• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថៃនិងកម្ពុជាយល់ព្រមឈប់បាញ់ដោយគ្មានលក្ខខណ្ឌចាប់ពីម៉ោង២៤ថ្ងៃទី២៨ ខែកក្កដា

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ប្រទេសថៃនិង កម្ពុជា នឹងចុះហត្ថលេខាលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (ឆ្វេងខាងមុខ) នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai (ស្តាំខាងមុខ) ក្នុងជំនួបចរចានៅ Putrajaya ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ (រូបថត៖ THX/TTXVN)

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ថ្លែងបន្ទាប់ពីជំនួបចរចាផ្សះផ្សានៅប្រទេសម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានមានប្រសាសន៍ថា កម្ពុជានិងថៃ សម្រេចបានកិច្ចព្រមព្រៀងរួមស្តីពីបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដែលចូលជាធរមានចាប់ពីម៉ោង ២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំថៃ និងកម្ពុជាបានជួបប្រជុំគ្នានៅថ្ងៃទី២៨ ខែកក្កដា នៅរដ្ឋធានី រដ្ឋបាលសហព័ន្ធ Putrajaya របស់ម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីបទឈប់បាញ់បន្ទាប់ពីជម្លោះដែលបានអូសបន្លាយរយៈពេល ៥ ថ្ងៃកន្លងមករវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអញ្ជើញធ្វើជាអ្នកសម្រុះ សម្រួល និងជាប្រធានកិច្ចប្រជុំនេះ។ ចំណែកខាងកម្ពុជា មានសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ខណៈដែល ប្រទេសថៃមាននាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai។ ក្រៅពីនោះ កិច្ចប្រជុំក៏មានវត្តមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ប្រទេសម៉ាឡេស៊ី លោក Edgard D. Kagan និងសមភាគីចិន លោក Ouyang Yujing ផងដែ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ បង្ហាញពីកម្លាំងមហាសាមគ្គីភាពរបស់ ប្រជាជាតិវៀតណាមដើម្បីពង្រឹងកិច្ចការបរទេស

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ បង្ហាញពីកម្លាំងមហាសាមគ្គីភាពរបស់ ប្រជាជាតិវៀតណាមដើម្បីពង្រឹងកិច្ចការបរទេស

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវភរិយា ង្វៀន ធីថាញ់ង្វ៉ា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទប្រធានរដ្ឋសភា ពិភពលោកលើកទី ៦ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសស្វីសចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកក្កដា។

Top