• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានកូរ៉េខាងត្បូងចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់​នាយករដ្ឋមន្ត្រីលោក Pham Minh Chinh

ប្រទេសទាំងពីរត្រូវពង្រីកវិសាលភាពនៃការវិនិយោគ និងពាណិជ្ជកម្មទៅកាន់វិស័យនានា ពោលគឺមិនត្រឹមតែទំនិញធម្មតាប៉ុណ្ណោះ ថែមទាំងទំនិញប្រើប្រាស់ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធទៀតផង។
សារព័ត៌មានកូរ៉េខាងត្បូងចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh។ រូបថតអេក្រង់/baochinhphu.vn

សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីថ្ងៃទី ១ កក្កដា បានចុះផ្សាយព័ត៌មានជាច្រើនអំពីកិច្ចសហប្រតិបត្តិការរវាង​វៀតណាម និងកូរ៉េខាងត្បូងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា។

កាសែតទាំងអស់សុទ្ធតែបានចុះផ្សាយព័ត៌មានអំពីវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាតត្បូងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១ ខែកក្កដា។ សារព័ត៌មានកូរ៉េខាងត្បូង Newsis បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃប្រទេសនេះ លោក Ahn Deok-geun ដោយសង្កត់ធ្ងន់លើវិធានការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ១៥០ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០៣០។ លោករដ្ឋមន្ត្រី Ahn បាននិយាយថា ប្រទេសទាំងពីរត្រូវពង្រីកវិសាលភាពនៃការវិនិយោគ និងពាណិជ្ជកម្មទៅកាន់វិស័យនានា ពោលគឺមិនត្រឹមតែទំនិញធម្មតាប៉ុណ្ណោះ ថែមទាំងទំនិញប្រើប្រាស់ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធទៀតផង។

ដោយរាយការណ៍អំបីវេទិកានេះ កាសែត Hankuk Kyongjae បានគូសបញ្ជាក់ពីការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនយោបាយ និងធុរកិច្ចកូរ៉េខាងត្បូង និងវៀតណាម ស្ដីពីការពង្រីកការវិនិយោគ និងពាណិជ្ជកម្មលើវិស័យដូចជា ការផ្លាស់ប្តូរឌីជីថល និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បាននិយាយថា ប្រទេសកូរ៉េខាងត្បូងគឺជា វិនិយោគិនធំជាងគេក្នុងចំណោមប្រទេសចំនួន ១៤៦ ដែលវិនិយោគនៅវៀតណាម។ Yonhap បានកត់សម្គាល់ថានាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានទាក់ទាញការវិនិយោគយ៉ាងសកម្មក្នុងឧស្សាហកម្ម semiconductor នៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ច​ផ្លូវការ​​នៅ​កូរ៉េខាងត្បូងប្រកបដោយជោគជ័យ

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ច​ផ្លូវការ​​នៅ​កូរ៉េខាងត្បូងប្រកបដោយជោគជ័យ

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឆ្ពោះទៅការអភិវឌ្ឍជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង។

Top