ឯកអគ្គរដ្ឋទូតសិង្ហបុរីលោក Jaya Ratnam បានសង្កត់ធ្ងន់ដូច្នេះនៅពេលថ្លែង ទៅកាន់អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសខួបលើកទី ៣០ នៃការចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) របស់ វៀតណាម (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ - ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥)។
ឆ្មាំកិត្តិយសធ្វើពិធីបង្ហូតទង់អាស៊ាន។ (រូបថត៖ TTXVN)
វាយតំលៃអំពីការរួមចំណែករបស់វៀតណាមចំពោះអាស៊ាន លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានឲ្យដឹងថា ការចូលជាសមាជិកអាស៊ានកាលពី ៣០ ឆ្នាំមុនមិន ត្រឹមតែជាចំណុចរបត់នៃដំណើរការសមាហរណកម្មរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកពង្រឹងសាមគ្គីភាព និងស្ថិរភាពក្នុងតំបន់ទៀតផង។ វៀតណាមជានិច្ចកាលដើរតួនាទីសំខាន់ និងប្រកាន់នូវគោលការណ៍ក្នុងការធានានូវ មជ្ឈភាពរបស់អាស៊ាន។ អាស៊ានគឺជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការ បរទេសរបស់វៀតណាមហើយវៀតណាមបានម្ចាស់ការជំរុញអាស៊ានក្នុងការដើរតួនាទីនាំមុខក្នុងការដោះស្រាយបញ្ហាបន្ទាន់ក្នុងតំបន់ និងពិភពលោក។
យោងតាមលោកឯកអគ្គរដ្ឋទូត Jaya Ratnam វៀតណាមមិនត្រឹមតែបង្ហាញពី ការសន្យាតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ថែមទាំងតាមរយៈសកម្មភាពជាក់ស្តែង ទៀតផង។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានបង្ហាញយ៉ាងច្បាស់ពី តួនាទីជាអ្នកដឹកនាំរបស់ខ្លួន ដោយជំរុញយន្តការសហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព ដើម្បីតំបន់រួមគ្នាឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ វៀតណាម បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ក្នុងបរិបទសកលនៃបញ្ហាប្រឈមជាច្រើន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម