ទីកន្លែងពេលវេលាទច់គាំងដំណើរ
ទីក្រុងបុរាណហូយអាន (Hoi An) ជាទីក្រុងបុរាណមួយ ស្ថិតនៅចុងប្រភពព្រែកធូបោន (Thu Bon) នាខេត្តក្វាងណាម (Quang Nam) ចម្ងាយពីទីក្រុងដាណាំងប្រហែល៣០គីឡូម៉ែត្រ ទៅទិសខាងត្បូង។ សម័យអតីតកាស មនុស្សលោកខាងលិចតែងហៅថា Faifo។ អំឡុងសតវត្សរ៍ទី១៧និងទី១៨ ទីក្រុងបុរាណហូយអាន (Hoi An) ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិរុងរឿង និងជាទីកន្លែងដោះដូរពាណិជ្ជកម្មកុះករនៃក្រុមនាវាជួញដូរធំៗ មកពីប្រទេសជប៉ុន ចិន ហូឡង់ អេស្ប៉ាញជាដើម។ មុនសម័យកាលនេះ ទីកន្លែងនេះក៏ធ្លាប់បានរំលឹកដល់ដូចជាទីកន្លែងចុះចត់ឈប់សម្រាកដ៏សំខាន់មួយ នៃផ្លូវអំបោះសូត្រលើសមុទ្រ។
ទីក្រុងបុរាណហូយអាន (Hoi An) បានប្រៀបដូចជាសារមន្ទីររស់មួយស្តីពីស្ថាបត្យកម្មនិងផ្នត់ជីវភាពរស់នៅទីក្រុង ជាគំរូពិសេសមួយស្តីពីកំពង់ផែពាណិជ្ជកម្មប្រពៃណី នៅតំបន់អាស៊ីអាគ្នេយ៍ ដែលរហូតមកដល់សព្វថ្ងៃនៅបានរក្សាដូចសភាពដើម។ ភាគច្រើនផ្ទះនៅទីនេះ មានរាងទម្រង់ស្ថាបត្យកម្មប្រពៃណីនៃជនជាតិវៀតណាម ដែលមានអាយុកាលចាប់ពីសតវត្សរ៍ទី១៧ ដល់សតវត្សរ៍ទី១៩។ ឆ្លាស់ចម្រុះផ្ទះទាំងនោះ គឺជាសំណង់ស្ថាបត្យកម្មសាសនា ជំនឿ ដូចជាទីសក្ការបូជា វត្តអារាម សាលប្រជុំ បូជនីយដ្ឋានវង្សត្រកូលជាដើម បានកសាងដំណាលដំណើរកកើតនិងការអភិវឌ្ឍ នៃកំពង់ផែពាណិជ្ជកម្មបុរាណនេះ។
ទីក្រុងបុរាណហូយអាន (Hoi An) ស្ថិតនៅសុខសាន្តក្បែរមាត់ព្រែកហ្វាយ (Hoai)។ រូបថត៖ តឹតសើន ទីក្រុងបុរាណហូយអាន (Hoi An) ពាំនាំស្ថាបត្យកម្មប្រពៃណីនៃប្រជាជនវៀតណាម។ រូបថត៖តឹតសើន ផ្ទះបុរាណតឹនគី (Tan Ky) សំណង់បានទទួលស្គាល់ជាកេរដំណែលជាតិនៅទីក្រុងបុរាណហូយអាន (Hoi An)។ រូបថត៖ ថាញហ្វរ ទីក្រុងបុរាណហូយអាន (Hoi An) ទាក់ទាញភ្ញៀវទេសចរ ដោយមានផ្លូវចូលពោរពេញទៅដោយស្លែកាន់។ រូបថត៖ ហ្វុងធូ ហាងលក់វត្ថុបុរាណមួយនៅទីក្រុងហូយអាន (Hoi An)។ រូបថត៖ តឹតសើន ភាគច្រើនផ្ទះបុរាណនៅទីក្រុងបុរាណហូយអាន (Hoi An) សុទ្ធតែបានរចនាតាមបែបស្ថាបត្យកម្មអណ្តូងមេឃនៅចំកណ្តាលផ្ទះ។ រូបថត៖ ហ្វុងធូ ភ្ញៀវទេសចរចូលចិត្តស្វែងយល់អំពីសាលប្រជុំភុកកៀន (Phuc Kien) របស់ជនជាតិចិន នៅទីក្រុងបុរាណហូយអាន (Hoi An)។ រូបថត៖ ថាញហ្វ័រ ទីក្រុងបុរាណហូយអាន (Hoi An) ទាក់ទាញភ្ញៀវទេសចរជិត៥លាននាក់ អញ្ជើញមកទស្សនានាឆ្នាំ២០១៨។ រូបថត៖ ថាញហ្វ័រ ភ្ញៀវទេសចរជិះកង់កម្សាន្តទីក្រុងបុរាណហូយអាន (Hoi An) សុខសាន្ត។ រូបថត៖ តឹតសើន |
បណ្តាញព័ត៌មាន CNN អាមេរិក ធ្លាប់បានលើកសរសើរទីក្រុងបុរាណហូយអាន (Hoi An) ជាទីក្រុងបូរាណមួយ ក្នុងចំណោមទីក្រុងបុរាណស្អាតបំផុតនៅអាស៊ានអាគ្នេយ៍។ CNN សរសេរថា៖ “បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកនាឆ្នាំ១៩៩៩។ ទីក្រុងបុរាណហូយអាន (Hoi An) ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មរុងរឿងមួយ របស់ឈ្មួញបារាំង ជប៉ុន និងចិនជាដើម។ ឆ្លងកាត់កងចក្រប្រវត្តិសាស្រ្ត ទីក្រុងបុរាណនេះ បានពាំនាំនូវលក្ខណៈបុរាណដ៏ស្អាត និងភាពសុខសាន្តប្លែក”។
ទីក្រុងបុរាណហូយអាន (Hoi An) បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកនាឆ្នាំ១៩៩៩។ ទីនេះសព្វថ្ងៃមានកេរដំណែលចំនួន ១៣៦០ ក្នុងនោះមានផ្ទះបុរាណ១០៦៨ខ្នង អណ្តូងទឹកបុរាណ១១កន្លែង បូជនីយដ្ឋានវង្សត្រកូល៣៨ វត្តអារាម១៩ ទីសក្ការបូជាអាទិទេព៤៣ វិហារបូជា២៣ ផ្នូរខ្មោចបុរាណប្រភេទពិសេស៤៤ និងស្ពានបុរាណមួយ។ |
ជាពិសេស ថ្មីៗនេះ ទស្សនាវដ្តីទេសចរណ៍ល្បីឈ្មោះលំដាប់ថ្នាក់ពិភពលោក Travel + Leisure របស់អាមេរិក បានជ្រើសទីក្រុងបុរាណហូយអាន (Hoi An) ជាទីកន្លែងអស្ចារ្យបំផុត លើសកលលោកនាឆ្នាំ២០១៩។ តាមលទ្ធផលប្រកាសរបស់ Travel + Leisure ក្នុងតារាងរៀបលំដាប់ថ្នាក់ “ទីក្រុងដ៏អស្ចារ្យបំផុតលើសកលលោក” (Top 15 Cities in the World) ទីក្រុងបុរាណហូយអាន (Hoi An)ទទួលបាន៩០,៣៩ពិន្ទុលើ១០០ពិន្ទុ ដោយសារ “ប្រជាជនមូលដ្ឋានស្និទ្ធស្នាល, វប្បធម៌ កេរដំណែល និងម្ហូបអាហារសម្បូរបែប”។ នៅថ្ងៃទី១៦ ខែកក្កដា ម្តងទៀត ទីក្រុងបុរាណហូយអាន (Hoi An) បានក្លាយជាចំណុចក្រហមចំណាប់អារម្មណ៍នៃសកលលោក ពេលរូបភាពដ៏ស្រស់ស្អាតអំពី វត្ត ស្ពាន ជានិមិត្តរូបជាង៤សតវត្សរ៍ នៃបេតិកភណ្ឌពិភពលោកនេះ បាន Google លើកនាមលើទំព័រដើម ដោយស្នាមគំនូសរស់រវើករបស់វិចិត្រករ Shanti Rittgers នៅលើ Google Doodle។
ថ្ងៃនេះ ធ្វើដំណើរឆ្លងកាត់ផ្លូវតូចនីមួយៗ ភ្ញៀវទេសចរដូចជាបានឃើញពេលវេលាគាំងដំណើរ នៅលើរាល់ដំបូលក្បឿង ល្វែងផ្ទះ បង្អួចតូច។ ហើយតាមនោះ រូបភាពអតីតកាល ពន្លឺឡើងបញ្ចាំងសម័យអតីតកាសរុងរឿងមួយ នៃទីក្រុងបុរាណហូយអាន (Hoi An) ឆ្នាំណានោះ។
អាហារសួគ៌ា ស្វែងយល់ និងទិញដូ
ឆ្លងកាត់ពេលវេលាទន់ខ្សោយនិងរុងរឿង នៃកងចក្រប្រវត្តិសាស្រ្ត ទីក្រុងបុរាណហូយអាន (Hoi An) ពេលនេះមិនសូវមាននូវស្លាកស្នាម ដែលកំពង់ផែពាណិជ្ជកម្មដ៏ល្បីល្បាញពិភពលោកនាសម័យអតីតកាល ប៉ុន្តែមិនដោយសារហេតុនោះ បាត់ទៅភាពសង្ហារស្តុកស្តម្ភនិងភាពកុះករ នៃកំពង់ផែដ៏រុងរឿងថ្ងៃណានោះ។
ទីក្រុងបុរាណហូយអាន (Hoi An) សព្វថ្ងៃបានប្រៀបដូចជាឋានសួគ៌ា នៃអ្នកនិយមស្វែងយល់ និងពិសោធន៍។ រៀងរាល់ឆ្នាំ ភ្ញៀវទេសចរលើពិភពលោករាប់លាននាក់ បានធ្វើដំណើរស្វែងមករកទីក្រុងបុរាណតូច ដែលមានទំហំទូលាយមិនពេញ២គីឡូម៉ែត្របួនជ្រុងនេះ ដើម្បីក្រេបពិសោធន៍នូវអារម្មណ៍ពិសេសមួយ អំពីមនុស្ស វប្បធម៌ ទេសចរណ៍ និងម្ហូបអាហារទីក្រុងបុរាណហូយអាន (Hoi An)។
ឆ្លងកាត់ពេលវេលារាប់រយឆ្នាំ ប៉ុន្តែស្លាកស្នាមជីវភាពរស់នៅកំពង់ផែពាណិជ្ជកម្ម នៅតែដិតជាប់នឹងផ្នត់ជីវិតនៃប្រជាជន នៅក្រុងបុរាណហូយអាន (Hoi An)។ តាមបណ្តោយភ្លឺព្រែកហ្វាយ (Hoai) ដ៏មនោរម្យ ផ្ទះសម្បែង ហាង ផ្សារផ្សោនៅទីនេះ និងសកម្មភាពមមាញឹកចាប់ពីព្រឹករហូតដល់យប់។ លើព្រែកទោះបីមិនមាននៅទិដ្ឋភាពនាវាជួញដូរ ធ្វើដំណើរពីសមុទ្រចេញចូល ប៉ុន្តែទិដ្ឋភាពទូកកុះករធ្វើដំណើរចុះឡើង នៅតែមានសភាពដូចដើម។
សព្វថ្ងៃ មានភោជនីយដ្ឋាននៅលើទីខ្ពស់ ជួយ ទីក្រុងបុរាណហូយអាន (Hoi An) ទាក់ទាញភ្ញៀវទេសចរ ដោយមានម្ហូបអាហារពិសេស។ រូបថត៖ តឹតសើន ផ្លូវអាហាររាត្រីក្បែរមាត់ព្រែកហ្វាយ (Hoai)។ រូបថត៖ តឹតសើន នំបង្គាឈ្ងុយឆ្ងាញ់នៅទីក្រុងបុរាណហូយអាន (Hoi An)។ រូបថត៖ តឹតសើន ភ្ញៀវទេសចរអាចជ្រើសសម្រាប់ខ្លួន នូវនំម្សៅអាំង ធ្វើជារបស់ហូបសម្រន់ ក្នុងដំណើរស្វែងយល់ទីក្រុងបុរាណហូយអាន (Hoi An)។ រូបថត៖ តឹតសើន សព្វថ្ងៃ ប្រជាជនហូយអាន (Hoi An) នៅអភិវឌ្ឍន៍មុខរបរធ្វើប្រដាប់ប្រដារហត្ថកម្ម បានភ្ញៀវទេសចរពេញនិយម។ រូបថត៖ តឹតសើន ហាងឆ្លាក់កូនត្រាស្ថិតនៅមជ្ឈមណ្ឌលទីក្រុងបុរាណហូយអាន។ រូបថត៖ តឹតសើន ភ្ញៀវទេសចរអន្តរជាតិពិសោធន៍ របៀបធ្វើចង្កៀងគោមប្រពៃណី របស់ប្រជាជនក្រុងបុរាណហូយអាន (Hoi An)។ រូបថត៖ ថាញហ្វ័រ ទីក្រុងបុរាណហូយអាន (Hoi An) អភិវឌ្ឍន៍ខ្លាំងពូកែ ជាមួយនឹងហាងកាត់ដេរ ប្រសិនបើភ្ញៀវទេសចរចង់បានសម្លៀកបំពាក់ឆាប់ៗ ជាងនៅទីនេះនឹងធ្វើជូននូវអំឡុងពេលតែមួយថ្ងៃ។ រូបថត៖ ថាញហ្វ័រ មុខរបរធ្វើចង្កៀងគោមល្បីឈ្មោះនៅក្រុងបុរាណហូយអាន (Hoi An)។ រូបថត៖ ហ្វុងធូ |
ប្រជាជនទីក្រុងបុរាណហូយអាន (Hoi An) ល្បីឈ្មោះមានថ្វីដៃពូកែ ខាងការជួញដូរ និងប្រកបមុខរបរវិចិត្រសិប្បកម្ម ទើបបណ្តោយតាមផ្លូវក្រុងមានហាងតៀមច្រើនណាស់។ ទាំងសងខាងផ្លូវ ផ្ទះមួយគឺមានហាងមួយ។ នៅទីនោះពួកគាត់លក់ប្រដាប់ប្រដាគ្រប់មុខ ធ្វើគ្រប់របរ។ តាំងពីអាហារដ្ឋាន ហាងកាហ្វេ ហាងទឹក រហូតដល់ហាងដេរប៉ាក់ គ្រឿងស្បែក រូបគំនូរ វត្ថុអនុស្សាវរីយ៍ វត្ថុវិចិត្រសិប្បកម្មជាដើម របស់អ្វីក៏មានទាំងអស់។ ច្រើនបំផុត គឺចង្កៀងគោម មានទាំងដងផ្លូវមួយ ដែលជំនាញផលិតនិងអាជិវកម្មតែចង្កៀតគោម។ រាត្រី ចង្កៀងគោមអុជបំភ្លឺដូចជាផ្កាយតារា ពណ៌ខៀវ ពណ៌ក្រហម ពណ៌ស្វាយជាដើម ភ្លឺផ្លេកៗនៅគ្រប់ដងផ្លូវ។
ភ្ញៀវទេសចរបរទេស អញ្ជើញមកទីក្រុងបុរាណហូយអាន (Hoi An) តែងលង់អារម្មណ៍ចំពោះមុខម្ហូបនៅតាមចញ្ចើមថ្នល់ តម្លៃថោក ឈ្ងុយឆ្ងាញ់ ហើយពាំនូវរសជាតិប្រពៃណី នៃប្រជាជនវៀតណាម ក្នុងនោះមានមុខម្ហូបល្បីឈ្មោះលើពិភពលោកដូចជា៖ កាវឡូវ (Cao Lau) មីក្វាង (Mi Quang) បាយមាន់ លៀសច្របល់ នំប័ង នំខ្វាយ (Khoai) នំបៅ នំបញ្ចុកសាច់អាំង តាវភើ (Tao Pho) ជាដើម។
ទិញដូរ សម្លៀកបំពាក់ ក៏ជាចំណាប់អារម្មណ៍មួយ មិនអាចអំណត់បានចំពោះភ្ញៀវទេសចរ។ នៅទីនេះពួកគាត់អាចដាក់ឱ្យកាត់ដេរសម្លៀកបំពាក់ ចាប់តាំងពីកម្រិតធម្មតារហូតដល់ឆើតឆាយប្រណីត ធ្វើស្បែកជើង ធ្វើកាបូបបង្កាន់ដៃសមនឹងម៉ូដសម្លៀកបំពាក់ ដោយតម្លៃសមរម្យ បំផុតគឺពេលវេលាធ្វើសម្រេចអាចឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវ។
ទីក្រុងបុរាណហូយអាន (Hoi An) នៅជារង្វង់ផ្លូវស្វែងយល់ពោរពេញទៅចំណូលចិត្តនៃភ្ញៀវទេសចរ ជាមួយនឹងអាសយដ្ឋានទស្សនាទាក់ទាញអារម្មណ៍។ ពីព្រោះនៅជុំវិញទីក្រុងបុរាណហូយអាន (Hoi An) ក្នុងរង្វង់កាំមិនលើសពី៣០គីឡូម៉ែត្រ គឺមានរម្មណីយដ្ឋានទេសចរណ៍ល្បីឈ្មោះជាច្រើន ដែលភ្ញៀវទេសចរអាចឈានចូលទស្សនានៅពេលណាមួយក៏បាន ដូចជា៖ ភូមិកុលាលភាជន៍បុរាណថាញហា (Thanh Ha) ភូមិបន្លែត្រាក្វេ (Tra Que) ព្រៃចាកកឹមថាញ (Cam Thanh) កោះកូវឡាវចាម (Cu Lao Cham) សិវក្ខេត្តមីសើន (My Son) ឆ្នេរសមុទ្រកឿដាយ (Cua Dai) ឆ្នេរសមុទ្រមីខេ (My Khe) ភ្នំងូហាន់ (Ngu Hanh) រម្មណីយដ្ឋានទេសចរណ៍ BaNa Hills ជាដើម។
ហេតុនេះហើយ គ្មាននៅទីណា ទីក្រុងបុរាណហូយអាន (Hoi An) គឺជាឋានសួគ៌ានៃអ្នកនិយមម្ហូបអាហារ ស្វែងយល់ និងទិញដូរ៕
អត្ថបទ៖ ថាញហ្វ័រ - រីកើង