• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី៖ ខិតខំលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជូនគ្រួសារមានគណូបការៈ មុនថ្ងៃទី ២៧ ខែកក្កដា

នាថ្ងៃទី ៩ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ គណៈ កម្មាធិការមជ្ឈិម ស្តីពីអនុវត្តន៍ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម ទូទាំងប្រទេស និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពអនុវត្តន៍កម្មវិធី ជាពិសេសការឧបត្ថម្ភផ្ទះសម្រាប់សាច់ញាតិយុទ្ធជនពលី និងគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ។ រូបថត៖ VOV

ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយពេលវេលាអនុវត្ត “ការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះឌទ្រោម” ក្នុងរយៈពេល ៥ ឆ្នាំ និងបន្តកាត់បន្ថយកម្មវិធីនេះនៅទូទាំងប្រទេសរហូតដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំនេះ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៃប្រព័ន្ធនយោបាយទាំងមូល៖

“យើងដឹកនាំឲ្យកាត់បន្ថយពេលវេលា ក្នុងឆ្នាំ ២០២៥ នេះ ប៉ុន្តែបង្ហើយមុនថ្ងៃទី ៣១ ខែសីហានឹងពោរពេញដោយអត្ថន័យ។ ពីព្រោះនៅថ្ងៃទី ២ ខែកញ្ញា ដែលជាខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម យើងមិនចង់ឱ្យនរណាម្នាក់ស្នាក់នៅបណ្តោះអាសន្ន ឬផ្ទះទ្រុឌទ្រោមទៀតទេ។ នេះជាគោលនយោបាយមនុស្សសាស្ត្ររបស់បក្សនិងរដ្ឋវៀតណាម។ អគ្គលេខាបក្ស លោក តូ ឡឹម ក៏បានបញ្ជាណែនាំរឿងនេះយ៉ាងខ្លាំង។ ដូច្នេះការបង្ហើយការងារលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម មុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ គឺជាការខិតខំប្រឹងប្រែងដ៏ធំមួយរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល”។

លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ការបង្ហើយ "ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុធទ្រោម គឺជាកិច្ចការជាក់ស្តែងដែលត្រូវធ្វើ ដើម្បីបង្ហាញពីការតបស្នងសង់គុណ និងជួយដល់សាច់ញាតិ និងក្រុមគ្រួសាររបស់អ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍។ ដូច្នេះ ត្រូវបង្ហើយការងារ "ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុធទ្រោម" សម្រាប់មុខសញ្ញាទាំងនេះ  មុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top