ផ្តើមពីជ្រុងជ្រោយវប្បធម៌ វៀតណាមអះអាងសាសនា ជាផលិតផលច្នៃប្រឌិតនៃមនុស្សជាតិ។ តម្លៃសីលធម៌នៃសាសនា បានវៀតណាមលើកកម្ពស់ ទទួលយកក្នុងបរិវេណទូលាយ ដោយសារមានលក្ខណៈមនុស្សសាស្រ្ត កៀកនឹងកំហិតសីលធម៌មួយចំនួន ដែលមនុស្សជាតិជឿនលឿនឆ្ពោះទៅកាន់។ អាចនាំពាក្យរបស់លោក Fidel Castro ដើម្បីបរិយាយច្បាស់លាស់ជាង៖ “យើងខ្ញុំអាចយល់ព្រមនឹងពាក្យប្រៀនប្រដៅរបស់ព្រះជាម្ចាស់ ដោយសារវាដូចនឹងគោលការណ៍របស់យើងខ្ញុំណាស់។ ប្រសិនបើ សមាគមសាសនាប្រៀនប្រដៅ “កុំលួចប្លន់” ប្រការមួយក្នុងចំណោមប្រការបដិវត្តរបស់យើងខ្ញុំ គឺបំបាត់ការលួចប្លន់ កឹបកេងប្រវញ្ច សូកប៉ាន់។ ប្រសិនបើ សមាគមសាសនាប្រៀនប្រដៅ “កុំពោលពាក្យកុហក” នោះជាប្រការមួយដែលយើងថ្កោលទោសបំផុត។ ពេលសមាគមសាសនាផ្សព្វផ្សាយស្មារតីបរិច្ចាគ ទ្រាំលំបាក មិនអួតអាង យើងខ្ញុំក៏ប្រព្រឹត្តដូច្នោះ ពេលយើងខ្ញុំអះអាងកាតព្វកិច្ចនៃការបដិវត្ត គឺត្រៀមពលី ស៊ូទ្រាំលំបាក និង ស្លូតត្រង់” (Fidel Castro និង សាសនា គណៈកម្មាធិការសាមគ្គីសាសនាកាតូលិកស្នេហាទឹកដីវៀតណាម ទីក្រុងហូជីមិញឆ្នាំ១៩៨៦ ទំព័រ២២៥)។
តថភាពប្រវត្តិសាស្រ្តវៀតណាមឱ្យដឹងថា ជំនឿ សាសនា រួមដំណើរនឹងជាតិ។ សាសនិកស្ទើរទាំងអស់ បានរួមដំណើរនឹងអ្នកកម្មុយនិស្ត ក្នុងបុព្វហេតុតស៊ូប្រឆាំង គាបសង្កត់ អយុត្តិធម៌ ដំណើរខឿនឯករាជ្យជូនជាតិ ហើយបច្ចុប្បន្នកំពុងខិតខំស្ថាបនា ការពារមាតុប្រទេស។ ក្នុងសមិទ្ធផលទាំងឡាយ ដែលវៀតណាមសម្រេចបាន មានការរួមចំណែកមិនតិច នៃបងប្អូនគោរពសាសនា។
បងប្អូនគោរពកាន់សាសនាកាវដាយ (Cao Dai) នៅខេត្តតីនិញ (Tay Ninh) អបអរសាទរអំណ មហាបុណ្យគោរពបូជាទេវរាជ។ រូបថត៖ ង្វៀនឡឹន សាសនាកាវដាយ (Cao Dai) ជាសាសនាមួយ ដែលមានលក្ខណៈរួមបញ្ចូលសាសនាធំលើពិភពលោក តែចម្បងគឺព្រះពុទ្ធសាសនា លទ្ធិតាវ លទ្ធិខុងជឺ និង គ្រិស្តសាសនា។ ក្រៅពីការគោរពបូជាទេវរាជ សាសនាកាវដាយ (Cao Dai) នៅគោរពបូជាព្រះពុទ្ធ ព្រះយេស៊ូ ខុងជឺ ឡាវជឺ ព្រះម៉ែគង់ស៊ីអិនជាដើម។ ក្នុងរូបថត៖ ពិធីសាសនកិច្ចមួយ នៃអ្នកគោរពកាន់កាវដាយ (Cao Dai) នៅបុរីតីនិញ (Tay Ninh)។ រូបថត៖ ង្វៀនឡឹន មុនពេលចូលកាន់សាសនា (អាយុ១៨) យុវជនបានឪពុកម្តាយជាអ្នកកាន់សាសនាកាវដាយ (Cao Dai) ប្រៀនប្រដៅអប់រំផ្នត់រស់នៅបែបសីលធម៌ យកក្តីស្រឡាញ់ និង មនុស្សធម៌ ជាសំខាន់ នៃសាសនាកាវដាយ (Cao Dai) ។ រូបថត៖ ង្វៀនឡឹន មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ - វិសាខបូជា ២០១៤ បានរៀបចំនៅវត្តបាយឌិញ (Bai Dinh) (ខេត្តនិញប៊ិញ - Ninh Binh) ជាព្រឹត្តិការណ៍ការទូតសំខាន់ លើកកម្ពស់ទីជំហរព្រះពុទ្ធសាសនាវៀតណាម នានិន្នាការសមាហរណកម្មអន្តរជាតិ រួមចំណែកផ្សាយរូបភាពទឹកដី ប្រជាជនវៀតណាមចេញទៅសកលលោក។ រូបថត៖ វ៉ាន់ក្វៀន ទ្រីញប៊ូ វិមានគោរពបូជាភូញ៉ាយ (Phu Nhai) ស្ថិតនៅលើភូមិសាស្រ្ត ឃុំស្វឹនផឿង (Xuan Phuong) ស្រុកស្វឹនទ្រឿង (Xuan Truong) (ខេត្តណាមឌិញ - Nam Dinh) ជាទីសក្ការបូជាមួយក្នុងចំណោមទីសក្ការបូជាធំទាំងបួននៅវៀតណាម បានឡើងតំណែងជាវិមានគោរពបូជា រួមនឹងវិមានគោរពបូជាឌឹកបា (Duc Ba) នៅទីក្រុងហូជីមិញ វិមានគោរពបូជាឡាវ៉ាង (La Vang) នៅក្រុងហ្វេ វិមានគោរពបូជាសើកៀន (So Kien) នៅខេត្តហាណាម (Ha Nam)។ រូបថត៖ វៀតគឿង Lễ ពិធីរៀបការនៅវិមានគោរពបូជាភូញ៉ាយ (Phu Nhai)។ រូបថត៖ វៀតគឿង ពិធីសាសនកិច្ច នៅទីសក្ការបូជាផាតយៀម (Phat Diem) (ខេត្តនិញបិញ - Ninh Binh)។ រូបថត៖ ឡេមិញ ឃុំអេទូល (ស្រុកគឺម្រៃ ខេត្តដាក់ឡាក់) មានជនជាតិអេដេជាង៣.០០០នាក់ កាន់សាសនាដំណឹងល្អ ជាមួយទិសស្លោក "បម្រើព្រះជាម្ចាស់ បម្រើជាតិ"។ ក្នុងរូបថត៖ យុវតីជនជាតិអេដេ ច្រៀងចម្រៀងសរសើរព្រះជាម្ចាស់នៅទីសក្ការបូជាអេទូល។ រូបថត៖ ថុងធៀន ពិធីជប់លៀងនាវេលាព្រឹកថ្ងៃអាទិត្យ នៅទីសក្ការបូជាអេទូល។ រូបថត៖ ថុងធៀន |
វៀតណាមជាប្រទេសមានជំនឿ សាសនា រួមអត្ថិភាព ក្នុងនោះមានសាសនាលំហរចូលមួយចំនួនមកពីខាងក្រៅដូចជា៖ ព្រះពុទ្ធសាសនា កាតូលិក ដំណឹងល្អ ឥស្លាមជាដើម និង សាសនាមួយចំនួនប្រសូតចេញក្នុងប្រទេសដូចជា៖ កាវដាយ (Cao Dai) ហ្វ័រហាវ (Hoa Hao) ជាដើម។ ទោះបីការជំនឿ ការគោរពបូជានៃបងប្អូនកាន់សាសនាផ្សេងគ្នា ប៉ុន្តែក៏មានចំណុចប្រហាក់ប្រហែលនៅត្រង់ស្មារតីជនជាតិ ប្រពៃណីស្នេហាជាតិ ប្រពៃណីវប្បធម៌។ កត្តាជនជាតិបាន “ចាក់ឫស្ស” លើប្រជាជនវៀតណាមម្នាក់ៗ មុនពេលជឿតាមជំនឿ សាសនាណាមួយ។ ហេតុនេះហើយ ពេលមាតុប្រទេសជួបហានិភ័យ ពន្លឺនៃស្មារតីជនជាតិ បែរជាមានពន្លឺខ្លាំងឡើង។ បុព្វហេតុតស៊ូប្រឆាំងដំណើរឯករាជ្យជនជាតិ ព្រមទាំងដំណើរសេរីភាពជូនប្រជាជន ក្នុងនោះមានប្រជាជនកាន់សាសនា តាមគោលការណ៍ទឹកដីមានភាពឯករាជ្យ សាសនាទើបមានសេរីភាព។ បុព្វហេតុរួមតស៊ូប្រឆាំង បានផ្សារភ្ជាប់នឹងសាសនិកព្រមទាំងជនជាតិទាំងមួល។ ហើយសាសនិករួមដំណើរនឹងជាតិ បង្កើនកម្លាំងជូនប្លុកមហាសាមគ្គីទូទាំងប្រជាជន។
សព្វថ្ងៃ វៀតណាមមានអង្គការសាសនា៣៩នៃ១៤សាសនា បានរដ្ឋទទួលស្គាល់ និង ផ្តល់សិទ្ធិសកម្មភាព ជាមួយនឹងមូលដ្ឋានគោរពបូជា២៨.០០០កន្លែង មានសាសនិកជិត២៥លាននាក់ (ស្រូបយកប្រហែល២៧%ប្រជាជនទូទាំងប្រទេស)។ សកម្មភាពសាសនា នៅវៀតណាមប្រព្រឹត្តទៅអឹកធឹកណាស់។ រៀងរាល់ឆ្នាំ មានពិធីបុណ្យសាសនា និង ជំនឿមានដើមកំណើរក្នុងស្រុក លំដាប់ថ្នាក់ជាតិ ឬដឹកនាំដោយមូលដ្ឋានប្រហែល៨.៥០០ពិធីកិច្ច។ អង្គការសាសនានៅវៀតណាមបានលើកទឹកចិត្ត និង បង្កលក្ខណៈចូលរួមសកម្មភាពសុខាភិបាល វប្បធម៌ សង្គម មនុស្សធម៌ជាដើម តាមរយៈនោះរួមចំណែកចូលបទដ្ឋានស្ថាបនា អភិវឌ្ឍន៍ទឹកដី។
ដូច្នេះ នរណាម្នាក់និយាយថា៖ នៅវៀតណាម “សិទ្ធិសេរីភាពជំនឿសាសនាមានតែនៅលើក្រដាស" និង “មិនមានលក្ខណៈតថភាពជាក់ស្តែង" គឺពុំមានមូលដ្ឋាន។ នោះជាការសំឡឹងតែមួយជ្រុង ខ្វះសត្យានុម័ត ខ្វះសុឆន្ទៈចំពោះបញ្ហាជំនឿ សាសនា នៅវៀតណាម។ ក្នុងការខិតខំយ៉ាងច្រើនរបស់ខ្លួន រដ្ឋវៀតណាម បានធានាអនុវត្តសិទ្ធិសមភាពក្នុងគោលនយោបាយសិទ្ធិសេរីភាពជំនឿសាសនា ជាមួយនឹងគោលការណ៍មូលដ្ឋានបី៖ សមភាពអំពីជំនឿ សមភាពអំពីសិទ្ធិផលប្រយោជន៍ កាតព្វកិច្ច (កាតព្វកិច្ចសាសនា កាតព្វកិច្ចប្រជាជន) សមភាពអំពីច្បាប់។ ការធានាសិទ្ធិសេរីភាពជំនឿសាសនា នៅវៀតណាម បានសម្រប់ក្នុងការទំនាក់ទំនងសម្រប់ជាមួយនឹងកត្តាប្រវត្តិសាស្រ្ត - វប្បធម៌នៃជនជាតិ គួបផ្សំនឹងការរក្សាសន្តិសុខជាតិ អធិបតេយ្យភាពជាតិ៕
ជំនឿ សាសនា នៅវៀតណាមទោះបីផ្សេងគ្នាអំពីប្រភពដើម ទិសស្លោកប្រតិបត្តិសាសនា ប៉ុន្តែគ្មានជម្លោះ បែរជាស្រុះស្រួលចុះសម្រុង និង សម្រប់គ្នា ឆ្លុះបញ្ចាំងជីវភាពរស់នៅអរូបីសម្បូរបែប មេត្តា សន្តោស ស្រឡាញ់រាប់អាន នៃប្រជាជនវៀតណាម និង ស្មារតីសាមគ្គីទូទាំងជនជាតិ”។ អ្នកកាសែត Pavel Herman នៃកាសែតឥឡិចត្រូនិក "Parlamentnilisty.cz" Czech |
អត្ថបទ និង រូបថត៖ កាសែតរូបភាពវៀតណាម