“ការទូតបាននាំមុខគេក្នុងការនាំប្រទេសជាតិធ្វើសមាហរណកម្មជាមួយតំបន់ និងអន្តរជាតិ ជាពិសេសតាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដូចជាការចូលជាសមាជិក អាស៊ាន APEC WTO ក៏ដូចជាការចុះហត្ថលេខា និងចូលរួមក្នុងកិច្ចព្រមព្រៀង និង សន្ធិសញ្ញាអន្តរជាតិរាប់រយ”។
រូបភាពឧទាហរណ៍៖ dangcongsan.vn
នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ក្នុងសិក្ខាសាលាវិទ្យា សាស្ត្រក្រោមប្រធានបទ “ការទូតសម័យហូជីមិញ៖ ៨០ឆ្នាំបម្រើប្រទេសជាតិ និង ប្រជាជនដោយអស់ពីសមត្ថភាព” ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៨ កក្កដា នៅទីក្រុងហាណូយ។
ដោយសង្កត់ធ្ងន់លើសមិទ្ធិផល និងការរួមចំណែកនៃផ្នែកការទូតវៀតណាម ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានអះអាងថា ការទូតដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង សន្តិភាព បំបែកស្ថានការណ៍ឡោមព័ទ្ធ ពង្រីកកិច្ចការបរទេសដោយគោលមាគ៌ា ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ដើម្បីសន្តិភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍ។
“ជាពិសេស ការទូតសេដ្ឋកិច្ចបានក្លាយជាភារកិច្ចស្នូល ជាកម្លាំងចលករដ៏ សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ វៀតណាមបានទាក់ទាញទុន FDI រាប់ រយពាន់លានដុល្លារអាមេរិក ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ២០ ដែលមានទំហំពាណិជ្ជកម្មធំជាងគេលើពិភពលោក ជាតំណភ្ជាប់ដ៏សំខាន់មួយ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ ដែលតភ្ជាប់វៀតណាមជាមួយសេដ្ឋកិច្ច សំខាន់ៗជាង ៦០ ជុំវិញពិភពលោក។ នាបច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន ១៩៤ កសាងបណ្តាញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣៧ ក្នុងនោះមានប្រទេសធំៗ និងសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ វៀតណាមជាសមាជិកដ៏សកម្មនៃអង្គការអន្តរជាតិ និងតំបន់ជាង ៧០”។
នៅក្នុងសិក្ខាសាលា ប្រតិភូនានាបានរំលេចអំពីសមិទ្ធិផលនៃការទូតវៀតណាម ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ដោយអះអាងនូវការរួមចំណែកដ៏ធំធេងចំពោះការ អភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ជាពិសេសគឺការទទួលមរតកនូវ មនោគមវិជ្ជាការទូតហូជីមិញ ពង្រីកកម្លាំងចម្រុះនៃកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ និងកិច្ចការបរទេសរបស់ប្រជាជន; តាមនោះ ស្នើទិសដៅ អភិវឌ្ឍន៍ផ្នែកការទូតគ្រប់ជ្រុងជ្រោយ ទំនើប វិជ្ជាជីវៈ បង្កប់នូវអត្តសញ្ញាណជាតិ ក្នុងយុគសម័យថ្មី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម