• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

សាស្រ្តាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន ( Thai Kim Lan) ចាកចេញ ដើម្បីត្រលប់មកវិញ

បន្ទាប់ពីរស់នៅ និងធ្វើការនៅប្រទេសអាល្លឺម៉ង់ជាង ៥០ឆ្នាំ សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានជ្រើសរើសត្រឡប់ទៅស្រុកកំណើតវិញ តាមមនោសញ្ចេតនារបស់បេះដូង មិនត្រឹមតែដោយសារការនឹកផ្ទះ នឹកទន្លេហឿង (Huong) ដ៏រ៉ូម៉ែនទិច និងជួរភ្នំ គីមភូង (

 

សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន ( Thai Kim Lan) បានសារភាពថា កាលពីក្មេង ពេលទៅសិក្សានិង​រៀនសូត្រ​នៅ​ប្រទេស​លោក​ខាងលិច លោកស្រីតែងតែចង់សិក្សាឱ្យជោគជ័យ។ ការសិក្សានោះមិនមែន ដើម្បីមានកេរ្តិ៍ឈ្មោះ មានអាជីពល្អ ឬសិទ្ធិអំណាចខ្ពស់នោះទេ។ ថែមទាំង​លោកស្រី​ចង់​ ជួយប្រទេសវៀតណាម។ ដូច្នេះហើយ ក្នុងអំឡុងពេលរស់នៅឯបរទេស លោកស្រីរូបនេះ​បាន​ប្តេជ្ញាចិត្តសិក្សា និងក្លាយជាសាស្រ្តាចារ្យទស្សនវិជ្ជាវៀតណាមដ៏គួរឱ្យគោរពមួយរូបនៅក្នុងស្រុកកំណើតរបស់ទស្សនវិទូល្បីៗ ជាច្រើនលើពិភពលោក ដូចជា Immanuel Kant, Georg Wilhelm Friedrich Hegel, Ludwig Andreas Feuerbach... បើក្រឡេកមកមើលបំណង់ប្រាថ្នានិងឧត្តមគតិនោះវិញ ហាក់បីដូចជាសុបិននៃយុវវ័យគ្រប់រូប ប៉ុន្តែវាគឺជា "អាហារ" ដែលចិញ្ចឹមផ្លូវចិត្តសម្រាប់​ការ​រៀន​សូត្រ ធ្វើ​ការ​និងរួម​វិភាគទាន​របស់ខ្លួនឯង។

សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ឈ្មោះពេញថា ថៃ ធីគីមឡាន (Thai Thi Kim Lan)  កើតក្នុងគ្រួសារដ៏ល្បីឈ្មោះមួយនៅអតីតរាជធានី ហ្វេ (Hue) ដែលមានជីដូនជាគ្រូបង្រៀននារីបំរើក្នុង​រាជវាំង ក្នុងរាជកាលង្វៀន (Nguyen)។ បន្ថែមពីលើឥទ្ធិពលនៃសុជីវធម៌របស់គ្រួសារ នៅកុមារភាពនិងយុវភាព លោកស្រី គីម​ឡាន (Kim Lan) បានសិក្សានៅសាលាល្បីៗសម្រាប់ការអប់រំបុគ្គលិកលក្ខណៈនិងរបៀបរបបនៃពិធីប្រពៃណីរបស់ហ្វេ (Hue) ដូចជា គ្វឹក​ហក (Quoc Hoc) និង ដុង​ខាញ (Dong Khanh) ជាដើម។ ប្រហែលនោះហើយ អ្នក​ស្រាវ​ជ្រាវ​នូវទីក្រុង​បុរាណ ហ្វេ (Hue) លោក ង្វៀន​ ដាកស្វឹន (Nguyen Dac Xuan) ធ្លាប់សន្និដ្ឋាន​ថា លោកស្រី ថៃ គឹមឡាន (Thai Kim Lan) គឺជាគំរូស្រ្តីហ្វេ ( Hue)​។ ហើយអ្នកប្រាជ្ញ បឹវអ៊ី (Buu Y) បាននិយាយថា "ថៃ គឹម​ឡាន (Thai Kim Lan) គឺជាគំរូនៃនារីសម័យថ្មី ប៉ុន្តែ​គាត់​នៅតែ​រក្សារបៀបរៀបរយ និងប្រពៃណីហ្វេ (Hue)"។

 

សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) - ម្ចាស់នៃសារមន្ទីរគ្រឿងសេរ៉ាមិចបុរាណដែល​បាន​រក​ឃើញ​ពីទន្លេហឿង (Huong) "ឡាន​វៀនកុទិច (Lan Vien co tich)​​" ។ រូបថត៖ កុងដាត
បន្ទាប់ពីប្រមូល និងអភិរក្សអស់ជាច្រើនឆ្នាំ សាស្រ្តាចារ្យ​ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានប្រមូល​កម្រងគ្រឿងសេរ៉ាមិចបុរាណដ៏កម្រ និងមានតម្លៃជិត ៥០០០ ដែលបានរកឃើញពីទន្លេ (Huong)។ រូបថត៖ កុងដាត
ពិធីសម្ភោធសារមន្ទីរគ្រឿងសេរ៉ាមិចបុរាណដែល​រកឃើញពីទន្លេហឿង (Huong) នៅឯ "ឡាន​វៀនកុ​ទិច (Lan Vien co tich)​​"។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ផ្តល់
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក ង្វៀន គីម​សើន (Nguyen Kim Son) អញ្ជើញទៅទស្សនាសារមន្ទីរគ្រឿងសេរ៉ាមិចបុរាណដែល​រកឃើញ​ពីទន្លេហឿង (Huong) របស់សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថាយ​គីម​ឡាន (Thai Kim Lan)។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ផ្តល់
លោក ផាម​ ង៉ុក​ថ (Phan Ngoc Tho) (អាវស) លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ធឿ​ធៀន​ហ្វេ (Thua Thien Hue) បានអញ្ជើញចូលរួមការតាំងពិព័រណ៌សេរ៉ាមិចបុរាណ "រឿងរ៉ាវនៃទន្លេ" របស់សាស្រ្តាចារ្យ លោកស្រី គីម​ឡាន (Kim Lan) ក្នុងមហោស្រពហ្វេ (Hue) រដូវក្តៅឆ្នាំ២០២២។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ផ្តល់
បណ្ឌិត លោក ផាម​ ថាញហាយ (Phan Thanh Hai) (កណ្ដាល) នាយកមន្ទីរវប្បធម៌ និងកីឡាខេត្ត​ធឿធៀន​ហ្វេ (Thua Thien Hue) ទស្សនាសារមន្ទីរគ្រឿងសេរ៉ាមិចបុរាណដែល​រក​ឃើញ​ពីទន្លេហឿង (Huong) របស់សាស្ត្រាចារ្យ បណ្ឌិត លោកស្រិ ថៃ គឹមឡាន (Thai Kim Lan) ។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ផ្តល់
សាស្ត្រាចារ្យ បណ្ឌិត លោកស្រិ ថៃ គឹមឡាន (Thai Kim Lan) បានទទួលជួបមិត្តភក្តិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ​(USAID)។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ផ្តល់

 

សាស្ត្រាចារ្យ លោកស្រិ ថៃ គឹមឡាន (Thai Kim Lan)  បានទៅសិក្សានៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៦៥ បន្ទាប់មកលោកស្រីរូបនេះបានការពារនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកទស្សនវិជ្ជាដោយជោគជ័យ ហើយត្រូវបានរក្សាជាសាស្រ្តាចារ្យបង្រៀនទស្សនវិជ្ជាប្រៀបធៀបខាងកើត-ខាងលិច នៅសាកលវិទ្យាល័យ Ludwig Maximilian ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ អស់រយៈពេលជាង ៣០ឆ្នាំ។

លោកស្រីរូបនេះធ្លាប់និយាយថា៖ ពេលខ្ញុំចាកចេញ ខ្ញុំនាំយកមរតកវប្បធម៌ទាំងមូលមក មិនត្រឹមតែផាយ​អាវ​វែង (Ao Dai) ឬសក់វែងរបស់នារី ហ្វេ (Hue) ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងបេះដូងរបស់ខ្ញុំ គឺជាមរតកវប្បធម៌របស់ ហ្វេ (Hue) ។ ដូច្នេះ ទោះ​បី​រស់នៅ​លោក​ខាង​លិច ​​បរិភោគ​ប័រ និង​ទឹក​ដោះ​គោ​ក៏​ដោយ មរតក​នោះ​នឹង​មិន​សាបសូន្យ​ឡើយ»

ដូច្នេះក្រោយៗមក ពេលលោកស្រីរូបនេះមានឱកាសនិយាយជាមួយយុវជនក្នុងប្រទេសវៀតណាម លោកស្រី ថៃ គឹមឡាន (Thai Kim Lan) តែងតែចែករំលែកជាមួយពួកគេថា យុវជនគឺជាអ្នកដែលងាយរងឥទ្ធិពលពីសកលភាវូបនីយកម្ម ដូច្នេះពួកគេត្រូវតែដឹងពីអ្វីដែលត្រូវធ្វើ នៅពេល​ដែល​ពួកគេ​ចាក​ចេញ​ពី​ស្រុក​កំណើតទៅកាន់ពិភពលោកដ៏ធំ ពួកគេត្រូវរឹងមាំនៅ​ពេល​ប្រឈមមុខនឹងបញ្ហាប្រឈមនៃសមាហរណកម្ម ពីព្រោះយើងធ្វើសមាហរណកម្មជាមួយពិភពលោក មិនមែនមានន័យថា យើងនឹងបំបាត់អត្តសញ្ញាណវប្បធម៌របស់​ខ្លួន ។

សាស្ត្រាចារ្យ លោកស្រី ថៃ គឹមឡាន (Thai Kim Lan)  - ដែលជាស្ត្រីម្នាក់មានបុគ្គលលក្ខណៈនិងស្មារតីហ្វេ (Hue) ។ រូបថត៖ កុងដាត
មួកធំទូលាយ​ដែល​រចនាបទ​តាម​បែប​លោក​ខាងលិចកាន់តែបង្កើនភាពស្រស់ស្អាតនៃហ្វេ (Hue)  របស់សាស្រ្តាចារ្យ លោកស្រី ថៃ គឹមឡាន(Thai Kim Lan)។ រូបថត៖ កុងដាត
សាស្រ្តាចារ្យ លោកស្រី ថៃ គឹមឡាន(Thai Kim Lan)បានរៀបចំពិធីតំឡើង​ដើម​ឫស្សីមួយ តាមទំនៀមទម្លាប់ប្រពៃណីហ្វេ (Hue) នៅ "ឡាន​វៀនកុទិច (Lan Vien co tich)​​"។ រូបថត៖ ឯកសារ​របស់លោកស្រី  ថៃ គឹមឡាន(Thai Kim Lan) ផ្តល់
សាស្រ្តាចារ្យ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) និងមិត្តភក្តិដែលស្រលាញ់វប្បធម៌ហ្វេ (Hue) ។ រូបថត៖ ឯកសារ​របស់លោកស្រី  ថៃ គឹមឡាន(Thai Kim Lan) ផ្តល់
ការផ្លាស់ប្តូរ​វប្បធម៌​និង​ការ​ណែនាំ​ប្រពៃណី​របស់​ប្រជាជាហ្វេ (Hue) នៅ "ឡាន​វៀនកុទិច (Lan Vien co tich)​​""។ រូបថត៖ ឯកសារ​របស់លោកស្រី  ថៃ គឹមឡាន(Thai Kim Lan) ផ្តល់
សាស្រ្តាចារ្យ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានផ្លាស់ប្តូររឿងរ៉ាវវប្បធម៌គួរឱ្យចាប់អារម្មណ៍ជាមួយមិត្តភក្តិបរទេស។ រូបថត៖ ឯកសារ​របស់លោកស្រី  ថៃ គឹមឡាន(Thai Kim Lan) ផ្តល់
មិត្តភ័ក្តិហ្វេ (Hue) បរិភោកម្ហូបប្រពៃណីហ្វេ (Hue) ដែលរៀបចំដោយសាស្រ្តាចារ្យ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) សម្រាប់អញ្ជើញ​ភ្ញៀវ។ រូបថត៖ ឯកសារ​របស់លោកស្រី  ថៃ គឹមឡាន(Thai Kim Lan) ផ្តល់

លោកស្រី ថៃ គឹមឡាន (Thai Kim Lan) គឺជាបញ្ញវន្តជនជាតិវៀតណាមដំបូងគេនៅក្រៅប្រទេស ដែលបានត្រឡប់ទៅប្រទេសវៀតណាមវិញ បន្ទាប់ពីសង្គ្រាមបាន​បញ្ចប់។ លោកស្រីបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបង្កើតសមាគមមិត្តភាពអាល្លឺម៉ង់-វៀតណាម ហើយបានអំពាវនាវឱ្យមានការវិនិយោគពីប្រទេសអាល្លឺម៉ង់ភ្លាមៗ បន្ទាប់ពីការដាក់ទណ្ឌកម្មលើវៀតណាមត្រូវបានដកចេញ។ ចាប់តាំងពីពេលនោះមក លោកស្រីបានត្រឡប់មកវិញជាច្រើនដងជាមួយនឹងគម្រោងធំ និងតូចជាច្រើនដែលគួរឱ្យស្រឡាញ់ខុសគ្នា។

ក្នុងឆ្នាំ ២០០១ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានត្រឡប់ទៅស្រុក​កំណើតវិញ ដើម្បីជួយរោងល្ខោន ដាវតឹន ( Dao Tan) ខេត្តប៊ិញ​ឌីញ  (Binh Dinh) រៀបចំឡើងវិញនូវរឿងល្ខោនបុរាណ " លូឌីញ (Lo Dich)" ដែលបានមិន​សម្តែង ចាប់ពីក្រោយឆ្នាំ១៩៧៥ ។ នេះជារឿងល្ខោនបុរាណ​ដ៏ល្បីល្បាញ ក្នុងប្រវត្តិសាស្រ្តនៃល្ខោនបុរាណវៀតណាម ដែល​យក​ការបំផុសគំនិតពីអក្សរសាស្ត្របារាំង ហើយត្រូវបានចាត់ទុកថាជាគំរូនៃការសម្រួលពីការសម្តែងលើឆាករបស់អឺរ៉ុប​ត្រូវបានយកមកសម្តែង​លើឆាកប្រពៃណីរបស់វៀតណាម។ ក្នុងឆ្នាំ ២០០២ សាស្រ្តាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) និង​រោង​ល្ខោន​ ដាវតឹន ( Dao Tan)  បាននាំយករឿងល្ខោននេះសម្តែងនៅប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេល ២ សប្តាហ៍ជាប់ៗគ្នា ហើយបន្សល់ទុក​ចំណាប់អារម្មណ៍ល្អក្នុងបេះដូងសាធារណៈជនអាល្លឺម៉ង់។ ដោយការរួមចំណែកទាំងនេះ ក្នុងឆ្នាំ ២០០៥ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានទទួលពានរង្វាន់ ដាវតឹន (Dao Tan) សម្រាប់ការរួមចំណែករបស់លោកស្រីរូបនេះក្នុងការអភិរក្ស និងលើកកម្ពស់វប្បធម៌ជាតិ។

ក្នុងនាមជាអ្នកវិទ្យាសាស្ត្រដែលមានចំណេះដឹងទូលំទូលាយអំពីទស្សនវិជ្ជា និងអក្សរសិល្ប៍អាល្លឺម៉ង់ ព្រមទាំងបង្កប់នូវគំនិតវប្បធម៌វៀតណាម សាស្ត្រាចារ្យបណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានបកប្រែស្នាដៃអក្សរសាស្ត្រ និងទស្សនវិជ្ជាអាល្លឺម៉ង់ដ៏មានតម្លៃជាច្រើនទៅជាភាសាវៀតណាម ព្រមទាំងស្នាដៃល្បីៗរបស់​វៀតណាម​ទៅ​ជា​ភាសាជាអាល្លឺម៉ង់ ផងដែរ ដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានត្រឡប់ទៅវិញទីក្រុង ហ្វេ (Hue) ញឹកញាប់ជាងមុន ហើយចំណាយពេលច្រើនលើការងារទាក់ទងនឹងការបង្រៀន ស្រាវជ្រាវ អភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីហ្វេ ( Hue) ។ បច្ចុប្បន្ន​នាង​កំពុង​បង្រៀន​ថ្នាក់​បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនាហ្វេ (Hue) ។

កាលពីខែមេសាកន្លងទៅ បន្ទាប់ពីមានការចំណង់ចំណូល​ចិត្ត និងរៀបចំអស់រយៈពេលជាយូរ សាស្ត្រាចារ្យបណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានបើកឲ្យដំណើរការសារមន្ទីរគ្រឿងសេរ៉ាមិចបុរាណដែល​រក​ឃើញ​នៅទន្លេហឿង (Huong) នៅឯផ្ទះសួនរបស់គាត់ "ឡាន​វៀនកុទិច (Lan Vien co tich)​​" នៅទីក្រុង​ហ្វេ (Hue) ។  នេះក៏ជាសារមន្ទីរឯកជនដំបូង និងតែមួយគត់ក្នុងប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ ដែលបង្ហាញតែវត្ថុបុរាណសេរ៉ាមិចដែលត្រូវបានរកឃើញពីទន្លេហឿង (Huong) សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan)  មានប្រសាសន៍ថា កាលពីមុន លោកស្រីមានចង់បង្កើតមហាវិទ្យាល័យឯកជនមួយ ប៉ុន្តែត្រូវបរាជ័យ ឥឡូវនេះការបង្កើតសារមន្ទីរឯកជននេះក៏អាចចាត់ទុកថាជា សាលាបឋមសិក្សា អំពីប្រវត្តិសាស្ត្រវៀតណាម និ វប្បធម៌ ​ដើម្បី​ទុក​ជា​កន្លែង​បញ្ជូន​បន្ត​ទៅ​កាន់​អ្នក​ជំនាន់​ក្រោយ ដូច្នេះ​ហើយ​លោកស្រីទើប​មាន​ការ​ពេញ​ចិត្ត​ខ្លាំង។

ប្រហែលជាដោយសារតែមនោសញ្ចេតនាជ្រាលជ្រៅរបស់លោកស្រី គីមឡាន (Kim Lan) ចំពោះទីក្រុង ហ្វេ (Hue) ដូច្នេះហើយ "ឡាន​វៀនកុទិច (Lan Vien co tich)​​"  ឥឡូវនេះមិនត្រឹមតែជាសារមន្ទីរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងជួបជុំវប្បធម៌សម្រាប់ម្ចាស់របស់វា ដែលជាកន្លែងស្វាគមន៍ និងចែករំលែករឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ និងគំនិតអំពីវប្បធម៌ប្រពៃណីជាមួយមិត្តភក្តិដែលស្រឡាញ់ទីក្រុង (Hue) ពីគ្រប់ទិសទីសាស្ត្រាចារ្យ លោកស្រិ ថៃ គឹមឡាន (Thai Kim Lan)  បានទៅសិក្សានៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៦៥ បន្ទាប់មកលោកស្រីរូបនេះបានការពារនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកទស្សនវិជ្ជាដោយជោគជ័យ ហើយត្រូវបានរក្សាជាសាស្រ្តាចារ្យបង្រៀនទស្សនវិជ្ជាប្រៀបធៀបខាងកើត-ខាងលិច នៅសាកលវិទ្យាល័យ Ludwig Maximilian ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ អស់រយៈពេលជាង ៣០ឆ្នាំ។

លោកស្រីរូបនេះធ្លាប់និយាយថា៖ ពេលខ្ញុំចាកចេញ ខ្ញុំនាំយកមរតកវប្បធម៌ទាំងមូលមក មិនត្រឹមតែផាយ​អាវ​វែង (Ao Dai) ឬសក់វែងរបស់នារី ហ្វេ (Hue) ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងបេះដូងរបស់ខ្ញុំ គឺជាមរតកវប្បធម៌របស់ ហ្វេ (Hue) ។ ដូច្នេះ ទោះ​បី​រស់នៅ​លោក​ខាង​លិច ​​បរិភោគ​ប័រ និង​ទឹក​ដោះ​គោ​ក៏​ដោយ មរតក​នោះ​នឹង​មិន​សាបសូន្យ​ឡើយ»

ដូច្នេះក្រោយៗមក ពេលលោកស្រីរូបនេះមានឱកាសនិយាយជាមួយយុវជនក្នុងប្រទេសវៀតណាម លោកស្រី ថៃ គឹមឡាន (Thai Kim Lan) តែងតែចែករំលែកជាមួយពួកគេថា យុវជនគឺជាអ្នកដែលងាយរងឥទ្ធិពលពីសកលភាវូបនីយកម្ម ដូច្នេះពួកគេត្រូវតែដឹងពីអ្វីដែលត្រូវធ្វើ នៅពេល​ដែល​ពួកគេ​ចាក​ចេញ​ពី​ស្រុក​កំណើតទៅកាន់ពិភពលោកដ៏ធំ ពួកគេត្រូវរឹងមាំនៅ​ពេល​ប្រឈមមុខនឹងបញ្ហាប្រឈមនៃសមាហរណកម្ម ពីព្រោះយើងធ្វើសមាហរណកម្មជាមួយពិភពលោក មិនមែនមានន័យថា យើងនឹងបំបាត់អត្តសញ្ញាណវប្បធម៌របស់​ខ្លួន៕

 

អត្ថបទ៖ ថាញហ័រ - រូបថត៖ កុងដាត និងឯកសាររបស់លោកស្រី ថៃ គឹមឡាន(Thai Kim Lan) ផ្តល់

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top