បន្ទាប់ពីរស់នៅ និងធ្វើការនៅប្រទេសអាល្លឺម៉ង់ជាង ៥០ឆ្នាំ សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានជ្រើសរើសត្រឡប់ទៅស្រុកកំណើតវិញ តាមមនោសញ្ចេតនារបស់បេះដូង មិនត្រឹមតែដោយសារការនឹកផ្ទះ នឹកទន្លេហឿង (Huong) ដ៏រ៉ូម៉ែនទិច និងជួរភ្នំ គីមភូង (
សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន ( Thai Kim Lan) បានសារភាពថា កាលពីក្មេង ពេលទៅសិក្សានិងរៀនសូត្រនៅប្រទេសលោកខាងលិច លោកស្រីតែងតែចង់សិក្សាឱ្យជោគជ័យ។ ការសិក្សានោះមិនមែន ដើម្បីមានកេរ្តិ៍ឈ្មោះ មានអាជីពល្អ ឬសិទ្ធិអំណាចខ្ពស់នោះទេ។ ថែមទាំងលោកស្រីចង់ ជួយប្រទេសវៀតណាម។ ដូច្នេះហើយ ក្នុងអំឡុងពេលរស់នៅឯបរទេស លោកស្រីរូបនេះបានប្តេជ្ញាចិត្តសិក្សា និងក្លាយជាសាស្រ្តាចារ្យទស្សនវិជ្ជាវៀតណាមដ៏គួរឱ្យគោរពមួយរូបនៅក្នុងស្រុកកំណើតរបស់ទស្សនវិទូល្បីៗ ជាច្រើនលើពិភពលោក ដូចជា Immanuel Kant, Georg Wilhelm Friedrich Hegel, Ludwig Andreas Feuerbach... បើក្រឡេកមកមើលបំណង់ប្រាថ្នានិងឧត្តមគតិនោះវិញ ហាក់បីដូចជាសុបិននៃយុវវ័យគ្រប់រូប ប៉ុន្តែវាគឺជា "អាហារ" ដែលចិញ្ចឹមផ្លូវចិត្តសម្រាប់ការរៀនសូត្រ ធ្វើការនិងរួមវិភាគទានរបស់ខ្លួនឯង។
សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ឈ្មោះពេញថា ថៃ ធីគីមឡាន (Thai Thi Kim Lan) កើតក្នុងគ្រួសារដ៏ល្បីឈ្មោះមួយនៅអតីតរាជធានី ហ្វេ (Hue) ដែលមានជីដូនជាគ្រូបង្រៀននារីបំរើក្នុងរាជវាំង ក្នុងរាជកាលង្វៀន (Nguyen)។ បន្ថែមពីលើឥទ្ធិពលនៃសុជីវធម៌របស់គ្រួសារ នៅកុមារភាពនិងយុវភាព លោកស្រី គីមឡាន (Kim Lan) បានសិក្សានៅសាលាល្បីៗសម្រាប់ការអប់រំបុគ្គលិកលក្ខណៈនិងរបៀបរបបនៃពិធីប្រពៃណីរបស់ហ្វេ (Hue) ដូចជា គ្វឹកហក (Quoc Hoc) និង ដុងខាញ (Dong Khanh) ជាដើម។ ប្រហែលនោះហើយ អ្នកស្រាវជ្រាវនូវទីក្រុងបុរាណ ហ្វេ (Hue) លោក ង្វៀន ដាកស្វឹន (Nguyen Dac Xuan) ធ្លាប់សន្និដ្ឋានថា “ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) គឺជាគំរូស្រ្តីហ្វេ ( Hue)”។ ហើយអ្នកប្រាជ្ញ បឹវអ៊ី (Buu Y) បាននិយាយថា "ថៃ គឹមឡាន (Thai Kim Lan) គឺជាគំរូនៃនារីសម័យថ្មី ប៉ុន្តែគាត់នៅតែរក្សារបៀបរៀបរយ និងប្រពៃណីហ្វេ (Hue)"។
សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) - ម្ចាស់នៃសារមន្ទីរគ្រឿងសេរ៉ាមិចបុរាណដែលបានរកឃើញពីទន្លេហឿង (Huong) "ឡានវៀនកុទិច (Lan Vien co tich)" ។ រូបថត៖ កុងដាត
បន្ទាប់ពីប្រមូល និងអភិរក្សអស់ជាច្រើនឆ្នាំ សាស្រ្តាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានប្រមូលកម្រងគ្រឿងសេរ៉ាមិចបុរាណដ៏កម្រ និងមានតម្លៃជិត ៥០០០ ដែលបានរកឃើញពីទន្លេ (Huong)។ រូបថត៖ កុងដាត
ពិធីសម្ភោធសារមន្ទីរគ្រឿងសេរ៉ាមិចបុរាណដែលរកឃើញពីទន្លេហឿង (Huong) នៅឯ "ឡានវៀនកុទិច (Lan Vien co tich)"។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ផ្តល់
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក ង្វៀន គីមសើន (Nguyen Kim Son) អញ្ជើញទៅទស្សនាសារមន្ទីរគ្រឿងសេរ៉ាមិចបុរាណដែលរកឃើញពីទន្លេហឿង (Huong) របស់សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថាយគីមឡាន (Thai Kim Lan)។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ផ្តល់
លោក ផាម ង៉ុកថ (Phan Ngoc Tho) (អាវស) លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ធឿធៀនហ្វេ (Thua Thien Hue) បានអញ្ជើញចូលរួមការតាំងពិព័រណ៌សេរ៉ាមិចបុរាណ "រឿងរ៉ាវនៃទន្លេ" របស់សាស្រ្តាចារ្យ លោកស្រី គីមឡាន (Kim Lan) ក្នុងមហោស្រពហ្វេ (Hue) រដូវក្តៅឆ្នាំ២០២២។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ផ្តល់
បណ្ឌិត លោក ផាម ថាញហាយ (Phan Thanh Hai) (កណ្ដាល) នាយកមន្ទីរវប្បធម៌ និងកីឡាខេត្តធឿធៀនហ្វេ (Thua Thien Hue) ទស្សនាសារមន្ទីរគ្រឿងសេរ៉ាមិចបុរាណដែលរកឃើញពីទន្លេហឿង (Huong) របស់សាស្ត្រាចារ្យ បណ្ឌិត លោកស្រិ ថៃ គឹមឡាន (Thai Kim Lan) ។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ផ្តល់
សាស្ត្រាចារ្យ បណ្ឌិត លោកស្រិ ថៃ គឹមឡាន (Thai Kim Lan) បានទទួលជួបមិត្តភក្តិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន (Thai Kim Lan) ផ្តល់
សាស្ត្រាចារ្យ លោកស្រិ ថៃ គឹមឡាន (Thai Kim Lan) បានទៅសិក្សានៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៦៥ បន្ទាប់មកលោកស្រីរូបនេះបានការពារនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកទស្សនវិជ្ជាដោយជោគជ័យ ហើយត្រូវបានរក្សាជាសាស្រ្តាចារ្យបង្រៀនទស្សនវិជ្ជាប្រៀបធៀបខាងកើត-ខាងលិច នៅសាកលវិទ្យាល័យ Ludwig Maximilian ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ អស់រយៈពេលជាង ៣០ឆ្នាំ។
លោកស្រីរូបនេះធ្លាប់និយាយថា៖ “ពេលខ្ញុំចាកចេញ ខ្ញុំនាំយកមរតកវប្បធម៌ទាំងមូលមក មិនត្រឹមតែផាយអាវវែង (Ao Dai) ឬសក់វែងរបស់នារី ហ្វេ (Hue) ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងបេះដូងរបស់ខ្ញុំ គឺជាមរតកវប្បធម៌របស់ ហ្វេ (Hue) ។ ដូច្នេះ ទោះបីរស់នៅលោកខាងលិច បរិភោគប័រ និងទឹកដោះគោក៏ដោយ មរតកនោះនឹងមិនសាបសូន្យឡើយ»។
ដូច្នេះក្រោយៗមក ពេលលោកស្រីរូបនេះមានឱកាសនិយាយជាមួយយុវជនក្នុងប្រទេសវៀតណាម លោកស្រី ថៃ គឹមឡាន (Thai Kim Lan) តែងតែចែករំលែកជាមួយពួកគេថា យុវជនគឺជាអ្នកដែលងាយរងឥទ្ធិពលពីសកលភាវូបនីយកម្ម ដូច្នេះពួកគេត្រូវតែដឹងពីអ្វីដែលត្រូវធ្វើ នៅពេលដែលពួកគេចាកចេញពីស្រុកកំណើតទៅកាន់ពិភពលោកដ៏ធំ ពួកគេត្រូវរឹងមាំនៅពេលប្រឈមមុខនឹងបញ្ហាប្រឈមនៃសមាហរណកម្ម ពីព្រោះយើងធ្វើសមាហរណកម្មជាមួយពិភពលោក មិនមែនមានន័យថា យើងនឹងបំបាត់អត្តសញ្ញាណវប្បធម៌របស់ខ្លួន ។
សាស្ត្រាចារ្យ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) - ដែលជាស្ត្រីម្នាក់មានបុគ្គលលក្ខណៈនិងស្មារតីហ្វេ (Hue) ។ រូបថត៖ កុងដាត
មួកធំទូលាយដែលរចនាបទតាមបែបលោកខាងលិចកាន់តែបង្កើនភាពស្រស់ស្អាតនៃហ្វេ (Hue) របស់សាស្រ្តាចារ្យ លោកស្រី ថៃ គឹមឡាន(Thai Kim Lan)។ រូបថត៖ កុងដាត
សាស្រ្តាចារ្យ លោកស្រី ថៃ គឹមឡាន(Thai Kim Lan)បានរៀបចំពិធីតំឡើងដើមឫស្សីមួយ តាមទំនៀមទម្លាប់ប្រពៃណីហ្វេ (Hue) នៅ "ឡានវៀនកុទិច (Lan Vien co tich)"។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន(Thai Kim Lan) ផ្តល់
សាស្រ្តាចារ្យ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) និងមិត្តភក្តិដែលស្រលាញ់វប្បធម៌ហ្វេ (Hue) ។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន(Thai Kim Lan) ផ្តល់
ការផ្លាស់ប្តូរវប្បធម៌និងការណែនាំប្រពៃណីរបស់ប្រជាជាហ្វេ (Hue) នៅ "ឡានវៀនកុទិច (Lan Vien co tich)""។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន(Thai Kim Lan) ផ្តល់
សាស្រ្តាចារ្យ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានផ្លាស់ប្តូររឿងរ៉ាវវប្បធម៌គួរឱ្យចាប់អារម្មណ៍ជាមួយមិត្តភក្តិបរទេស។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន(Thai Kim Lan) ផ្តល់
មិត្តភ័ក្តិហ្វេ (Hue) បរិភោកម្ហូបប្រពៃណីហ្វេ (Hue) ដែលរៀបចំដោយសាស្រ្តាចារ្យ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) សម្រាប់អញ្ជើញភ្ញៀវ។ រូបថត៖ ឯកសាររបស់លោកស្រី ថៃ គឹមឡាន(Thai Kim Lan) ផ្តល់
លោកស្រី ថៃ គឹមឡាន (Thai Kim Lan) គឺជាបញ្ញវន្តជនជាតិវៀតណាមដំបូងគេនៅក្រៅប្រទេស ដែលបានត្រឡប់ទៅប្រទេសវៀតណាមវិញ បន្ទាប់ពីសង្គ្រាមបានបញ្ចប់។ លោកស្រីបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបង្កើតសមាគមមិត្តភាពអាល្លឺម៉ង់-វៀតណាម ហើយបានអំពាវនាវឱ្យមានការវិនិយោគពីប្រទេសអាល្លឺម៉ង់ភ្លាមៗ បន្ទាប់ពីការដាក់ទណ្ឌកម្មលើវៀតណាមត្រូវបានដកចេញ។ ចាប់តាំងពីពេលនោះមក លោកស្រីបានត្រឡប់មកវិញជាច្រើនដងជាមួយនឹងគម្រោងធំ និងតូចជាច្រើនដែលគួរឱ្យស្រឡាញ់ខុសគ្នា។
ក្នុងឆ្នាំ ២០០១ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីជួយរោងល្ខោន ដាវតឹន ( Dao Tan) ខេត្តប៊ិញឌីញ (Binh Dinh) រៀបចំឡើងវិញនូវរឿងល្ខោនបុរាណ " លូឌីញ (Lo Dich)" ដែលបានមិនសម្តែង ចាប់ពីក្រោយឆ្នាំ១៩៧៥ ។ នេះជារឿងល្ខោនបុរាណដ៏ល្បីល្បាញ ក្នុងប្រវត្តិសាស្រ្តនៃល្ខោនបុរាណវៀតណាម ដែលយកការបំផុសគំនិតពីអក្សរសាស្ត្របារាំង ហើយត្រូវបានចាត់ទុកថាជាគំរូនៃការសម្រួលពីការសម្តែងលើឆាករបស់អឺរ៉ុបត្រូវបានយកមកសម្តែងលើឆាកប្រពៃណីរបស់វៀតណាម។ ក្នុងឆ្នាំ ២០០២ សាស្រ្តាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) និងរោងល្ខោន ដាវតឹន ( Dao Tan) បាននាំយករឿងល្ខោននេះសម្តែងនៅប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេល ២ សប្តាហ៍ជាប់ៗគ្នា ហើយបន្សល់ទុកចំណាប់អារម្មណ៍ល្អក្នុងបេះដូងសាធារណៈជនអាល្លឺម៉ង់។ ដោយការរួមចំណែកទាំងនេះ ក្នុងឆ្នាំ ២០០៥ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានទទួលពានរង្វាន់ ដាវតឹន (Dao Tan) សម្រាប់ការរួមចំណែករបស់លោកស្រីរូបនេះក្នុងការអភិរក្ស និងលើកកម្ពស់វប្បធម៌ជាតិ។
ក្នុងនាមជាអ្នកវិទ្យាសាស្ត្រដែលមានចំណេះដឹងទូលំទូលាយអំពីទស្សនវិជ្ជា និងអក្សរសិល្ប៍អាល្លឺម៉ង់ ព្រមទាំងបង្កប់នូវគំនិតវប្បធម៌វៀតណាម សាស្ត្រាចារ្យបណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានបកប្រែស្នាដៃអក្សរសាស្ត្រ និងទស្សនវិជ្ជាអាល្លឺម៉ង់ដ៏មានតម្លៃជាច្រើនទៅជាភាសាវៀតណាម ព្រមទាំងស្នាដៃល្បីៗរបស់វៀតណាមទៅជាភាសាជាអាល្លឺម៉ង់ ផងដែរ ដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានត្រឡប់ទៅវិញទីក្រុង ហ្វេ (Hue) ញឹកញាប់ជាងមុន ហើយចំណាយពេលច្រើនលើការងារទាក់ទងនឹងការបង្រៀន ស្រាវជ្រាវ អភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីហ្វេ ( Hue) ។ បច្ចុប្បន្ននាងកំពុងបង្រៀនថ្នាក់បណ្ឌិតផ្នែកទស្សនវិជ្ជានៅវិទ្យាស្ថានពុទ្ធសាសនាហ្វេ (Hue) ។
កាលពីខែមេសាកន្លងទៅ បន្ទាប់ពីមានការចំណង់ចំណូលចិត្ត និងរៀបចំអស់រយៈពេលជាយូរ សាស្ត្រាចារ្យបណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) បានបើកឲ្យដំណើរការសារមន្ទីរគ្រឿងសេរ៉ាមិចបុរាណដែលរកឃើញនៅទន្លេហឿង (Huong) នៅឯផ្ទះសួនរបស់គាត់ "ឡានវៀនកុទិច (Lan Vien co tich)" នៅទីក្រុងហ្វេ (Hue) ។ នេះក៏ជាសារមន្ទីរឯកជនដំបូង និងតែមួយគត់ក្នុងប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ ដែលបង្ហាញតែវត្ថុបុរាណសេរ៉ាមិចដែលត្រូវបានរកឃើញពីទន្លេហឿង (Huong)។ សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ថៃ គឹមឡាន (Thai Kim Lan) មានប្រសាសន៍ថា កាលពីមុន លោកស្រីមានចង់បង្កើតមហាវិទ្យាល័យឯកជនមួយ ប៉ុន្តែត្រូវបរាជ័យ ឥឡូវនេះការបង្កើតសារមន្ទីរឯកជននេះក៏អាចចាត់ទុកថាជា “សាលាបឋមសិក្សា” អំពីប្រវត្តិសាស្ត្រវៀតណាម និ វប្បធម៌ ដើម្បីទុកជាកន្លែងបញ្ជូនបន្តទៅកាន់អ្នកជំនាន់ក្រោយ ដូច្នេះហើយលោកស្រីទើបមានការពេញចិត្តខ្លាំង។
ប្រហែលជាដោយសារតែមនោសញ្ចេតនាជ្រាលជ្រៅរបស់លោកស្រី គីមឡាន (Kim Lan) ចំពោះទីក្រុង ហ្វេ (Hue) ដូច្នេះហើយ "ឡានវៀនកុទិច (Lan Vien co tich)" ឥឡូវនេះមិនត្រឹមតែជាសារមន្ទីរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងជួបជុំវប្បធម៌សម្រាប់ម្ចាស់របស់វា ដែលជាកន្លែងស្វាគមន៍ និងចែករំលែករឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ និងគំនិតអំពីវប្បធម៌ប្រពៃណីជាមួយមិត្តភក្តិដែលស្រឡាញ់ទីក្រុង (Hue) ពីគ្រប់ទិសទីសាស្ត្រាចារ្យ លោកស្រិ ថៃ គឹមឡាន (Thai Kim Lan) បានទៅសិក្សានៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៦៥ បន្ទាប់មកលោកស្រីរូបនេះបានការពារនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកទស្សនវិជ្ជាដោយជោគជ័យ ហើយត្រូវបានរក្សាជាសាស្រ្តាចារ្យបង្រៀនទស្សនវិជ្ជាប្រៀបធៀបខាងកើត-ខាងលិច នៅសាកលវិទ្យាល័យ Ludwig Maximilian ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ អស់រយៈពេលជាង ៣០ឆ្នាំ។
លោកស្រីរូបនេះធ្លាប់និយាយថា៖ “ពេលខ្ញុំចាកចេញ ខ្ញុំនាំយកមរតកវប្បធម៌ទាំងមូលមក មិនត្រឹមតែផាយអាវវែង (Ao Dai) ឬសក់វែងរបស់នារី ហ្វេ (Hue) ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងបេះដូងរបស់ខ្ញុំ គឺជាមរតកវប្បធម៌របស់ ហ្វេ (Hue) ។ ដូច្នេះ ទោះបីរស់នៅលោកខាងលិច បរិភោគប័រ និងទឹកដោះគោក៏ដោយ មរតកនោះនឹងមិនសាបសូន្យឡើយ»។
ដូច្នេះក្រោយៗមក ពេលលោកស្រីរូបនេះមានឱកាសនិយាយជាមួយយុវជនក្នុងប្រទេសវៀតណាម លោកស្រី ថៃ គឹមឡាន (Thai Kim Lan) តែងតែចែករំលែកជាមួយពួកគេថា យុវជនគឺជាអ្នកដែលងាយរងឥទ្ធិពលពីសកលភាវូបនីយកម្ម ដូច្នេះពួកគេត្រូវតែដឹងពីអ្វីដែលត្រូវធ្វើ នៅពេលដែលពួកគេចាកចេញពីស្រុកកំណើតទៅកាន់ពិភពលោកដ៏ធំ ពួកគេត្រូវរឹងមាំនៅពេលប្រឈមមុខនឹងបញ្ហាប្រឈមនៃសមាហរណកម្ម ពីព្រោះយើងធ្វើសមាហរណកម្មជាមួយពិភពលោក មិនមែនមានន័យថា យើងនឹងបំបាត់អត្តសញ្ញាណវប្បធម៌របស់ខ្លួន៕