• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ បង្ហាញពីកម្លាំងមហាសាមគ្គីភាពរបស់ ប្រជាជាតិវៀតណាមដើម្បីពង្រឹងកិច្ចការបរទេស

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវភរិយា ង្វៀន ធីថាញ់ង្វ៉ា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទប្រធានរដ្ឋសភា ពិភពលោកលើកទី ៦ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសស្វីសចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកក្កដា។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ថ្លែងនៅជំនួបនេះ។ (រូបថត៖ VOV)

នារសៀលថ្ងៃដដែល ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅស្វីស ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានសម្ដែង នូវគោលបំណងថា សហគមន៍ជនវៀតណាមនៅស្វីសនឹងបន្តលើកកម្ពស់ស្មារតី ស្នេហាជាតិ និងចំណងសាមគ្គីភាព បង្ហាញពីកម្លាំងនៃផែនមហាសាមគ្គីភាពរបស់ ប្រជាជាតិវៀតណាម ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងកិច្ចបរទេស ការទូត ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ និងសុខាភិបាល ជាមួយប្រទេសសាម៉ី។ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន មានប្រសាសន៍ថា៖

“នាបច្ចុប្បន្ន បក្ស និងរដ្ឋមានគោលជំហរចេញផ្សាយយន្តការពិសេសសម្រាប់ ជនវៀតណាមនៅបរទេសដែលមានគុណវុឌ្ឍិខ្ពស់ដើម្បីត្រឡប់មកធ្វើការនិងរស់នៅវៀតណាមវិញ។ ទន្ទឹមនឹងនោះ មានយន្តការពិសេសស្តីពីការចូលសញ្ជាតិ កម្មសិទ្ធិលំនៅ ដ្ឋាន ប្រាក់ចំណូល និងបរិយាកាសការងារ ការទាក់ទាញ ប្រើប្រាស់ និងរក្សាអ្នកវិទ្យា សាស្ត្រឈានមុខគេ។ យន្តការគោលនយោបាយឥឡូវនេះបានបើកចំហ ដើម្បីឲ្យវៀត ណាមយើង ឈានចូលយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ ប្រជាជាតិ”។

តាមការរំពឹងទុក នៅប្រទេសស្វីស ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន នឹងអញ្ជើញចូលរួមសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី ៦ និងថ្លែង សុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅដោយប្រធានបទ "ពិភពលោកកំពុងចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយមដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាព សម្រាប់ប្រជាជនទាំងអស់"។ នៅក្នុងសន្និសីទនេះ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន នឹងជួបប្រាស្រ័យទ្វេភាគីជាមួយថ្នាក់ដឹកនាំសភា/រដ្ឋសភានៃប្រទេសនានា ហើយជួបជាមួយថ្នាក់ដឹកនាំស្វីសផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមសិក្សាបទពិសោធន៍របស់ស្វីសក្នុងការកសាង គ្រប់គ្រង និងប្រតិបត្តិការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

វៀតណាមសិក្សាបទពិសោធន៍របស់ស្វីសក្នុងការកសាង គ្រប់គ្រង និងប្រតិបត្តិការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញចូលរួមសិក្ខាសាលា “កសាង និងប្រតិបត្តិការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ - អនុសាសន៍សម្រាប់វៀតណាម”។

Top