• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍ជាបន្ទាន់នូវយុទ្ធនាការសាងសង់សាលារៀនសម្រាប់ឃុំព្រំដែន

នោះគឺជាការណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ស្ដីពីការអនុវត្តយុទ្ធនាការសាងសង់សាលារៀនសម្រាប់ឃុំព្រំដែនក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៧ ខែកក្កដា នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអនុវត្តន៍ជាបន្ទាន់នូវការសាងសង់សាលារៀនសម្រាប់ឃុំព្រំដែននានា រួមទាំងអន្តេវាសិកសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀន ក្នុងនោះត្រូវសម្រេចរួចរាល់នូវការសាងសង់សាលារៀនចំនួន ១០០ នៅតាមឃុំព្រំដែន មុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា៖

“នេះគឺជាការដឹកនាំរបស់ការិយាល័យនយោបាយ ដូច្នេះត្រូវតែធ្វើ ធ្វើឲ្យបានលឿន ហ្មត់ចត់ និងពង្រីកជាបណ្ដើរៗ។ ជាដំបូង ត្រូវតែមានយុទ្ធនាការដើម្បីធ្វើជាមួយ នឹងចំនួនទឹកប្រាក់ដែលមានស្រាប់។ ទន្ទឹមនឹងនេះ អំពាវនាវដល់អ្នកផ្ដល់ហិរញ្ញប្បទាន ខ្ញុំឃើញមានមនុស្សជាច្រើនដែលចង់រួមវិភាគទាន។ ត្រូវតែរៀបចំយ៉ាងណាដើម្បី ទទួលបានជោគជ័យនិងមានអត្ថន័យ”។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួងអប់រំ និងបណ្តុះបណ្តាល បញ្ចប់ជាបន្ទាន់នូវសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីការសាងសង់សាលារៀនចំនួន១០០នៅតាមឃុំព្រំដែន។ ក្រសួងសំណង់រចនាគំរូសាលារៀនឲ្យសមស្របតាមតម្រូវការរបស់សិស្សានុសិស្ស ក៏ដូចជាលក្ខណៈវប្បធម៌ ភូមិសាស្ត្រ អាកាសធាតុប្រចាំតំបន់នីមួយៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ បង្ហាញពីកម្លាំងមហាសាមគ្គីភាពរបស់ ប្រជាជាតិវៀតណាមដើម្បីពង្រឹងកិច្ចការបរទេស

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ បង្ហាញពីកម្លាំងមហាសាមគ្គីភាពរបស់ ប្រជាជាតិវៀតណាមដើម្បីពង្រឹងកិច្ចការបរទេស

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវភរិយា ង្វៀន ធីថាញ់ង្វ៉ា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទប្រធានរដ្ឋសភា ពិភពលោកលើកទី ៦ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសស្វីសចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកក្កដា។

Top