរងគ្រោះជាង ៥០នាក់; រៀបចំតង់ចំនួន ២ ជាជម្រកបណ្តោះអាសន្នសម្រាប់ជនរងគ្រោះដែលគ្មានផ្ទះសម្បែង; បាញ់ថ្នាំសំលាប់មេរោគ និងកំចាត់មូសលើផ្ទៃដី ៥ពាន់ម៉ែត្រការ៉េ; ចែករំលែក និងផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារជនរងគ្រោះចំនួន ៦ នាក់។
មុននោះ ក្រសួងសុខុមាលភាពសង្គម ជួយសង្គ្រោះ និងតាំងទីលំនៅថ្មីនៃប្រទេសមីយ៉ាន់ម៉ា បានរៀបចំពិធីលើកតម្កើងដល់ក្រុមសង្គ្រោះអន្តរជាតិមកពីប្រទេសចំនួន ៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន៕