“៨០ឆ្នាំ នៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល”
ការតាំងពិព័រណ៍សមិទ្ធិផលជាតិ “៨០ឆ្នាំ នៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” បានរៀបចំឡើងនៅហាណូយ ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ក្នុងឱកាសអបអរសាទរខួបអនុស្សារីយ៍លើកទី៨០ឆ្នាំ នៃជ័ជម្នះបដិវត្តន៍ខែសីហារ និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងជាឱកាស ដើម្បីលើកតម្កើងដំណើរដ៏រុងរឿងរបស់ប្រជាជាតិ និងផ្សព្វផ្សាយមោទនភាព និងសេចក្តីប្រាថ្នាឈានទៅមុខរបស់វៀតណាក្នុងយុគសម័យថ្មី។
លោកអគ្គលេខាបក្ស តូឡឹម (To Lam) លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ធ្វើពិធីបើកការតាំងពិព័រណ៍សមិទ្ធផលជាតិ។ រូបថត៖ ថុងញ៉ឹត / VNA
ថ្លែងសុន្ទរកថាបើកពិធីនេះ លោកនាយករដ្ឋមន្ត្រី ផាមមិញជិញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា សមិទ្ធផលថ្ងៃនេះ គឺជាលទ្ធផលនៃការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងស្មារតីសាមគ្គីភាព និងច្នៃប្រឌិតរបស់ប្រជាជន។ ការតាំងពិព័រណ៍នេះ ត្រូវបានចាត់ទុកថាជា "សាលារៀនរស់រវើក" ដែលជួយមនុស្សជំនាន់នេះឱ្យយល់អំពីប្រភពដើម ការលះបង់ និងសមិទ្ធផលរបស់ប្រទេសក្នុងរយៈពេល ៨០ឆ្នាំកន្លង។
ជាមួយនឹងផ្ទៃដីជិត ២៦០០០០ ម៉ែត្រការ៉េ ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយបើកចំហ រួមមានតំបន់សំខាន់ៗចំនួនបី៖ "ដំណើរទៅកាន់យុគសម័យថ្មី" "សមាហរណកម្ម និងអភិវឌ្ឍ” "សមាហរណកម្ម និងច្នៃប្រឌិត"។ ព្រឹត្តិការណ៍នេះមានការចូលរួមពី ៣៤ ខេត្ត-ក្រុង ២៨ ក្រសួង ស្ថាប័ន និងស្តង់របស់សហគ្រាស ចំនួន ២៣០ អង្គភាព ឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយលើវិស័យ៖ ឧស្សាហកម្ម - បច្ចេកវិទ្យា វិនិយោគ - ពាណិជ្ជកម្ម កសិកម្ម - ជនបទ ការពារជាតិ - សន្តិសុខ សុខាភិបាល - អប់រំ វប្បធម៌ - កីឡា - ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។
ចំណុចលេចធ្លោគឺការអនុវត្តយ៉ាងសកម្មនៃបច្ចេកវិទ្យាទំនើបដូចជា ការពិតនិម្មិត ការពិតបង្កើន និងអេក្រង់អន្តរកម្ម។ អាស្រ័យហេតុនោះ ភ្ញៀវទស្សនាមិនត្រឹមតែសង្កេតប៉ុណ្ណោះ ថែមទាំងទទួលបានបទពិសោធន៍ផ្ទាល់ ធ្វើឲ្យខ្លឹមសារកាន់តែមានភាពរស់រវើក និងកាន់តែជិតស្និទ្ធជាង។
ក្នុងក្របខណ្ឌនៃការតាំងពិព័រណ៌នេះ វេទិកា និងសិក្ខាសាលាជាច្រើន ត្រូវបានប្រារព្ធឡើង ដូចជា៖ "ការអនុវត្តបញ្ញាសិប្បនិមិត្ត ក្នុងយុគសម័យឌីជីថល"។ កម្មវិធីសិល្បៈ និងការបង្ហាញម៉ូដសម្លៀកបំពាក់ ក៏បានរួមចំណែកក្នុងការបង្កើតលំហវប្បធម៌កម្សាន្តមួយដ៏សម្បូរបែប និងទាក់ទាញ។
ការតាំងពិព័រណ៍សមិទ្ធិផលជាតិ “៨០ឆ្នាំ នៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល”
តាមរយៈការតភ្ជាប់រវាងអតីត - បច្ចុប្បន្ន - អនាគត ការតាំងពិព័រណ៍នេះមិនត្រឹមតែបញ្ជាក់ពីទីតាំងរបស់ប្រជាជាតិក្នុងដំណើរ ៨០ឆ្នាំនៃការអភិរក្ស និងលើកតម្កើងតម្លៃឯករាជ្យ - សេរីភាព - សុភមង្គលប៉ុណ្ណោះទេ ថែមទាំងអះអាងនូវសេចក្តីប្រាថ្នារបស់វៀតណាម ក្នុងការបង្កើតអនាគតសម្បូររុងរឿង អរិយធម៌ វិបុលភាព ឈរទន្ទឹមនឹងប្រទេសអភិវឌ្ឍ៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង / VNPប្រែសម្រួលដោយង្វៀនយ៉ាង