បទយកការណ៍ឯកទេស

ហូយអាន (Hoi An) - មន្តស្នេហ៍ទីក្រុងបុរាណ

ទីក្រុង​បុរាណ​ហូយ​អាន (Hoi An)​ របស់​វៀតណាម​ កំពុង​ក្លាយជា​ចំណុច​ក្រហម​ចំណាប់​អារម្មណ៍​នៃសកលលោក​​ បន្ទាប់ពី​ឆ្លងកាត់​ទីក្រុង​ Tokyo – “បេះដូង​” របស់​ប្រទេសជប៉ុន​ ចោល​ឆ្ងាយ​ទីក្រុង​ Rome - ទីកន្លែង​ដែល​មានប្រសិទ្ធិនាម​ជាឋាន​​សួ​គ៌ា​​​មនោរម្យ​ ​របស់​ប្រទេស​អ៊ីតាលី​ ដើម្បី​​​​ក្លាយជា​អាសយដ្ឋាន​​មកលេង​​កម្សាន្ត​ដ៏អស្ចារ្យ​​បំផុត​​នាឆ្នាំ​២០១៩ ជ្រើសរើសដោយ​ទស្សនាវដ្តី​ទេសចរណ៍​លំដាប់ថ្នាក់​ របស់​អាមេរិក​ Travel + Leisure ។​

ទីកន្លែង​ពេលវេលា​ទច់​គាំង​ដំណើរ​

ទីក្រុង​បុរាណ​ហូយ​អាន (Hoi An)​ ជា​ទីក្រុង​បុរាណ​មួយ​​​ ស្ថិតនៅ​ចុង​ប្រភព​ព្រែកធូ​បោន​ (Thu Bon) នា​ខេត្ត​ក្វាង​ណាម​ (Quang Nam) ចម្ងាយ​ពី​ទីក្រុង​ដាណាំង​ប្រហែល​៣០​គីឡូ​ម៉ែត្រ ​ទៅ​ទិស​ខាង​ត្បូង​។ សម័យ​អតីតកាស មនុស្ស​​លោក​ខាង​លិច​​តែង​ហៅ​ថា​ Faifo។ អំឡុង​សតវត្សរ៍​ទី​១៧និងទី១៨ ទី​ក្រុងបុរាណ​​ហូយអាន (Hoi An) ​ធ្លាប់​​ជា​កំពង់​ផែ​​ពាណិជ្ជកម្ម​​អន្តរជាតិ​​រុង​រឿង​ និងជា​ទីកន្លែង​ដោះដូរ​ពាណិជ្ជកម្ម​កុះករ​នៃ​ក្រុម​នាវាជួញ​ដូរ​ធំៗ មកពី​ប្រទេស​ជប៉ុន​ ចិន ហូឡង់ អេស្ប៉ាញ​ជាដើម។ មុន​សម័យកាល​នេះ​​ ទីកន្លែងនេះ​ក៏ធ្លាប់បាន​រំលឹកដល់​ដូច​ជា​ទីកន្លែង​ចុះចត់​ឈប់​​សម្រាកដ៏​​សំខាន់មួយ​​ នៃ​ផ្លូវ​អំបោះ​សូត្រ​លើ​សមុទ្រ​។

ទីក្រុង​​បុរាណ​ហូយ​អាន (Hoi An)​​ បាន​ប្រៀប​ដូចជា​សារមន្ទីរ​រស់​មួយ​ស្តីពីស្ថាបត្យកម្ម​​និង​ផ្នត់​ជីវភាព​រស់​នៅ​ទីក្រុង​ ជា​គំរូ​ពិសេស​មួយស្តី​ពី​​​កំពង់​ផែពាណិជ្ជកម្ម​​​​ប្រពៃណី​​ នៅ​​តំបន់​​អាស៊ី​អាគ្នេយ៍​ ដែល​រហូត​មកដល់​សព្វថ្ងៃ​នៅ​បានរក្សា​ដូច​​​សភាព​​ដើម​។ ភាគច្រើន​ផ្ទះនៅ​ទីនេះ មានរាង​​ទម្រង់​ស្ថាបត្យកម្ម​ប្រពៃណីនៃ​​ជនជាតិ​​​​វៀត​ណាម​ ដែល​មានអាយុកាល​ចាប់ពី​សតវត្សរ៍​ទី​១៧ ដល់​សតវត្សរ៍ទី​១៩។ ឆ្លាស់​ចម្រុះ​​ផ្ទះ​ទាំង​​​នោះ​ គឺ​ជា​សំណង់​ស្ថាបត្យកម្ម​​​សាសនា​ ជំនឿ​ ដូចជា​ទីសក្ការបូជា​ វត្តអារាម​ សាល​ប្រជុំ​ បូជនីយដ្ឋាន​វង្សត្រកូល​ជាដើម​ បាន​កសាង​ដំណាល​​​​ដំណើរ​​កកើត​និងការអភិវឌ្ឍ​ ​នៃ​កំពង់​ផែ​ពាណិជ្ជកម្ម​បុរាណ​នេះ​។​

 


ទីក្រុង​បុរាណ​ហូយ​អាន (Hoi An)​​ ស្ថិតនៅ​សុខ​សាន្ត​ក្បែរ​មាត់​ព្រែក​ហ្វាយ​ (Hoai)។ រូបថត៖ តឹតសើន


 ទីក្រុង​បុរាណ​ហូយអាន​ (Hoi An)​​ ពាំនាំ​ស្ថាបត្យកម្ម​ប្រពៃណី​​នៃ​ប្រជាជន​វៀតណាម​។ រូបថត៖​តឹតសើន​​


ផ្ទះបុរាណ​តឹន​គី (Tan Ky) សំណង់​បាន​ទទួល​ស្គាល់ជា​កេរដំណែល​ជាតិ​នៅ​ទីក្រុងបុរាណ​​​ហូយ​អាន (Hoi An)​។ រូបថត៖ ថាញ​ហ្វរ


 ទីក្រុងបុរាណ​ហូយអាន ​(Hoi An) ទាក់ទាញ​ភ្ញៀវទេសចរ​ ដោយ​មាន​ផ្លូវ​​ចូល​ពោរពេញទៅ​ដោយ​ស្លែកាន់​។​ រូបថត៖ ហ្វុង​ធូ​


 ហាងលក់​វត្ថុបុរាណ​មួយ​នៅទីក្រុង​​ហូយ​អាន (Hoi An)​។​ រូបថត៖ តឹតសើន


 ភាគច្រើន​ផ្ទះ​បុរាណ​នៅទីក្រុង​​បុរាណ​ហូយ​អាន (Hoi An)​ សុទ្ធតែបាន​រចនា​តាម​បែប​ស្ថាបត្យកម្មអណ្តូង​​មេឃនៅ​ចំកណ្តាល​ផ្ទះ​។ រូបថត៖ ហ្វុង​ធូ​


 ភ្ញៀវទេសចរ​ចូល​ចិត្ត​ស្វែង​យល់អំពី​សាល​ប្រជុំ​​ភុក​កៀន​ (Phuc Kien) របស់​ជនជាតិ​ចិន​ នៅ​ទីក្រុង​បុរាណ​ហូយ​អាន (Hoi An)​។ រូបថត៖ ថាញ​ហ្វ័រ​


 ទីក្រុងបុរាណ​ហូយអាន (Hoi An)​ ​ទាក់ទាញ​ភ្ញៀវទេសចរ​ជិត​៥លាន​នាក់ អញ្ជើញ​មកទស្សនា​នា​ឆ្នាំ​២០១៨។ រូបថត៖ ថាញ​ហ្វ័រ​


 ភ្ញៀវ​ទេសចរ​ជិះកង់​កម្សាន្ត​​ទីក្រុង​បុរាណ​ហូយអាន​ (Hoi An)​ សុខ​សាន្ត​។ រូបថត៖ តឹតសើន

 

បណ្តាញ​ព័ត៌មាន​​ CNN អាមេរិក ធ្លាប់បាន​​លើក​សរសើរ​ទីក្រុង​បុរាណ​ហូយអាន (Hoi An)​ ជា​ទីក្រុង​បូរាណ​មួយ​ ក្នុង​ចំណោម​ទីក្រុង​បុរាណ​ស្អាតបំផុតនៅ​​អាស៊ាន​អាគ្នេយ៍​។ CNN​ សរសេរ​ថា៖ “បាន​អង្គការ​ UNESCO ទទួល​ស្គាល់​ជា​បេតិកភណ្ឌ​ពិភពលោក​​នា​ឆ្នាំ​១៩៩៩។ ទីក្រុង​បុរាណ​ហូយអាន (Hoi An) ​​ធ្លាប់​ជា​កំពង់​ផែ​ពាណិជ្ជកម្ម​រុង​រឿង​មួយ​ របស់​​ឈ្មួញ​បារាំង ជប៉ុន និងចិន​ជាដើម​។ ឆ្លង​កាត់​កងចក្រ​​ប្រវត្តិសាស្រ្ត​​ ទីក្រុង​បុរាណ​នេះ​ បាន​ពាំនាំ​នូវ​លក្ខណៈ​​បុរាណ​ដ៏​ស្អាត និង​ភាព​សុខសាន្តប្លែក​​​”។​
 

ទីក្រុង​បុរាណ​ហូយ​អាន (Hoi An)​ បាន​អង្គការ​ UNESCO ទទួល​ស្គាល់​ជា​បេតិកភណ្ឌ​ពិភពលោក​នា​ឆ្នាំ​១៩៩៩។ ទីនេះ​សព្វថ្ងៃ​មាន​កេរដំណែល​​ចំនួន​ ១៣៦០ ក្នុង​នោះ​មាន​ផ្ទះបុរាណ​​១០៦៨​ខ្នង អណ្តូង​ទឹក​បុរាណ​១១កន្លែង​ បូជនីយដ្ឋាន​វង្សត្រកូល​៣៨ វត្តអារាម​​១៩ ទីសក្ការបូជា​អាទិទេព​​​៤៣ វិហារបូជា​​​២៣ ផ្នូរ​ខ្មោច​បុរាណ​ប្រភេទ​ពិសេស​៤៤ និងស្ពាន​បុរាណ​មួយ​។​

ជា​ពិសេស​ ថ្មី​ៗនេះ ទស្សនាវដ្តី​ទេសចរណ៍​ល្បី​ឈ្មោះ​លំដាប់ថ្នាក់​ពិភពលោក​ Travel + Leisure របស់​អាមេរិក បាន​ជ្រើសទីក្រុង​បុរាណ​​ហូយ​អាន (Hoi An)​ ជា​ទីកន្លែង​អស្ចារ្យ​បំផុត ​លើ​សកលលោក​​នា​ឆ្នាំ​២០១៩។ តាម​លទ្ធផល​ប្រកាស​របស់ Travel + Leisure ក្នុង​តារាង​រៀប​លំដាប់​ថ្នាក់​ “ទីក្រុងដ៏​អស្ចារ្យ​បំផុត​លើសកលលោក​”​ (Top 15 Cities in the World) ទីក្រុង​បុរាណ​ហូយអាន (Hoi An)​ទទួល​បាន​៩០,៣៩​​ពិន្ទុលើ១០០​ពិន្ទុ​​ ដោយ​សារ​ “ប្រជាជន​មូលដ្ឋាន​ស្និទ្ធស្នាល,​ វប្បធម៌ កេរដំណែល​ និងម្ហូបអាហារ​សម្បូរ​បែប​”។ នៅ​ថ្ងៃទី​១៦ ខែ​កក្កដា ម្តងទៀត​ ទីក្រុង​បុរាណ​ហូយអាន (Hoi An)​ ​បាន​ក្លាយជា​ចំណុច​ក្រហម​ចំណាប់​អារម្មណ៍​​​នៃ​សកលលោក​ ពេល​រូបភាព​ដ៏ស្រស់​​ស្អាត​​អំពី​ វត្ត ស្ពាន​ ជា​និមិត្ត​រូប​ជាង​៤សតវត្សរ៍ ​នៃបេតិកភណ្ឌ​ពិភពលោក​នេះ បាន​ Google លើកនាម​លើ​ទំព័រ​​ដើម​ ​ដោយ​​​ស្នាមគំនូស​រស់​រវើករបស់​​វិចិត្រករ​ Shanti Rittgers នៅ​លើ​ Google Doodle។

ថ្ងៃ​នេះ ធ្វើដំណើរ​ឆ្លង​កាត់​​​​​​ផ្លូវ​តូចនីមួយ​ៗ​​ ភ្ញៀវទេសចរ​ដូច​ជា​​បាន​ឃើញ​ពេល​វេលា​​គាំង​ដំណើរ​ ​​នៅលើរាល់​​ដំបូលក្បឿង​ ល្វែងផ្ទះ​ បង្អួច​តូច​។​ ហើយ​​តាម​នោះ រូបភាព​អតីតកាល​ ពន្លឺឡើង​បញ្ចាំង​សម័យ​អតីតកាស​រុង​រឿងមួយ នៃ​ទីក្រុង​បុរាណ​ហូយ​អាន (Hoi An)​ ឆ្នាំ​ណានោះ​។


 អាហារសួគ៌ា ​ ស្វែង​យល់ និងទិញ​ដូ​

ឆ្លងកាត់ពេលវេលាទន់ខ្សោយ​និង​រុង​រឿង​​ ​នៃកង​ចក្រប្រវត្តិសាស្រ្ត ទីក្រុង​បុរាណ​​​​​ហូយ​អាន (Hoi An)​ ​​ពេល​នេះ​មិន​សូវ​មាន​នូវ​ស្លាក​ស្នាម​​​ ដែល​កំពង់​ផែ​ពាណិជ្ជកម្ម​ដ៏​ល្បី​ល្បាញ​​ពិភពលោក​នាសម័យ​​​អតីតកាល​​ ប៉ុន្តែ​​មិន​ដោយសារ​​ហេតុនោះ​ បាត់​ទៅ​ភាព​​សង្ហារស្តុកស្តម្ភ​​​និង​ភាព​កុះករ​ នៃ​កំពង់​ផែដ៏​​​រុង​រឿង​ថ្ងៃណានោះ​។

ទីក្រុង​បុរាណ​ហូយអាន​ (Hoi An) សព្វថ្ងៃ​បាន​ប្រៀប​ដូចជា​​ឋាន​សួគ៌ា​ នៃ​អ្នក​និយម​​ស្វែង​​យល់​​ និង​ពិសោធន៍​។ រៀងរាល់ឆ្នាំ​ ភ្ញៀវទេសចរ​លើ​ពិភពលោក​រាប់​លាន​នាក់​ បាន​ធ្វើ​ដំណើរ​ស្វែង​មករក​​ទីក្រុង​បុរាណ​តូច​​ ដែលមានទំហំ​ទូលាយ​មិនពេញ​២​គីឡូម៉ែត្រ​​បួន​ជ្រុង​នេះ ដើម្បី​ក្រេប​ពិសោធន៍​​នូវ​​អារម្មណ៍​ពិសេសមួយ​ អំពី​​មនុស្ស​ វប្បធម៌ ទេសចរណ៍ និង​ម្ហូប​អាហារ​​​ទីក្រុង​បុរាណ​ហូយអាន ​(Hoi An)។​

ឆ្លង​កាត់​ពេលវេលា​រាប់​រយ​ឆ្នាំ ប៉ុន្តែ​ស្លាកស្នាម​ជីវភាព​រស់នៅ​​កំពង់​ផែ​ពាណិជ្ជកម្ម​ នៅ​តែ​​ដិត​ជាប់នឹង​​ផ្នត់​​ជីវិតនៃ​​ប្រជាជន ​នៅ​ក្រុង​បុរាណ​ហូយ​អាន (Hoi An)​។ ​តាម​បណ្តោយ​​ភ្លឺ​​ព្រែក​​ហ្វាយ (Hoai) ​ដ៏មនោរម្យ​ ផ្ទះសម្បែង​ ហាង​ ផ្សារផ្សោ​នៅទីនេះ​ និង​​សកម្មភាពមមាញឹក​​​​​ចាប់ពី​ព្រឹក​រហូតដល់​យប់​។​ លើ​ព្រែក​ទោះបី​​មិនមាន​​នៅ​​ទិដ្ឋភាព​នាវា​ជួញ​ដូរ ធ្វើដំណើរពី​​សមុទ្រ​​ចេញ​ចូល​ ប៉ុន្តែ​ទិដ្ឋភាព​ទូក​កុះករ​ធ្វើ​ដំណើរ​ចុះឡើង ​នៅ​តែ​មានសភាព​​​ដូច​ដើម​​។

 


 សព្វថ្ងៃ​ មានភោជនីយដ្ឋាននៅ​លើទី​​ខ្ពស់​ ជួយភ្ញៀវទេសចរ​ងាយ​គយ​គន់​នូវ​ទេសភាព​​បុរាណ​ទាំងស្រុង​នៃ​ទីក្រុង​បុរាណ​ ចាប់តាំងពី​ដំបូល​ក្បឿង​ញីឈ្មោល​។ រូបថត៖ តឹត​សើន​


ទីក្រុងបុរាណ​​ហូយ​អាន (Hoi An)​​ ទាក់ទាញ​​ភ្ញៀវទេសចរ​​ ដោយ​មាន​ម្ហូប​អាហារ​ពិសេស​។​ រូបថត៖ តឹត​សើន


 ផ្លូវ​​​អាហារ​រាត្រី​ក្បែរ​មាត់​ព្រែក​ហ្វាយ (Hoai)​។ រូបថត៖ តឹត​សើន​


 នំ​បង្គា​ឈ្ងុយ​ឆ្ងាញ់​នៅទី​​ក្រុង​បុរាណ​ហូយ​អាន (Hoi An)​។ រូបថត៖ តឹត​សើន​


ភ្ញៀវ​ទេសចរ​អាច​ជ្រើស​សម្រាប់​​ខ្លួន​​ នូវ​នំ​ម្សៅ​​អាំង​ ធ្វើជា​របស់​ហូប​សម្រន់​ ក្នុង​ដំណើរ​ស្វែង​យល់​ទីក្រុងបុរាណ​​ហូយ​អាន (Hoi An)​។ រូបថត៖ តឹត​សើន


សព្វថ្ងៃ​ ប្រជាជន​ហូយអាន ​(Hoi An) នៅ​អភិវឌ្ឍន៍​មុខ​របរ​ធ្វើ​ប្រដាប់ប្រដារ​ហត្ថកម្ម​ បាន​ភ្ញៀវ​ទេសចរ​ពេញ​និយម​។ រូបថត៖ តឹត​សើន


 ហាង​ឆ្លាក់​កូន​ត្រា​ស្ថិតនៅ​មជ្ឈមណ្ឌល​ទីក្រុងបុរាណ​​ហូយ​​អាន​។ រូបថត៖ តឹត​សើន


ភ្ញៀវទេសចរ​អន្តរជាតិ​ពិសោធន៍ ​​របៀប​ធ្វើ​ចង្កៀង​គោម​ប្រពៃណី ​របស់​ប្រជាជន​ក្រុង​បុរាណ​ហូយ​អាន (Hoi An)​។ រូបថត៖ ថាញ​ហ្វ័រ


 ទីក្រុង​បុរាណ​ហូយ​អាន (Hoi An)​ អភិវឌ្ឍន៍​ខ្លាំង​ពូកែ ជាមួយនឹង​ហាង​កាត់​ដេរ​ ប្រសិន​បើ​​ភ្ញៀវទេសចរ​​ចង់​បាន​សម្លៀក​បំពាក់​ឆាប់​ៗ ជាង​នៅទីនេះ​នឹង​ធ្វើ​ជូន​នូវ​អំឡុង​ពេល​តែមួយ​ថ្ងៃ​។ រូបថត៖ ថាញ​ហ្វ័រ​


 មុខ​របរ​ធ្វើ​ចង្កៀង​គោម​ល្បី​ឈ្មោះ​នៅ​ក្រុង​បុរាណ​ហូយ​អាន (Hoi An)​។ រូបថត៖ ហ្វុង​ធូ​

 

ប្រជាជន​ទីក្រុង​បុរាណ​ហូយអាន​ (Hoi An)​ ល្បី​ឈ្មោះ​មាន​ថ្វី​ដៃ​ពូកែ​ ខាងការ​ជួញ​ដូរ​ និងប្រកបមុខ​​​របរវិចិត្រ​​​សិប្បកម្ម​ ​​ ទើប​បណ្តោយ​តាម​ផ្លូវ​​ក្រុង​មាន​​ហាង​តៀម​ច្រើន​ណាស់​។ ទាំងសងខាង​ផ្លូវ​ ផ្ទះ​មួយ​គឺមាន​ហាង​មួយ​។ នៅទីនោះ​ពួកគាត់​លក់​​​ប្រដាប់ប្រដាគ្រប់មុខ​ ធ្វើ​គ្រប់​របរ​។ តាំងពី​​អាហារដ្ឋាន​ ហាង​កាហ្វេ ហាង​ទឹក​ រហូតដល់​ហាង​ដេរ​ប៉ាក់​ គ្រឿង​ស្បែក​ រូបគំនូរ​ វត្ថុអនុស្សាវរីយ៍​ វត្ថុ​វិចិត្រ​សិប្បកម្ម​ជាដើម ​របស់​អ្វី​ក៏មានទាំងអស់​​។ ច្រើន​បំផុត ​គឺ​ចង្កៀង​គោម​ មានទាំង​ដង​ផ្លូវមួយ ​​ដែល​ជំនាញ​ផលិត​​និងអាជិវកម្ម​តែចង្កៀត​គោម​។ រាត្រី ចង្កៀង​គោម​អុជ​បំភ្លឺ​ដូចជា​ផ្កាយតារា​ ពណ៌ខៀវ​ ពណ៌ក្រហម ពណ៌​ស្វាយ​ជាដើម​ ភ្លឺ​ផ្លេកៗ​នៅគ្រប់​​ដង​ផ្លូវ​។​

ភ្ញៀវទេសចរបរទេស ​អញ្ជើញ​មក​ទីក្រុង​បុរាណ​ហូយ​អាន (Hoi An)​ តែង​លង់​អារម្មណ៍ចំពោះ​​មុខម្ហូបនៅ​​តាម​ចញ្ចើម​ថ្នល់​ តម្លៃ​ថោ​ក​​ ឈ្ងុយ​ឆ្ងាញ់​ ហើយ​ពាំ​នូវ​រសជាតិ​ប្រពៃណី​​ នៃ​ប្រជាជន​វៀតណាម​ ក្នុងនោះ​មាន​មុខម្ហូប​ល្បី​ឈ្មោះ​លើ​ពិភពលោក​​ដូចជា៖ កាវ​ឡូវ​ (Cao Lau) មីក្វាង (Mi Quang) បាយ​មាន់ លៀស​ច្របល់​ នំប័ង នំ​ខ្វាយ (Khoai) នំ​បៅ នំបញ្ចុក​សាច់​អាំង តាវ​ភើ​ (Tao Pho) ជាដើម​។

ទិញ​ដូរ​ សម្លៀក​បំពាក់ ក៏​​ជា​ចំណាប់​អារម្មណ៍​មួយ ​មិនអាច​​អំណត់​បាន​​ចំពោះ​ភ្ញៀវទេសចរ​។ នៅទីនេះ​ពួកគាត់​អាច​ដាក់​ឱ្យ​កាត់​ដេរ​សម្លៀកបំពាក់​ ចាប់តាំង​​ពីកម្រិត​​ធម្មតា​រហូតដល់​ឆើត​ឆាយ​​ប្រណីត​ ធ្វើ​ស្បែក​ជើង​ ធ្វើ​កាបូប​បង្កាន់​ដៃ​​​សមនឹង​ម៉ូដ​សម្លៀក​បំពាក់​ ដោយ​តម្លៃ​សមរម្យ​ បំផុត​គឺពេលវេលា​ធ្វើ​សម្រេច​អាច​ឆ្លើយ​តប​នឹ​ង​តម្រូវ​ការ​របស់​ភ្ញៀវ​។​

ទីក្រុង​បុរាណ​ហូយ​អាន (Hoi An)​ នៅ​ជា​រង្វង់​ផ្លូវ​ស្វែង​យល់​​ពោរពេញ​ទៅ​ចំណូល​ចិត្ត​នៃ​ភ្ញៀវទេសចរ ជាមួយនឹង​​អាសយដ្ឋាន​ទស្សនា​ទាក់ទាញអារម្មណ៍​​។​ ពីព្រោះ​នៅ​ជុំវិញ​ទីក្រុងបុរាណ​​​ហូយ​អាន (Hoi An)​ ក្នុង​រង្វង់​កាំ​មិន​លើស​ពី​​៣០គីឡូម៉ែត្រ​ គឺ​មានរម្មណីយដ្ឋាន​​ទេសចរណ៍​​ល្បី​ឈ្មោះ​ជាច្រើន​ ដែល​ភ្ញៀវទេសចរ​​អាច​ឈាន​ចូល​ទស្សនា​នៅពេល​ណាមួយ​​ក៏បាន​ ដូចជា៖ ភូមិ​កុលាលភាជន៍​​​បុរាណ​ថាញ​ហា (Thanh Ha) ភូមិ​បន្លែ​ត្រា​ក្វេ​ (Tra Que) ព្រៃចាក​កឹមថាញ (Cam Thanh) កោះ​កូវឡាវ​ចាម​ (Cu Lao Cham) សិវក្ខេត្ត​មី​សើន (My Son) ឆ្នេរ​សមុទ្រ​កឿ​ដាយ (Cua Dai) ឆ្នេរ​សមុទ្រ​មី​ខេ (My Khe) ភ្នំ​​ងូហាន់ (Ngu Hanh) រម្មណីយដ្ឋាន​ទេសចរណ៍​ BaNa Hills ជា​ដើម​។

ហេតុនេះ​ហើយ​ គ្មាននៅទីណា​ ទីក្រុងបុរាណ​​​ហូយ​អាន (Hoi An)​ គឺជា​ឋាន​សួគ៌ា​នៃ​អ្នកនិយម​​ម្ហូបអាហារ​ ស្វែង​យល់​ និង​ទិញ​ដូ​រ៕​

 

អត្ថបទ៖ ថាញ​ហ្វ័រ​ - រីកើង​​
 


 


top