បច្ចេកវិទ្យា ADN ៖ ប្រគល់ឈ្មោះជូនវីរបុរសវិញ

បច្ចេកវិទ្យា ADN ៖ ប្រគល់ឈ្មោះជូនវីរបុរសវិញ

ជាងកន្លះសតវត្សរ៍បន្ទាប់ពីសង្គ្រាមបញ្ចប់ របកគំហើញនៃបច្ចេកវិទ្យាពិនិត្យ ADNរបស់អ្នកវិទ្យាសាស្ត្រវៀតណាម កំពុងជួយកំណត់អត្តសញ្ញាណរបស់យុទ្ធជនពលី តំណភ្ជាប់ជំនួបជុំ ដែលគ្រួសារជាច្រើនបានរង់ចាំអស់ជាច្រើន​ទសវត្សរ៍កន្លង។

សំណាកត្រូវបាន​កំណត់ប្រភពដើម និងបង្កើត​ឯកសាររក្សាទុក។ រូបថត៖ ខាញ់ឡុង / VNP

* របកគំហើញនៃបច្ចេកវិទ្យា ADN 

សង្គ្រាមបានបញ្ចប់ជាងកន្លះសតវត្សរ៍ ប៉ុន្តែនៅទូទាំងប្រទេស នៅតែមាន​យុទ្ធជនពលីជាច្រើន នៅតែមិនអាចត្រឡប់ទៅជួបជុំ​គ្រួសារវិញ។ អដ្ឋិធាតុនីមួយៗ ដែលមិនទាន់បានកំណត់អត្តសញ្ញាណ ជាចន្លោះប្រហោងមិនទាន់បានបំពេញ ក្នុងការចងចាំរបស់សាច់ញាតិ ហើយក៏ជាកង្វល់របស់សង្គមទាំងមូល។។

យុទ្ធនាការ ៥០០ថ្ងៃយប់ ត្រូវ​បាន​គណៈកម្មាធិការដឹក​នាំជាតិ​ស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណ
អដ្ឋិធាតុរបស់យុទ្ធជនពលី បានបំផុស ដើម្បីឆ្ពោះទៅអបអរសាទរខួបលើកទី៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជន​ពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧) ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកវិទ្យាសាស្ត្រ​វៀតណាម កំពុងនាំយកវិទ្យាសាស្ត្រក្លាយជាស្ពានតំណភ្ជាប់ រវាងអតីតកាល និងបច្ចុប្បន្ន ជួយយុទ្ធជនដែលមិនស្គាល់​អត្តសញ្ញាណវិលមករកឈ្មោះរបស់ខ្លួនបន្ទាប់ពីច្រើនទសវត្សរ៍​។

មជ្ឈមណ្ឌលធ្វើតេស្ត ADN គឺជាអង្គភាពសំខាន់មួយ ក្នុងចំណោម​បណ្តាអង្គភាពសំខាន់ ដែលរដ្ឋាភិបាលប្រគល់ភារកិច្ចនូវការធ្វើតេស្ត ADN ដើម្បីកំណត់អត្តសញ្ញាណយុទ្ធជនពលី។ រូបថត៖ ខាញ់ឡុង / VNP

មាន​វត្តមាននៅមជ្ឈមណ្ឌលធ្វើតេស្ត ADN នៃវិទ្យាស្ថានជីវវិទ្យា បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ក្នុងប៉ុន្មានថ្ងៃនៃខែកក្កដា យើងខ្ញុំបាន​មើលឃើញយ៉ាងច្បាស់នូវបរិយាកាសធ្វើការដ៏មមាញឹករបស់អ្នកវិទ្យាសាស្ត្រ។ ចាប់តាំងពីថ្ងៃដាក់ឲ្យ​ដំណើរការ នៅឆ្នាំ២០១៩ មជ្ឈមណ្ឌលធ្វើតេស្ត ADN គឺជាអង្គភាពស្នូលមួយ បាន​រដ្ឋាភិបាលប្រគល់ភារកិច្ចធ្វើតេស្ត ADN បម្រើការកំណត់អត្តសញ្ញាណយុទ្ធជនពលី។

បរិយាកាសធ្វើ​ការ​មមាញឹក ធ្វើការបម្រើការកំណត់អត្តសញ្ញាណអិដ្ឋធាតុ​យុទ្ធជនពលី នៃបុគ្គលិកមជ្ឈមណ្ឌលធ្វើតេស្ត ADN ក្នុងយុទ្ធនាការ ៥០០ថ្ងៃយប់ ដែលបំផុសដោយគណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអធិដ្ឋធាតុ​យុទ្ធជនពលី ។ រូបថត៖ ខាញ់ឡុង / VNP
ពេលទទួលសំណាក ដែលបានបញ្ជូនមកមជ្ឈមណ្ឌល បុគ្គលិកកត់ត្រាព័ត៌មាននៅក្នុងបន្ទប់ផ្ទុកសំណាក។ រូបថត៖ ខាញ់ឡុង / VNP
 
សំណាកត្រូវបានរក្សាទុកក្នុងទូ​ដោយសីតុណ្ហភាព - ៨០អង្សាសេ។ រូបថត៖ ខាញ់ឡុង / VNP

មាន​វត្តមាននៅមជ្ឈមណ្ឌលធ្វើតេស្ត ADN នៃវិទ្យាស្ថានជីវវិទ្យា បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ក្នុងប៉ុន្មានថ្ងៃនៃខែកក្កដា យើងខ្ញុំបាន​មើលឃើញយ៉ាងច្បាស់នូវបរិយាកាសធ្វើការដ៏មមាញឹករបស់អ្នកវិទ្យាសាស្ត្រ។ ចាប់តាំងពីថ្ងៃដាក់ឲ្យ​ដំណើរការ នៅឆ្នាំ២០១៩ មជ្ឈមណ្ឌលធ្វើតេស្ត ADN គឺជាអង្គភាពស្នូលមួយ បាន​រដ្ឋាភិបាលប្រគល់ភារកិច្ចធ្វើតេស្ត ADN បម្រើការកំណត់អត្តសញ្ញាណយុទ្ធជនពលី។

ក្នុងបន្ទប់ពិសោធន៍ ឈុតខោអាវការពារពណ៌សផ្លាស់ទីយ៉ាងស្ងៀមស្ងាត់រវាងឧបករណ៍ទំនើបៗ។ បរិយកាសឮតែសំឡេងម៉ាស៊ីនវិភាគ រួមជាមួយសកម្មភាពត្រឹម​ត្រូវ បានអនុវត្តរាប់សិបដំណាក់កាល ក្នុងរយៈពេលជាច្រើនសប្តាហ៍ ជួនកាលច្រើនខែ។

លោក ត្រឹន​ ទ្រុង​ថាញ (Tran Trung Thanh) នាយកមជ្ឈមណ្ឌលធ្វើតេស្ត ADN បាននិយាយថា សំណាកអដ្ឋិធាតុរបស់យុទ្ធជនវៀតណាមត្រូវបានចាត់ទុកថា ជាសំណាកដែលពិបាកវិភាគបំផុត នៅលើពិភពលោក ដោយសារតែកម្រិតរលួយខ្ពស់ ក្នុងលក្ខខណ្ឌអាកាសធាតុត្រូពិច។ កាលពីមុន វិធីសាស្រ្តពីវិភាគ ADN មីតូខន់ឌ្រី ឬ ADN nuclear បានបង្ហាញពីកំហិតមួយ​ចំនួនពេលអនុវត្តក្នុងទ្រង់ទ្រាយធំ ក៏ដូចជានៅក្នុងដំណើរការពង្រីកតំបន់ហ្សែន ដើម្បីបង្ហាញលទ្ធផលត្រឹមត្រូវ។

ដោយ​ផ្អែក​លើ​ស្ថានភាព​នេះ  រដ្ឋាភិបាល​បាន​ប្រគល់ភារកិច្ច​ជូន​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម ដឹកនាំ​មជ្ឈមណ្ឌល​ធ្វើតេស្ត ADN វិទ្យាស្ថាន​ជីវវិទ្យា សម្របសម្រួលជាមួយ​គណៈកម្មការ​អន្តរជាតិ​ស្តីពី​មនុស្ស​បាត់​ខ្លួន (ICMP) ​ស្រាវជ្រាវ និង​បង្កើន​ប្រសិទ្ធភាព​​ដំណើរការ​បច្ចេកវិទ្យា​ថ្មី រួម​មាន​ការ​ស្រង់​យក ADN  nuclear ការ​កំណត់​ហ្សែន​ជំនាន់​ថ្មី និង​ការ​វិភាគ​​ការបង្ហាញ SNP

សំណាកត្រូវបានកំណត់ប្រភពដើម និងបង្កើត​ឯកសាររក្សាទុក។ រូបថត៖ ខាញ់ឡុង / VNP

ដំណើរការ​ថ្មី​រួម​មានដំណាក់កាលជាច្រើន ​ ​ចាប់ពី​ការ​ស្រង់​យក ​វាស់​បរិមាណ ការ​ពង្រីក ​រហូត​ដល់​ការកំណត់​​លំដាប់ ADN ​ជួយ​សមត្ថភាព​កំណត់​អត្តសញ្ញាណ​បុគ្គល និងបម្រៀបធៀបយ៉ាងត្រឹមត្រូវជាមួយសំណាកសាច់ញាតិ ដោយគ្រាន់តែប្រើប្រាស់សម្ភារៈពន្ធុវិទ្យា ក្នុងបរិមាណតូចបំផុត សូម្បីតែចំពោះសាច់ញាតិឆ្ងាយច្រើនជំនាន់ក៏ដោយ។ ផ្អែកលើការកែលម្អដំណើរការ អត្រាទទួលបាន ADN បានកើនឡើងពីប្រហែល ២២% រហូតដល់ ៨០% នៃចំនួនសំណាក ដែលបានចំណាត់ការដោយបច្ចេកវិទ្យាថ្មី។

លោក ថាញ់ បាន​មាន​ប្រសាសន៍​ថា "​មក​ដល់​បច្ចុប្បន្ន​នេះ រួមជាមួយ​នឹង​​មូលដ្ឋាន​ទិន្នន័យ​នៃសាច់ញាតិ​របស់​យុទ្ធជនពលី​ ​​ដែល​កំពុង​ត្រូវ​បាន​សាងសង់​ក្នុង​មូលដ្ឋាន​ទិន្នន័យ​ប្រជាជន​ជាតិ ការ​អនុវត្ត​ដំណើរការ​បច្ចេកវិទ្យា​អំពីការវិភាគ ADN នៃ​មជ្ឈមណ្ឌលធ្វើតេស្ត​ ADN នឹង​ពង្រឹកប្រសិទ្ធភាព​ជាង​។ ការ​កំណត់​អត្តសញ្ញាណ​​របស់​យុទ្ធជនពលី​ ​នឹង​ត្រូវ​បានអនុវត្ត​លឿន​ជាង ត្រឹមត្រូវ​ជាង​ ជាមួយ​មូលដ្ឋាន​វិទ្យាសាស្ត្ររឹងមាំ​ជាង ដើម្បីសង់​អត្តសញ្ញាណត្រូមត្រូវជូនយុទ្ធជនពលីបានតែត្រឹម​ត្រូវ​ និង​​​ឆាប់​រហ័ស"។

បន្ទាប់ពីដំណើរការស្រាវជ្រាវ មជ្ឈមណ្ឌលធ្វើតេស្ត ADN បានចាប់ផ្តើមសាកល្បងនៅបូជនីយដ្ឋានពីរគឺ ត្រាលិញ ( Tra Linh) (ខេត្ត កាវបាំង (Cao Bang)) និង រ៉ុង​យេង (Rong Gieng) (ខេត្ត អាន​យ៉ាង (An Giang)) ក្នុងឆ្នាំ២០២៥ បានកំណត់អត្តសញ្ញាណជោគជ័យចំពោះយុទ្ធជន​ពលីពីរនាក់។ សមិទ្ធផលនេះ ត្រូវបានជ្រើសតាំងជាព្រឹត្តិការណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលេចធ្លោចំនួន ១០ របស់វៀតណាម ក្នុងឆ្នាំ២០២៥។

* នៅពីក្រោយការជួបជុំគ្នានីមួយៗ

ក្នុងយុទ្ធនាការ  ៥០០ថ្ងៃយប់ មជ្ឈមណ្ឌលធ្វើតេស្ត ADN ត្រូវបានប្រគល់ភារកិច្ច​ធ្វើតេស្តអិដ្ឋធាតុរយុទ្ធជនពលី ៦៦៣២ សំណាក និងសម្រេចភារកិច្ចមុនខែកក្កដា ឆ្នាំ២០២៧។ សម្រាប់អ្នកវិទ្យាសាស្ត្រនៅទីនេះ  លទ្ធផលជោគជ័យនីមួយៗ មិនត្រឹមតែជាសមិទ្ធផលវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្តីសង្ឃឹមរបស់ក្រុមគ្រួសារ ដែលបានរង់ចាំរាប់សិបឆ្នាំ ដើម្បីស្គាល់ទីតាំង ដែលសាច់ញាតិចែកឋាន។

សំណាកត្រូវបានសម្អាតផ្នែកមានជាតិកាល់ស្យូម ដើម្បីសម្រួលដល់ការស្រង់យក ADN។ រូបថត៖ ខាញ់ឡុង / VNP

នៅពេលទទួលបានសំណាក បុគ្គលិក មន្ត្រីរបស់មជ្ឈមណ្ឌលធ្វើ​តេស្ត ADN កត់ត្រាព័ត៌មាន បែងចែកគុណភាព កំណត់ប្រភពដើម និងបង្កើតឯកសារមុនពេលដំណើរចំណាត់ការ។ សំណាកត្រូវបានសម្អាត សម្ងួត កិនជាម្សៅ រួចសម្រង់ ADN ។  បន្ទាប់មក ADN ត្រូវបានវាស់វែង មុនពេលបន្តឈាន​ចូលដំណាក់កាលបន្ទាប់នៃដំណើរការវិភាគ។

សកម្មភាពទាំងអស់ ត្រូវបានគោរពយ៉ាងតឹងរ៉ឹងតាមស្តង់ដារបច្ចេកទេស និងសុវត្ថិភាព។ ដោយសារតែបរិមាណ ADN នៅសល់មកតិចតូច ខណៈពេលដែលហានិភ័យនៃការចម្លងរោគដោយបាក់តេរីមានកម្រិតខ្ពស់ សូម្បីតែកំហុសតូចមួយ ក៏អាចប៉ះពាល់​ដល់លទ្ធផល​ដែរ។ ប្រការនោះទាមទារឱ្យអ្នកពិនិត្យមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបត់បែនបាន ក្នុងដំណាក់កាលនីមួយៗ។

បងស្រី ឡេយុង (Le Dung) អ្នកពិនិត្យ បាននិយាយថា ដំណើរការបច្ចេកវិទ្យាថ្មីមានភាពស្មុគស្មាញខ្លាំង ទាមទារបុគ្គលិកមានចំណេះដឹងជំនាញខ្ពស់ ហើយដំណាក់កាលជាច្រើនត្រូវត្រួតពិនិត្យខ្វែង ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃលទ្ធផល។ ដើម្បីឆ្លើយតបនឹងកាលកំណត់ បុគ្គលិកភាគច្រើនរបស់មជ្ឈមណ្ឌលចូលរួមក្នុងដំណាក់កាលផ្សេងៗជាច្រើន។ សំណាកភាគច្រើន គឺសុទ្ធតែលំបាក ម្រូវអនុវត្តម្តងហើយម្តងទៀត ពីពីរទៅបីដង​។

សំណាកត្រូវបានដាក់ចូលម៉ាស៊ីន ដើម្បីកិនជាម្សៅ មុនពេលស្រង់យកADN។ រូបថត៖ ខាញ់ឡុង / VNP
 
បងស្រី ឡេយុង (Le Dung) អ្នកពិនិត្យ បាននិយាយថា ដំណើរការបច្ចេកវិទ្យាថ្មីមានភាពស្មុគស្មាញខ្លាំង ទាមទារបុគ្គលិកមានចំណេះដឹងជំនាញខ្ពស់ ហើយដំណាក់កាលជាច្រើនត្រូវត្រួតពិនិត្យខ្វែង ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃលទ្ធផល។ ដើម្បីឆ្លើយតបនឹងកាលកំណត់ បុគ្គលិកភាគច្រើនរបស់មជ្ឈមណ្ឌលចូលរួមក្នុងដំណាក់កាលផ្សេងៗជាច្រើន។ សំណាកភាគច្រើន គឺសុទ្ធតែលំបាក ម្រូវអនុវត្តម្តងហើយម្តងទៀត ពីពីរទៅបីដង​។

យោងតាមលោក ត្រឹន​ ទ្រុង​ថាញ (Tran Trung Thanh) បន្ទាប់ពីការអនុវត្តដំណោះស្រាយល្អបំផុតទាំងបីដង នៅតែមិនទទួលបានលទ្ធផល មន្ត្រី បុគ្គលិកនឹងប្តូរទៅដំណើរការលើសំណាកផ្សេង ដើម្បីប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងធានាវឌ្ឍនភាពចំពោះចំនួនសំណាកនៅមានច្រើន។

ដើម្បីបញ្ចប់ភារកិច្ចមុនខែកក្កដា ឆ្នាំ២០២៧ បុគ្គលិកនៃមជ្ឈមណ្ឌលធ្វើតេស្ត ADN កំពុងរត់ប្រណាំងនឹងពេលវេលា ធ្វើការទាំងយប់ទាំងថ្ងៃ។ រួមដំណើរជាមួយពួកគេ នៅទាំងមាបការគាំទ្រពីអ្នកជំនាញអន្តរជាតិផងដែរ។

ការងារត្រួតពិនិត្យគុណភាពសំណាក។ រូបថត៖ ខាញ់ឡុង / VNP
 
លោក Thomas Parsons ទីប្រឹក្សាវិទ្យាសាស្ត្រជាន់ខ្ពស់ នៃគណៈកម្មការអន្តរជាតិស្តីពីមនុស្សបាត់ខ្លួន (ICMP) មានប្រសាសន៍ថា ជាមួយការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងគណៈកម្មការអន្តរជាតិស្តីពីមនុស្សបាត់ខ្លួន (ICMP) បន្ទប់ពិសោធន៍នៃមជ្ឈមណ្ឌល​ធ្វើតេស្ត ADN បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងទទួលបានជោគជ័យ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺ ភាពស្វិតស្វាញ ការតាំងចិត្ត និងការប្ដេជ្ញាចិត្តក្នុងរយៈពេលវែងរបស់វៀតណាម រួមជាមួយនឹងគំនិតចំហ និងឆន្ទៈត្រៀមទទួលយកឱកាសថ្មីៗ ដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាំមក

សម្រាប់អ្នក​ធ្វើការងារដោយស្ងប់ស្ងាត់នោះ រាល់លទ្ធផលធ្វើតេស្តនីមួយៗ មិនត្រឹមតែបញ្ជាក់ពីតម្លៃនៃវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសជួបជុំបន្ទាប់ពីការរង់ចាំអស់ជាច្រើនទសវត្សរ៍ផងដែរ។

«យើងទាំងអស់គ្នាមានមោទនភាពយ៉ាងខ្លាំង ពេលបានចូលរួមយុទ្ធនាការ ៥០០ថ្ងៃយប់។ អ្វីដែលសុភមង្គលបំផុតនោះគឺ លទ្ធផលធ្វើតេស្ត អាចរួមចំណែកបញ្ជូនយុទ្ធជនពលីត្រឡប់ជួបជុំគ្រួសាររបស់ពួកគេវិញ។ នេះក៏ជាការដឹងគុណចំពោះការលះបង់របស់មនុស្សជំនាន់មុន ដើម្បីសន្តិភាពនៃប្រទេសជាតិ» លោកស្រី ឡេ យុង (Le Dung) បានចែករំលែក៕

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញ់ឡុង / VNP 



Top