ពិធីបុណ្យវិសាខបូជា របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៥៖ បញ្ជាក់អំពីតម្លៃនៃមនុស្សជាច្រើន
នេះជាលើកដំបូងដែលទីក្រុងហូជីមិញ បានរៀបចំ និងប្រារព្ធឡើងពិធីបុណ្យវិសាខបូជា លើកទី ២០ របស់អង្គការសហប្រជាជាតិ - Vesak ២០២៥ ដោយជោគជ័យ និងជាលើកទី ៤ ដែលវៀតណាមទទួលបានកិត្តិយស ដែលត្រូវបានជ្រើសរើសជាទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍វប្បធម៌ព្រះពុទ្ធសាសនាដ៏សំខាន់នេះ។ នេះបង្ហាញពីតួនាទីដែលបានពង្រឹងកាន់តែខ្លាំងឡើងរបស់សមាគមន៍ព្រះពុទ្ធវៀតណាមក្នុងសហគមន៍ព្រះពុទ្ធសាសនាអន្តរជាតិ។
ឆ្នាំនេះ ពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ កាន់តែមានសារៈសំខាន់សម្រាប់ព្រះពុទ្ធសាសនា និងប្រជាជនវៀតណាម នៅពេលដែលទីក្រុងហូជីមិញធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ដើម្បីរៀបចំពីធីនេះ ចំក្នុងឱកាសអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។
ពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សាមគ្គីភាព និងមេត្តាធម៌សម្រាប់សេចក្តីថ្លៃថ្នូររបស់មនុស្សលោក៖ ប្រាជ្ញាព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព”។
ពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥ ក៏នាំមកនូវភាពសប្បាយរីករាយ និងសុភមង្គលរបស់ប្រជាជន និងពុទ្ធបរិស័ទ ដោយបង្ហាញពីការគោរព និងដឹងគុណចំពោះព្រះពុទ្ធ ភ្ជាប់មនុស្សក្នុងជំនឿ ការចែករំលែក និងរីករាយជាមួយនឹងសកម្មភាព និងពិធីបុណ្យព្រះពុទ្ធសាសនាចម្រុះ និងគួរឱ្យចាប់អារម្មណ៍ជាច្រើន។
យោងតាមការសង្កេត មានប្រតិភូអន្តរជាតិចំនួន ១.៣០០នាក់ មកពី ៨៥ ប្រទេស និងដែនដីបានចុះឈ្មោះជាផ្លូវការ ដើម្បីចូលរួមក្នុងពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិ ឆ្នាំ២០២៥ នៅប្រទេសវៀតណាម រួមជាមួយនឹងព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងតំបន់ និងទូទាំងប្រទេសយ៉ាងច្រើនកុះករ ដើម្បីចូលរួមក្នុងសកម្មភាពវប្បធម៌ ពិធីបុណ្យសិល្បៈ និងកិច្ចពិភាក្សាអន្តរជាតិជាច្រើន ដែលធ្វើឡើង នៅវត្តអារាម និងវិទ្យាស្ថានព្រះពុទ្ធសាសនា ក្នុងទីក្រុង ហូជីមិញ ។ លើសពីនេះ ក៏មានការចូលរួមរបស់អ្នកស្ម័គ្រចិត្តចំនួន ៦០០នាក់ និងពុទ្ធបរិស័ទរាប់ពាន់នាក់ ដែលជួយគាំទ្រដល់ការងារភ៍ស្តុភា និងសេវាកម្ម ដែលរួមចំណែកក្នុងការបង្កើតភាពជោគជ័យនៃពិធីបុណ្យមហាវិសាខបូជានេះ។
ពិធីបុណ្យវិសាខបូជាដែលមានសកម្មភាពវប្បធម៌ និងសិល្បៈសំខាន់ៗចំនួន ៧ រួមមាន៖ ការសម្តែងពិសេសៗ ដែលទាក់ទាញទស្សនិកជនយ៉ាងច្រើន រួមមានៈ កម្មវិធីសិល្បៈដែលបានប្រារព្ធឡើង នៅសួនច្បារ វប្បធម៌ ឡាងឡែ (Lang Le) (ស្រុក ប៊ិញចាញ (Binh Chanh)) ដោយមានការចូលរួមពីសិល្បករក្នុងស្រុក និងអន្តរជាតិ មកពីប្រទេសចិន ឥណ្ឌា ម៉ុងហ្គោលី; ពិព័រណ៍ “វប្បធម៌ព្រះពុទ្ធសាសនាវៀតណាម” ដែលដាក់តាំងរតនទ្រព្យសម្បត្តិជាតិចំនួន ៨៧ របស់ព្រះពុទ្ធសាសនាវៀតណាម ពិធីបង្ហូតទង់ព្រះពុទ្ធសាសនា ដែលមានទំហំ ៥០០ មែត្រការ៉េ ជាមួយនឹងប៉េងប៉ោងខ្យល់ក្តៅសន្តិភាពមានកម្ពស់ ១០ ម៉ែត្រ និងតំណាងប្រទេស បានស៊ីញេឈ្មោះរបស់ពួកគេនៅលើប៉េងប៉ោង។ បុណ្យបណ្តែតប្រទីប ចំនួន ៣៥.០០០ បានបំភ្លឺ ដើម្បីបួងសួងសុំសេចក្តីសុខ; ពិព័រណ៌វប្បធម៌ និងកម្មវិធីតែពិសេស។
ពិធីបុណ្យវិសាខបូជាឆ្នាំនេះ បានមានបទអន្តរាគមន៍ជាង ១០០០បទ ដែលផ្តោតលើប្រធានបទ “សាមគ្គីភាព និងមេត្តាធម៌សម្រាប់សេចក្តីថ្លៃថ្នូររបស់មនុស្សលោក៖ ប្រាជ្ញាព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព” បានបញ្ជាក់ជាថ្មីម្តងទៀតថា ក្នុងពុទ្ធសាសនា ទស្សនវិជ្ជាសាមគ្គីភាព និងមេត្តាធម៌ គឺជាកត្តាស្នូលពីរ ដែលបង្ហាញពីស្មារតី មេត្តា ករុណា ប្រាជ្ញា និងគោលបំណងសម្រាប់សហគមន៍ជាតិនីមួយៗ មានសេចក្តីសុខ និងសន្តិភាពនៃការអភិវឌ្ឍន៍។
ជោគជ័យនៃពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សាមគ្គីភាព និងមេត្តាធម៌ សម្រាប់សេចក្តីថ្លៃថ្នូររបស់មនុស្សលោក៖ ប្រាជ្ញាព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព" ជាថ្មីម្តងទៀត បញ្ជាក់ពីការទទួលខុសត្រូវដ៏ថ្លៃថ្លារបស់ព្រះពុទ្ធសាសនា ក្នុងការដោះស្រាយនឹងបញ្ហាពិភពលោក។
ការបិទ នៃបុណ្យវិសាខបូជាឆ្នាំ ២០២៥ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក ង្វៀន ហ័រប៊ិញ (Nguyen Hoa Binh) បានសង្កត់ធ្ងន់ថា៖ “ការធ្វើជាម្ចាស់ផ្ទះ និងរៀបចំពិធីបុណ្យមហាវិសាខបូជា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញប្រកបដោយជោគជ័យនោះ គឺជាសញ្ញាសម្គាល់ដ៏ច្បាស់លាស់ ដែលបង្ហាញនូវតួនាទីកាន់តែខ្ពស់របស់សមាគមន៍ព្រះពុទ្ធសាសនាវៀតណាម។
ជោគជ័យនៃពិធីបុណ្យនេះ គឺជាសក្ខីភាពមួយដែលបញ្ជាក់ពីគុណតម្លៃមនុស្ស សាស្ត្រ និងសមិទ្ធផលដ៏ធំធេងរបស់ប្រទេស និងប្រជាជនវៀតណាម។ នោះគឺ៖ អះអាងនូវប្រពៃណីវប្បធម៌សន្តិភាព មេត្តាធម៌ សុចរិតភាព និងសេចក្តីស្រឡាញ់សន្តិ ភាពរបស់ប្រជាជាតិវៀតណាម។ អះអាងនូវគោលនយោបាយត្រឹមត្រូវរបស់បក្ស ស្តីពី សេរីភាពជំនឿសាសនា និងការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការពិតជាក់ស្ដែង។ អះអាងនូវលទ្ធផលច្បាស់លាស់ក្នុងការថែទាំ និងកែលម្អជីវភាពរស់នៅខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជន ដែលត្រូវបានបង្ហាញតាមរយៈការចូលរួមពីមនុស្សរាប់ លាននាក់នៅក្នុងព្រឹត្តិការណ៍នៃមហាពិធីបុណ្យជាមួយនឹងភាពសប្បាយរីករាយ ជំនឿ ជាក់ ភាពពិសិដ្ឋ និងសណ្ដាប់ធ្នាប់។ អះអាងនូវឋានៈ កិត្យានុភាពអន្តរជាតិ និងទំនួល ខុសត្រូវរបស់វៀតណាមក្នុងការចូលរួមដោះស្រាយបញ្ហាសកល”៕
អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញ ត្រឹនថេផុង
ត្រឹនទៀនយុងនិងឯកសាររបស់ VNA