"សម្រស់បេតិកភណ្ឌ" ជនជាតិម៉ុង (Mong) នៅរដ្ឋធានី​ហាណូយ

"សម្រស់បេតិកភណ្ឌ" ជនជាតិម៉ុង (Mong) នៅរដ្ឋធានី​ហាណូយ

ផ្តើម​ពីបរិយាកាសភូមិស្រុក របរ​ប្រពៃណីរវៃ​អំបោះ តម្បាញ​សំពត់​ និងជ្រលក់ពណ៌ខៀវចាស់​​របស់ជនជាតិម៉ុង (Mong) នៅខេត្ត​ឡាវ​កាយ​ (Lao Cai) បាននាំយកមករដ្ឋធានី​ហាណូយ ដើម្បីឧទ្ទេសនាម​ដល់ភ្ញៀវទេសចរ ក្នុងសកម្មភាពពិសោធន៍​ផ្សង​ព្រេង​ "រក្សាសម្រស់​​បេតិកភណ្ឌ" ដែលរៀបចំដោយ​សារមន្ទីរនារី​វៀត​ណាម​។

ភ្ញៀវទេសចរ​ស្តាប់​អំពីអត្ថន័យ​នៃក្បាច់រចនា​លើ​សម្លៀកបំពាក់​របស់​ជនជាតិ​ម៉ុង​ (Mong)។​
ភ្ញៀវទេសចរជនជាតិ​ជប៉ុន បានសាកល្បងគូរក្រមួនឃ្មុំ នៃ​ជនជាតិម៉ុង (Mong)។​

លោកស្រី ឡេ កឹមញ៉ុង (Le Cam Nhung) ប្រធានការិយាល័យឃោសនាការទូត​នៃសារមន្ទីរនារីវៀតណាមរៀបរាប់​​៖ "សារមន្ទីរនារីវៀតណាម បានរៀបចំសកម្មភាព​ពិសោធន៍វប្បធម៌ ដែលមានឈ្មោះថា "រក្សាសម្រស់​​បេតិកភណ្ឌ" ដើម្បីផ្សព្វផ្សាយក្តីស្រឡាញ់ចំពោះតម្លៃប្រពៃណី និងលើកកម្ពស់តួនាទីរបស់ស្ត្រី ជាពិសេសស្ត្រីជនជាតិភាគតិច នៅក្នុង​ដំណើរការ​នៃការរក្សា និងអភិរក្សសិប្បកម្មប្រពៃណី។ ទន្ទឹមនឹងនោះ​ មានបំណង​ចង់បញ្ជាក់ពីតួនាទី​របស់​សារមន្ទីរ មិនត្រឹមតែជាកន្លែងឧទ្ទេសនាម​តម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ នៅទាំង​ជាលំហវប្បធម៌រស់ ជាទីកន្លែង​យក​​សហគមន៍ធ្វើ​ជាមជ្ឈមណ្ឌល​ ហើយបេតិកភណ្ឌ​បានបង្ហាញឡើងវិញ តាមរយៈ​ពិសោធន៍អន្តរកម្ម និងស្និទ្ធស្នាល"។


ចំណុចពិសេសនៃសកម្មភាពនេះ គឺមាន​ការចូលរួមដោយផ្ទាល់ ពីក្រុមស្ត្រីជនជាតិម៉ុងមកពីខេត្ត​ឡាវ​កាយ​​​ (Lao Cai)។ នេះគឺជាអ្នកទាំងឡាយ​​ ដែលកំពុងខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីរក្សារបរ​សិប្បកម្មប្រពៃណី នៅក្នុងសម្លៀកបំពាក់​ពិសេសនីមួយៗរបស់ជនជាតិ​ម៉ុង (Mong)។ តាមរយៈការតភ្ជាប់នៃអ្នក​ស្ម័គ្រចិត្តជនជាតិជប៉ុនម្នាក់ ដែលកំពុងធ្វើការនៅសារមន្ទីរនារីវៀតណាម ក្រុមនេះបានមកដល់​រដ្ឋធានី​ហាណូយ ដើម្បីណែនាំភ្ញៀវទេសចរឱ្យចេះគូរក្រមួនឃ្មុំ និងជ្រលក់ពណ៌ខៀវចាស់​ គឺ​ជាបច្ចេកទេស​សិប្បកម្មពិសេសពីរ ដែលបង្កើតបានភាពស្រស់ស្អាតប្លែក នៅលើ​សម្លៀកបំពាក់ជនជាតិ​ម៉ុង (Mong)​។


ភ្ញៀវទេសចររីករាយ ពេលបានកាន់ស្នាដៃ​ ដែលខ្លួនបានធ្វើដោយផ្ទាល់។

លោកស្រី លី ធីនិញ (Ly Thi Ninh) តំណាងក្រុមស្ត្រីជនជាតិ​ម៉ុង បានរៀប​រាប់​៖ "នេះជាលើកទីបី ដែលយើងខ្ញុំ​បានអញ្ជើញមកដល់រដ្ឋធានី​ហាណូយ ដើម្បីចែករំលែកបច្ចេកទេសប្រពៃណី។ រាល់លើកដូចនេះ ខ្ញុំកាន់តែមានមោទកភាព ដោយសារមានមនុស្សកាន់តែច្រើន បានស្គាល់ពីសិប្បកម្មប្រពៃណីរបស់ជនជាតិខ្ញុំ ហើយខ្ញុំមានកម្លាំងចិត្តកាន់តែខ្លាំង ដើម្បីរក្សា និង​បន្តបង្រៀន​ដល់កូនចៅ​"។

ភ្ញៀវទេសចរ បានសាកល្បងគូរក្រមួនឃ្មុំ នៃ​ជនជាតិម៉ុង (Mong)។​
 

នៅថ្ងៃ​ពិសោធន៍ផ្សង​ព្រេង​នេះ មិនត្រឹមតែជនជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងភ្ញៀវអន្តរជាតិ ជាពិសេសជនជាតិជប៉ុន ក៏បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលពួកគាត់​ បានកាន់ឧបករណ៍គូរដោយផ្ទាល់ដៃ ស្តាប់រឿងរ៉ាវ​អំពីលំនាំនីមួយៗផ្សារភ្ជាប់​នឹងជីវិត ស្មារតី​ និងទំនៀមទម្លាប់​ជនជាតិម៉ុង (Mong)។ បន្ទាប់ពីគូរក្រមួនឃ្មុំ​លើសំពត់​ ពួកគាត់​បានណែនាំឱ្យជ្រលក់ពណ៌ខៀវ​ចាស់​ជាដំណាក់កាលមួយ ដែល​មិនអាចខ្វះបានដើម្បីធ្វើ​បញ្ចប់សម្លៀកបំពាក់​ប្រពៃណី​។

ស្នាដៃ​ដែលគូរ ដោយក្រមួនឃ្មុំរបស់ជនជាតិម៉ុង (Mong)។​
សាកល្បង​បង្កើត​ក្បាច់រចនា​រួម​នឹង​បងប្អូន​ជនជាតិ​ម៉ុង​ (Mong) នៅ​ខេត្ត​ហាយ៉ាង​ (Ha Giang)។​
សកម្មភាព​ “រក្សា​សម្រស់​បេតិកភណ្ឌ​” មិនត្រឹមតែ​ជួយ​ដល់ការ​ស្វែងយល់​តម្លៃវប្បធម៌​នៃជនជាតិ​ ទន្ទឹមនោះ​ថែម​ទាំង​លើកតម្លៃ​លេចធ្លោ​នៃនារី​ ក្នុងការងារ​រក្សា​ អភិរក្ស​មុខ​របរ​ប្រពៃណី​នៃជនជាតិ​។

បង​ Hizume Shots យុវជនជនជាតិ​ជប៉ុន ដែលបានចូលរួមកម្មវិធីនេះ បានរៀបរាប់​ដោយក្តីរំភើបថា៖ "ខ្ញុំធ្លាប់បានអានច្រើនអំពីវប្បធម៌វៀតណាម ប៉ុន្តែថ្ងៃនេះជាលើកទីមួយ ដែលខ្ញុំបានយល់ដឹងច្បាស់លាស់​ អំពីក្រុមមនុស្សប្រាកដប្រជា​មួយ។ ការងារ​បានធ្វើដោយផ្ទាល់ដៃ និង ស្តាប់រឿងរ៉ាវពណ៌នា​ ធ្វើឱ្យខ្ញុំចង់ទៅដល់ស្រុកមូកាងចាយ​ (Mu Cang Chai) ដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌ និងមនុស្សនៅទីនោះ"។

សកម្មភាពពិសោធន៍ "រក្សាសម្រស់​បេតិកភណ្ឌ" ដែលរៀបចំដោយសារមន្ទីរនារី​វៀតណាម ក្នុងបំណងជួយភ្ញៀវទេសចរ ឱ្យយល់ដឹងអំ​ពីវប្បធម៌លំនាំក្បាច់​រចនា​ នៃ​ជនជាតិម៉ុង (Mong) នៅខេត្ត​ឡាវកាយ​​ (Lao Cai)។​

ពិសោធន៍ "រក្សាសម្រស់​បេតិកភណ្ឌ" មិនមែនគ្រាន់តែជាសកម្មភាពពិសោធន៍​សិប្បកម្មធម្មតាៗនោះទេ ប៉ុន្តែនៅ​ជាដំណើរវែងឆ្ងាយ រវាងអតីតកាល និងបច្ចុប្បន្នកាល រវាងភូមិស្រុក និងទីក្រុង។ នោះ​គឺជាវិធី ដែលសារមន្ទីរនារីវៀតណាម បញ្ជាក់ពីតួនាទីរបស់ខ្លួន ដូច​ជាអង្គការមួយ នាំមុខ​ក្នុងការអភិរក្សវប្បធម៌ ភ្ជាប់ជាមួយនឹងការអភិវឌ្ឍ​សហគមន៍ ជាពិសេសស្ត្រី និង ក្រុមងាយរងគ្រោះ។ លើសពីនេះ សកម្មភាពនេះ បានបើកទ្វារឱ្យមនុស្សជាច្រើន យល់ដឹងកាន់តែច្បាស់ អំពីតម្លៃ​បេតិកភណ្ឌរស់ ដើម្បីតាមរយៈនោះ​ រួមគ្នាការពារ រក្សា និងអភិវឌ្ឍ៕

អត្ថបទ៖ ង៉ឺនហា រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top