នាព្រឹកថ្ងៃទី២៧ ខែកក្កដា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានី Rabat ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី ៦ របស់ប្រធានសភា និងដំណើរការសកម្មភាពទ្វេភាគីនៅប្រទេសស្វីសចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥។
ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងភរិយាលោកស្រី Nguyen Thi Thanh Nga និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីរដ្ឋធានី Rabat (រូបថត៖ VOV)
ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ទៅកាន់ប្រទេសម៉ារ៉ុកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បញ្ជាក់ ពីតួនាទីសំខាន់នៃការទូតសភា បម្រើផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងកិច្ច សហប្រតិបត្តិការវៀតណាម-ម៉ារ៉ុក ក៏ដូចជាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។ នេះក៏ជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំ និងតួនាទីនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង បញ្ជាក់ពីចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសកំពុងអភិវឌ្ឍន៍ រួមចំណែកយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍនៃប្រទេសនីមួយៗ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម