រូបថត
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem)៖ វេជ្ជបណ្ឌិតជាមួយនឹង “ដៃមាស” ក្នុងការវះកាត់ផ្នែកពេទ្យកុមារ
៤០ឆ្នាំជាមួយបុព្វហេតុវេជ្ជសាស្រ្ត និងការវះកាត់ពិបាកជឿ
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) បានទស្សនាវដ្តី Asian Scientist រាប់បញ្ចូលទៅផ្នែក “វិទ្យាសាស្រ្តវិទូខាងវិស័យវិទ្យាសាស្រ្តជីវភាពប្រចាំថ្ងៃ” រួមនឹងវិទ្យាសាស្រ្តវិទូមួយចំនួនទៀតរបស់វៀតណាម មានកិត្តិនាមគឺ បណ្ឌិត ង្វៀន ធីហេប (Nguyen Thi Hiep) សកលវិទ្យាល័យអន្តរជាតិ (សកលវិទ្យាល័យជាតិហូជីមិញ)។ ក្នុងចំណែកសរុបលទ្ធផលសង្ខេប ទស្សនាវដ្តី Asian Scientist បានបរិយាយលំដាប់លំដោយនូវសមិទ្ធផលដែលសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) បានអនុវត្តក្នុងអំឡុងពេលលះបង់ដើម្បីខឿនវេជ្ជសាស្រ្តជាតិ។
៤០ឆ្នាំផ្សារភ្ជាប់នឹងមន្ទីរពេទ្យកុមារមជ្ឈិម សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) ជាអ្នកដំបូងបង្អស់ទទួលជោគជ័យខាងវិស័យវះចោះផ្នែកពេទ្យកុមារ ដូចជា៖ បន្សាំតម្រងនោម បន្សាំថ្លើម វះកាត់បំបែកកូនភ្លោះជាប់គ្នា។ ពិសេស ករណីវះកាត់ស្មុគស្មាញបំផុត ដែលសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) បានឆ្លងកាត់ គឺករណីវះកាត់បំបែកកូនភ្លោះជាប់គ្នា ឈ្មោះកុក - អាន (Cuc - An) ជាប់ពីឆ្អឹងទ្រូងរហូតដល់ពោះ កាលពី១៧ឆ្នាំមុន។ ករណីវះកាត់បំបែកកុក - អាន (Cuc - An) ចេញពីគ្នា អូសបន្លាយពេលវេលាជិត១០ម៉ោង និងផ្នែកដទៃដែលត្រូវជាប់គ្នាដូចជា៖ ឆ្អឹងទ្រូង ក្រហូងបេះដូង ថ្លើម ដើមពោះវៀនតូច និងពោះវៀនតូច សុទ្ធតែបានញែកចេញប្រកបដោយជោគជ័យ។ កាលនោះ (ឆ្នាំ២០០៣) សារព័ត៌មានក្នុងនោះមានកាសែតរូបភាពវៀតណាម ក៏បាននាំយកព័ត៌មាន អំពីការវះកាត់ពិសេសនេះ មានកម្រិតញឹកញាប់។ មកដល់សព្វថ្ងៃ កុមារីទាំងពីរ កុនិងអាន (Cuc - An) មានអាយុ១៨ឆ្នាំ តែងចាត់ទុក សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) និងវេជ្ជបណ្ឌិតថែទាំខ្លួនឆ្នាំនោះ ជាអ្នកមានគុណ ក្នុងនោះសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) បានចាត់ទុកជា “ឪពុកទីពីរ”។
ក្មួយទាំងពីរ ឡេ ធីធូកុក (Le Thi Thu Cuc) ឡេ ធីធ្វីអាន (Le Thi Thuy An) ព្រមនឹងម្តាយ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៣ ២៤ម៉ោងមុនពេលវះកាត់បំបែកខ្លួនជាប់គ្នា ដ៏ពិបាកបំផុតនៅប្រទេសវៀតណាម តាំងតែពីមុនរហូតមកដល់សព្វថ្ងៃនេះ គឺជាករណីដែលកម្របំផុតនៅលើសកលលោក។ រូបថត៖ ឡេ អាញត្វឹន ការវះកាត់ចាប់ផ្តើមពេលម៉ោង៦ ៣០នាទី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ រូបថត៖ ឡេ ត្វឹនអាញ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) និងក្រុមពេទ្យវះកាត់ ក្នុងករណីវះកាត់បំបែកកូនភ្លោះជាប់គ្នាពីរនាក់ កុកនិងអាន (Cuc - An) ។ រូបថត៖ឡេត្វឹនអាញ ជិត៣ឆ្នាំ បន្ទាប់ពីវះកាត់ កុមារទាំងពីរនាក់ កុកនិងអាន (Cuc - An) មើលរូបខ្លួននៅលើកាសែតរូបភាពវៀតណាម លេខ៥៤១ ខែមករា ឆ្នាំ២០០៤។ រូបថត៖ ទ្រុងចិញ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) ក្នុងដំណើរចេញទៅកាន់ខេត្តថាញហ្វ័រ (Thanh Hoa) សួរសុខទុក្ខអ្នកជំងឺពិសេសពីរនាក់ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៦។ លោកនិងវេជ្ជបណ្ឌិតនៃក្រុមពេទ្យវះកាត់ឆ្នាំនោះនៃមន្ទីរពេទ្យកុមារមជ្ឈិម បានគ្រួសារក្មេងទាំងពីរនាក់ កុកនិងអាន (Cuc - An) មើលទុកដូចជាអ្នកមានគុណ ដោយឡែកលោកដូចជា “ឪពុកទីពីរ” របស់ពួកគាត់។ រូបថត៖ ត្រុងចិញ ក្មេងស្រី ឡេ ធីធូកុក (Le Thi Thu Cuc) និងឡេ ធីធ្វីអាន (Le Thi Thuy An) ក្នុងរង្វង់ដៃម្តាយ ទ្រិញ ធីប៊ិញ (Trinh Thi Binh) នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ៣ឆ្នាំបន្ទាប់ពីវះកាត់បំបែកប្រកបដោយជោគជ័យ។ រូបថត៖ ត្រុងចិញ ពេលវេលាកន្លងផុតទៅ ក្មេងទាំងពីរនាក់ កុកនិងអាន (Cuc - An) មានអាយុ១៦ឆ្នាំ បន្ទាប់ពីការវះកាត់ដ៏ស្មុគស្មាញនៃសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) មានរូបរាងពេញក្រមុំ កម្ពស់១,៦៨ម៉ែត្រ (កុក) (Cuc) និង១,៦៥ម៉ែត្រ (អាន) (An) ។ រូបថត៖ កាសែតតុយត្រែ (កាសែតយុវជន)។ |
ផ្តល់ពេលវេលាមួយជីវិត ព្យាបាលជំងឺជូនប្រជាជន សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) នៅជាអ្នកនិពន្ធកម្រងសំណង់បន្សាំសារីរាង្គ ទទួលបានរង្វាន់ហូជីមិញ (ឆ្នាំ២០០៥) និងកម្រងសំណង់ស្រាវជ្រាវវះចោះកុមារ ទទួលបានពានរង្វាន់បញ្ញវន្តវៀតណាម (ឆ្នាំ២០១២)។ សំណង់វិទ្យាសាស្រ្តនេះបើកចេញទិសដៅថ្មី ក្នុងការវះកាត់ផ្នែកខាងក្នុង នៃវេជ្ជសាស្រ្តវៀតណាម និងអះអាងបញ្ជាក់កេរ្តិ៍ឈ្មោះវេជ្ជបណ្ឌិតវៀតណាម ក្នុងវិស័យពេទ្យកុមារពិភពលោក។
នៅទ្វីបអាស៊ី សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) ជាអ្នកក្នុងចំណោមអ្នកពង្រាយការវះចោះកុមារមុនគេបង្អស់ ជាមួយនឹងបច្ចេកទេសវះចោះថ្មីចំនួន៩ រួមចំណែកចូលសមិទ្ធផលនៃវេជ្ជសាស្រ្តអន្តរជាតិ។ ពិសេស ក្នុងវិស័យវះកាត់សាច់ដុំបំពង់ប្រមាត់ លោកមានសំណង់ស្រាវជ្រាវចំនួន៦ និងវះកាត់ជូនអ្នកជំងឺជាង៥០០នាក់ វះចោះព្យាបាលក្លនលូនឧរុប្រាចីយ៍ ជូនអ្នកជំងឺ៣០០នាក់។ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) បានអញ្ជើញតែងនិពន្ធសៀវភៅផ្នែកពេទ្យកុមារ អំពីសាច់ដុំបំពង់ប្រមាត់ សម្រាប់វេជ្ជបណ្ឌិតរបស់អង់គ្លេស និងអាមេរិក។ លោកនៅបានអញ្ជើញសម្តែងការវះកាត់ផ្ទេរបច្ចេកទេសនៅប្រទេសជាច្រើន ដូចជា៖ អ៊ីតាលី ហូឡង់ ឥណ្ឌា និងហ្វីលីពីន។ ជាមួយនឹងករណីបន្សាំខួរឆ្អឹង កម្សោយលំពែង និងឈាមរលាយ លោកក៏ជាវេជ្ជបណ្ឌិតនាំមុខ អនុវត្តបន្សាំកោសិកាដើម ចូលស្រាវជ្រាវនៅមន្ទីរពេទ្យកុមារមជ្ឈិម។
ឆ្នាំ២០១៨ លោកជាវេជ្ជបណ្ឌិតដំបូងបង្អស់ និងតែមួយគត់ មកដល់ពេលនេះ នៃប្រទេសវៀតណាម ទទួលបានពានរង្វាន់កិត្តិយស Nikkei អាស៊ី អំពីវិទ្យាសាស្រ្ត - បច្ចេកវិទ្យា នៃភាពលះបង់ខាងវិស័យវះចោះផ្នែកពេទ្យកុមារ និងបន្សាំកោសិករដើម។
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) មានសំណង់ស្រាវជ្រាវខាងវេជ្ជសាស្រ្តាចំនួន២០០ ៨៤សំណង់បានចុះផ្សាយលើទស្សនវដ្តីវេជ្ជសាស្រ្ត ដែលមានកិត្យានុភាពរបស់អាមេរិក និងប្រទេសនានានៅទ្វីបអ៊ឺរ៉ុប។ លោកក៏ជាអ្នករួមនិពន្ធសៀវភៅពុម្ពពីរក្បាល ស្តីពីការវះកាត់កុមារ ដែលបានបោះពុម្ពចុះផ្សាយនៅអាមេរិក អង់គ្លេយ និងសៀវភៅ៤ក្បាលបោះពុម្ពចុះផ្សាយនៅវៀតណាម។
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) មានសំណង់ស្រាវជ្រាវខាងវេជ្ជសាស្រ្តាចំនួន២០០ ៨៤សំណង់បានចុះផ្សាយលើទស្សនវដ្តីវេជ្ជសាស្រ្ត ដែលមានកិត្យានុភាពរបស់អាមេរិក និងប្រទេសនានានៅទ្វីបអ៊ឺរ៉ុប។ លោកក៏ជាអ្នករួមនិពន្ធសៀវភៅពុម្ពពីរក្បាល ស្តីពីការវះកាត់កុមារ ដែលបានបោះពុម្ពចុះផ្សាយនៅអាមេរិក អង់គ្លេស និងសៀវភៅ៤ក្បាលបោះពុម្ពចុះផ្សាយនៅវៀតណាម។ |
បន្សាំកោសិកាដើម - សំណង់ធំនៃវេជ្ជសាស្រ្តវៀតណាម
បន្សាំកោសិកាដើម ជាសំណង់វិទ្យាសាស្រ្តដ៏ចំណាន ដែលសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) តែងប្រាថ្នាអនុវត្តតាំងពីច្រើនឆ្នាំមុន ពេលលោកនៅជានាយកមន្ទីរពេទ្យកុមារមជ្ឈិម។ ពេលនោះលោកជាវេជ្ជបណ្ឌិតដំបូងរបស់វៀតណាម អនុវត្តជោគជ័យនូវការបន្សាំកោសិកាដើម ព្យាបាលក្រិនសួតលើទារក និងអាការៈច្របូកច្របល់បត់ជើងធំ លើកុមារត្រូវក្លនលូនសោមខួរក្បាល។ ក្រៅពីនោះ លោកនិងក្រុមការងារ រួមដំណើរការបន្សាំកោសិកាដើម ព្យាបាលជំងឺមួយចំនួនដូចជា៖ ឈឺខួរ ងាប់ខួរដោយសាររបួសឆ្អឹងខ្នង ស្វិតបំពង់ប្រមាត់ពីកំណើត ក្លនលូនសន្លាក់ក្បាលជង្គង់ ក្រិនថ្លើមលើកុមារជាដើម។ល។
បន្ទាប់ពីសម្រាកអភិបាលនៃមន្ទីរពេទ្យកុមារមជ្ឈិមឆ្នាំ២០១២ តាមសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) នេះទើបជាពេលវេលា “ទុំ” សម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្ត។ លោកផ្តល់ទាំងទឹកចិត្តនិងការបទពិសោធន៍ បន្តជួយវេជ្ជសាស្រ្តវៀតណាម ពិសេសគឺនាំយកសំណង់ “បន្សាំកោសិកាដើម ” អនុវត្តចូលការព្យាបាលអ្នកជំងឺ។ ទទួលពាក្យ ធ្វើជានាយកនៃមន្ទីរពេទ្យ VINMEC លោកបានអនុវត្តកម្ម នូវសំណង់វិទ្យាសាស្រ្តនេះ បើកចេញទិសដៅព្យាបាលល្អបំផុត សម្រាប់កុមារបាក់ទឹកចិត្ត ខួរក្បាលខ្សោយ។ សព្វថ្ងៃ នៅកាន់តំណែងជានាយកនៃវិទ្យាស្ថានស្រាវជ្រាវកោសិកាដើម និងបច្ចេកវិទ្យាហ្គែន VINMEC លោកមមាញឹករួមនឹងក្រុមការងារព្យាបាលជំងឺ និងស្រាវជ្រាវវិទ្យាសាស្រ្ត។
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) លោកបានផ្តល់ជូនវេជ្ជសាស្រ្តជាតិ ខាងវិស័យការវះកាត់ផ្នែកពេទ្យកុមារ ខែមករា ឆ្នាំ២០២០។ រូបថត៖ វៀតគឿង សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) របាយការណ៍សំណង់វិទ្យាសាស្រ្ត អំពីបន្សាំកោសិកាដើម នៅសិក្ខាសាលាអន្តរជាតិរៀបចំនៅវៀតណាម។ រូបថត៖ ឯកសារ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) ទទួលរង្វាន់ Nikkei នៃភាពលះបង់ខាងវិស័យវះចោះផ្នែកពេទ្យកុមារ និងបន្សាំកោសិកាដើម រួមចំណែកនាំមកនូវភាពផ្លាស់ប្តូរ សម្រាប់ជីវភាពរស់នៅនៃប្រជាជនទ្វីបអាស៊ីឆ្នាំ២០១៨។ រូបថត៖ ឯកសារ នាសិក្ខាសាលាអន្តរជាតិ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) ចែករំលែកនឹងក្រុមការងារ ជាវេជ្ជបណ្ឌិត អ្នកឯកទេសវេជ្ជសាស្រ្ត មនុស្សគ្រប់គ្នាតែងយកចិត្តទុកដាក់សហការនឹង វេជ្ជសាស្រ្តវៀតណាម។ រូបថត៖ ឯកសារ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) តាមដានសសៃឈាម ជូនអ្នកជំងឺម្នាក់ ទើបតែបន្សាំកោសិកាដើម នៅមន្ទីរពេទ្យ VINMEC។ រូបថត៖ វៀតគឿង សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) ក្នុងករណីវះកាត់ជូនកុមារក្លនលូនផ្ចិត បន្ទាប់ពីកើត។ រូបថត៖ វៀតគឿង ស្នាមញឹមស្លូតបូត រាកទាក់នឹងអ្នកជំងឺ នៃសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) ពេលសួរសុខទុក្ខសុខភាពអ្នកជំងឺ ទើបនឹងឆ្លងទ្រោមចៃដន្យ។ រូបថត៖ វៀតគឿង ជាមួយនឹងករណីវះកាត់ពិបាក សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) តែងបង្កសក្ខណៈដើម្បីវេជ្ជបណ្ឌិតផ្នែកវះកាត់វ័យក្មេង បានចូលរួម បានលោកណែនាំលើកកម្ពស់ថ្វីដៃ បណ្តុះបណ្តាលសិស្ស។ រូបថត៖ ឯកសារ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) ចែករំលែកក្តីសប្បាយនឹងឪពុក ដែលមានកូនបន្សាំកោសិកាដើម ព្យាបាលក្រិនស្វិតដំបូងនៅវៀតណាម។ រូបថត៖ ឯកសារ |
កុមារខួរក្បាលខ្សោយ បានកែលម្អរមុខងារចលនានិងអភិវឌ្ឍន៍បញ្ញា បន្ទាប់ពីការព្យាយាម បម្រែជីវភាពរស់នៅនៃកុមារមានជំងឺ។ បច្ចេកទេសបន្សាំកោសិកាដើម បានសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) បើកទូលាយទិសដៅស្រាវជ្រាវ ទៅកាន់ការព្យាបាលជំងឺបាក់ទឹកចិត្ត ស្វិតបំពង់ប្រមាត់ពីកំណើត ក្លនលូនសោមខួរក្បាល ក្រិនសួតលើកុមារ, ក្រិនថ្លើម ក្លនលូនសន្លាក់ឆ្អឹងលើមនុស្សចាស់។
ជាមួយនឹងជោគជ័យជំហានដំបូង ក្នុងការបន្សាំកោសិកាដើម ព្យាបាលខួរក្បាលខ្សោយ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) និងក្រុមការងារនៅមន្ទីរពេទ្យ VINMEC ចង់ឆាប់រហ័ស អាចបើកចេញទិសដៅព្យាបាលអតិបរិមាជូនជំងឺ ដែលបង្កអត្រាពិការខ្ពស់បំផុតលើកុមារសព្វថ្ងៃ និងនាំមន្ទីរពេទ្យ VINMEC ឆ្ពោះទៅក្លាយជាមជ្ឈមណ្ឌលអនុវត្តកោសិកាដើមទំនើបបំផុតអាស៊ីអាគ្លេយ៍៕
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem) បានប្រគល់កិត្តិនាមវិរបុរសពលកម្ម សម័យកាលផ្លាស់ប្តូរថ្មី។ លោកក៏ធ្លាប់ទទួលបន្ទុកតួនាទីជាប្រធានសម្ពន្ធសមាគមវះកាត់កុមារវៀតណាម (VAPS) អនុប្រធាន សម្ពន្ធសមាគមវះកាត់កុមារទ្វីអាស៊ី (AAPS) សមាជិក សហប្រធានគណៈកម្មការស្រាវជ្រាវសម្ពន្ធសមាគមវះចោះផ្នែកពេទ្យកុមារអន្តរជាតិ (IPEG)។ |
អត្ថបទ៖ ប៊ីចវឹន រូបថត៖ វៀតគឿង និងឯកសារកាសែតរូបភាពវៀតណាម