បច្ចេកវិទ្យា ADN ៖ ប្រគល់ឈ្មោះជូនវីរបុរសវិញ
ជាងកន្លះសតវត្សរ៍បន្ទាប់ពីសង្គ្រាមបញ្ចប់ របកគំហើញនៃបច្ចេកវិទ្យាពិនិត្យ ADNរបស់អ្នកវិទ្យាសាស្ត្រវៀតណាម កំពុងជួយកំណត់អត្តសញ្ញាណរបស់យុទ្ធជនពលី តំណភ្ជាប់ជំនួបជុំ ដែលគ្រួសារជាច្រើនបានរង់ចាំអស់ជាច្រើនទសវត្សរ៍កន្លង។
* របកគំហើញនៃបច្ចេកវិទ្យា ADN
សង្គ្រាមបានបញ្ចប់ជាងកន្លះសតវត្សរ៍ ប៉ុន្តែនៅទូទាំងប្រទេស នៅតែមានយុទ្ធជនពលីជាច្រើន នៅតែមិនអាចត្រឡប់ទៅជួបជុំគ្រួសារវិញ។ អដ្ឋិធាតុនីមួយៗ ដែលមិនទាន់បានកំណត់អត្តសញ្ញាណ ជាចន្លោះប្រហោងមិនទាន់បានបំពេញ ក្នុងការចងចាំរបស់សាច់ញាតិ ហើយក៏ជាកង្វល់របស់សង្គមទាំងមូល។។
យុទ្ធនាការ ៥០០ថ្ងៃយប់ ត្រូវបានគណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណ
អដ្ឋិធាតុរបស់យុទ្ធជនពលី បានបំផុស ដើម្បីឆ្ពោះទៅអបអរសាទរខួបលើកទី៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ – ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧) ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកវិទ្យាសាស្ត្រវៀតណាម កំពុងនាំយកវិទ្យាសាស្ត្រក្លាយជាស្ពានតំណភ្ជាប់ រវាងអតីតកាល និងបច្ចុប្បន្ន ជួយយុទ្ធជនដែលមិនស្គាល់អត្តសញ្ញាណវិលមករកឈ្មោះរបស់ខ្លួនបន្ទាប់ពីច្រើនទសវត្សរ៍។
មានវត្តមាននៅមជ្ឈមណ្ឌលធ្វើតេស្ត ADN នៃវិទ្យាស្ថានជីវវិទ្យា បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ក្នុងប៉ុន្មានថ្ងៃនៃខែកក្កដា យើងខ្ញុំបានមើលឃើញយ៉ាងច្បាស់នូវបរិយាកាសធ្វើការដ៏មមាញឹករបស់អ្នកវិទ្យាសាស្ត្រ។ ចាប់តាំងពីថ្ងៃដាក់ឲ្យដំណើរការ នៅឆ្នាំ២០១៩ មជ្ឈមណ្ឌលធ្វើតេស្ត ADN គឺជាអង្គភាពស្នូលមួយ បានរដ្ឋាភិបាលប្រគល់ភារកិច្ចធ្វើតេស្ត ADN បម្រើការកំណត់អត្តសញ្ញាណយុទ្ធជនពលី។
មានវត្តមាននៅមជ្ឈមណ្ឌលធ្វើតេស្ត ADN នៃវិទ្យាស្ថានជីវវិទ្យា បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ក្នុងប៉ុន្មានថ្ងៃនៃខែកក្កដា យើងខ្ញុំបានមើលឃើញយ៉ាងច្បាស់នូវបរិយាកាសធ្វើការដ៏មមាញឹករបស់អ្នកវិទ្យាសាស្ត្រ។ ចាប់តាំងពីថ្ងៃដាក់ឲ្យដំណើរការ នៅឆ្នាំ២០១៩ មជ្ឈមណ្ឌលធ្វើតេស្ត ADN គឺជាអង្គភាពស្នូលមួយ បានរដ្ឋាភិបាលប្រគល់ភារកិច្ចធ្វើតេស្ត ADN បម្រើការកំណត់អត្តសញ្ញាណយុទ្ធជនពលី។
ក្នុងបន្ទប់ពិសោធន៍ ឈុតខោអាវការពារពណ៌សផ្លាស់ទីយ៉ាងស្ងៀមស្ងាត់រវាងឧបករណ៍ទំនើបៗ។ បរិយកាសឮតែសំឡេងម៉ាស៊ីនវិភាគ រួមជាមួយសកម្មភាពត្រឹមត្រូវ បានអនុវត្តរាប់សិបដំណាក់កាល ក្នុងរយៈពេលជាច្រើនសប្តាហ៍ ជួនកាលច្រើនខែ។
លោក ត្រឹន ទ្រុងថាញ (Tran Trung Thanh) នាយកមជ្ឈមណ្ឌលធ្វើតេស្ត ADN បាននិយាយថា សំណាកអដ្ឋិធាតុរបស់យុទ្ធជនវៀតណាមត្រូវបានចាត់ទុកថា ជាសំណាកដែលពិបាកវិភាគបំផុត នៅលើពិភពលោក ដោយសារតែកម្រិតរលួយខ្ពស់ ក្នុងលក្ខខណ្ឌអាកាសធាតុត្រូពិច។ កាលពីមុន វិធីសាស្រ្តពីវិភាគ ADN មីតូខន់ឌ្រី ឬ ADN nuclear បានបង្ហាញពីកំហិតមួយចំនួនពេលអនុវត្តក្នុងទ្រង់ទ្រាយធំ ក៏ដូចជានៅក្នុងដំណើរការពង្រីកតំបន់ហ្សែន ដើម្បីបង្ហាញលទ្ធផលត្រឹមត្រូវ។
ដោយផ្អែកលើស្ថានភាពនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ដឹកនាំមជ្ឈមណ្ឌលធ្វើតេស្ត ADN វិទ្យាស្ថានជីវវិទ្យា សម្របសម្រួលជាមួយគណៈកម្មការអន្តរជាតិស្តីពីមនុស្សបាត់ខ្លួន (ICMP) ស្រាវជ្រាវ និងបង្កើនប្រសិទ្ធភាពដំណើរការបច្ចេកវិទ្យាថ្មី រួមមានការស្រង់យក ADN nuclear ការកំណត់ហ្សែនជំនាន់ថ្មី និងការវិភាគការបង្ហាញ SNP។
លោក ថាញ់ បានមានប្រសាសន៍ថា "មកដល់បច្ចុប្បន្ននេះ រួមជាមួយនឹងមូលដ្ឋានទិន្នន័យនៃសាច់ញាតិរបស់យុទ្ធជនពលី ដែលកំពុងត្រូវបានសាងសង់ក្នុងមូលដ្ឋានទិន្នន័យប្រជាជនជាតិ ការអនុវត្តដំណើរការបច្ចេកវិទ្យាអំពីការវិភាគ ADN នៃមជ្ឈមណ្ឌលធ្វើតេស្ត ADN នឹងពង្រឹកប្រសិទ្ធភាពជាង។ ការកំណត់អត្តសញ្ញាណរបស់យុទ្ធជនពលី នឹងត្រូវបានអនុវត្តលឿនជាង ត្រឹមត្រូវជាង ជាមួយមូលដ្ឋានវិទ្យាសាស្ត្ររឹងមាំជាង ដើម្បីសង់អត្តសញ្ញាណត្រូមត្រូវជូនយុទ្ធជនពលីបានតែត្រឹមត្រូវ និងឆាប់រហ័ស"។
បន្ទាប់ពីដំណើរការស្រាវជ្រាវ មជ្ឈមណ្ឌលធ្វើតេស្ត ADN បានចាប់ផ្តើមសាកល្បងនៅបូជនីយដ្ឋានពីរគឺ ត្រាលិញ ( Tra Linh) (ខេត្ត កាវបាំង (Cao Bang)) និង រ៉ុងយេង (Rong Gieng) (ខេត្ត អានយ៉ាង (An Giang)) ក្នុងឆ្នាំ២០២៥ បានកំណត់អត្តសញ្ញាណជោគជ័យចំពោះយុទ្ធជនពលីពីរនាក់។ សមិទ្ធផលនេះ ត្រូវបានជ្រើសតាំងជាព្រឹត្តិការណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលេចធ្លោចំនួន ១០ របស់វៀតណាម ក្នុងឆ្នាំ២០២៥។
* នៅពីក្រោយការជួបជុំគ្នានីមួយៗ
ក្នុងយុទ្ធនាការ ៥០០ថ្ងៃយប់ មជ្ឈមណ្ឌលធ្វើតេស្ត ADN ត្រូវបានប្រគល់ភារកិច្ចធ្វើតេស្តអិដ្ឋធាតុរយុទ្ធជនពលី ៦៦៣២ សំណាក និងសម្រេចភារកិច្ចមុនខែកក្កដា ឆ្នាំ២០២៧។ សម្រាប់អ្នកវិទ្យាសាស្ត្រនៅទីនេះ លទ្ធផលជោគជ័យនីមួយៗ មិនត្រឹមតែជាសមិទ្ធផលវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្តីសង្ឃឹមរបស់ក្រុមគ្រួសារ ដែលបានរង់ចាំរាប់សិបឆ្នាំ ដើម្បីស្គាល់ទីតាំង ដែលសាច់ញាតិចែកឋាន។
នៅពេលទទួលបានសំណាក បុគ្គលិក មន្ត្រីរបស់មជ្ឈមណ្ឌលធ្វើតេស្ត ADN កត់ត្រាព័ត៌មាន បែងចែកគុណភាព កំណត់ប្រភពដើម និងបង្កើតឯកសារមុនពេលដំណើរចំណាត់ការ។ សំណាកត្រូវបានសម្អាត សម្ងួត កិនជាម្សៅ រួចសម្រង់ ADN ។ បន្ទាប់មក ADN ត្រូវបានវាស់វែង មុនពេលបន្តឈានចូលដំណាក់កាលបន្ទាប់នៃដំណើរការវិភាគ។
សកម្មភាពទាំងអស់ ត្រូវបានគោរពយ៉ាងតឹងរ៉ឹងតាមស្តង់ដារបច្ចេកទេស និងសុវត្ថិភាព។ ដោយសារតែបរិមាណ ADN នៅសល់មកតិចតូច ខណៈពេលដែលហានិភ័យនៃការចម្លងរោគដោយបាក់តេរីមានកម្រិតខ្ពស់ សូម្បីតែកំហុសតូចមួយ ក៏អាចប៉ះពាល់ដល់លទ្ធផលដែរ។ ប្រការនោះទាមទារឱ្យអ្នកពិនិត្យមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបត់បែនបាន ក្នុងដំណាក់កាលនីមួយៗ។
បងស្រី ឡេយុង (Le Dung) អ្នកពិនិត្យ បាននិយាយថា ដំណើរការបច្ចេកវិទ្យាថ្មីមានភាពស្មុគស្មាញខ្លាំង ទាមទារបុគ្គលិកមានចំណេះដឹងជំនាញខ្ពស់ ហើយដំណាក់កាលជាច្រើនត្រូវត្រួតពិនិត្យខ្វែង ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃលទ្ធផល។ ដើម្បីឆ្លើយតបនឹងកាលកំណត់ បុគ្គលិកភាគច្រើនរបស់មជ្ឈមណ្ឌលចូលរួមក្នុងដំណាក់កាលផ្សេងៗជាច្រើន។ សំណាកភាគច្រើន គឺសុទ្ធតែលំបាក ម្រូវអនុវត្តម្តងហើយម្តងទៀត ពីពីរទៅបីដង។
យោងតាមលោក ត្រឹន ទ្រុងថាញ (Tran Trung Thanh) បន្ទាប់ពីការអនុវត្តដំណោះស្រាយល្អបំផុតទាំងបីដង នៅតែមិនទទួលបានលទ្ធផល មន្ត្រី បុគ្គលិកនឹងប្តូរទៅដំណើរការលើសំណាកផ្សេង ដើម្បីប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងធានាវឌ្ឍនភាពចំពោះចំនួនសំណាកនៅមានច្រើន។
ដើម្បីបញ្ចប់ភារកិច្ចមុនខែកក្កដា ឆ្នាំ២០២៧ បុគ្គលិកនៃមជ្ឈមណ្ឌលធ្វើតេស្ត ADN កំពុងរត់ប្រណាំងនឹងពេលវេលា ធ្វើការទាំងយប់ទាំងថ្ងៃ។ រួមដំណើរជាមួយពួកគេ នៅទាំងមាបការគាំទ្រពីអ្នកជំនាញអន្តរជាតិផងដែរ។
សម្រាប់អ្នកធ្វើការងារដោយស្ងប់ស្ងាត់នោះ រាល់លទ្ធផលធ្វើតេស្តនីមួយៗ មិនត្រឹមតែបញ្ជាក់ពីតម្លៃនៃវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសជួបជុំបន្ទាប់ពីការរង់ចាំអស់ជាច្រើនទសវត្សរ៍ផងដែរ។
«យើងទាំងអស់គ្នាមានមោទនភាពយ៉ាងខ្លាំង ពេលបានចូលរួមយុទ្ធនាការ ៥០០ថ្ងៃយប់។ អ្វីដែលសុភមង្គលបំផុតនោះគឺ លទ្ធផលធ្វើតេស្ត អាចរួមចំណែកបញ្ជូនយុទ្ធជនពលីត្រឡប់ជួបជុំគ្រួសាររបស់ពួកគេវិញ។ នេះក៏ជាការដឹងគុណចំពោះការលះបង់របស់មនុស្សជំនាន់មុន ដើម្បីសន្តិភាពនៃប្រទេសជាតិ» លោកស្រី ឡេ យុង (Le Dung) បានចែករំលែក៕
អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញ់ឡុង / VNP



















