• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Luong Tam Quang អញ្ជើញ​ទទួល​ជួបឯកអគ្គរដ្ឋទូតអាមេរិក និងជប៉ុន

នារសៀលម្សិលមិញ (ថ្ងៃទី៣ ខែកក្កដា) នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper។
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Luong Tam Quang អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុន (ប្រភព៖ bocongan.gov.vn)

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Luong Tam Quang បានស្នើឱ្យឯកអគ្គរដ្ឋទូត Marc Knapper បន្តរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកិច្ចសហប្រតិបត្តិការពិសេសរវាងក្រសួងនគរបាលនិងដៃគូអាមេរិកឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានសង្កត់ធ្ងន់ថា នាពេលខាងមុខសហរដ្ឋអាមេរិកនឹងបង្កើនការផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការអនុវត្តច្បាប់ជាមួយវៀតណាម ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍រួម អនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។

នារសៀលថ្ងៃដដែល អញ្ជើញថ្លែងមតិក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនលោក Ito Naoki ដែលបានអញ្ជើញមកសម្ដែងការគួរសមក្នុងឱកាសលោកមកបំពេញបេសកកម្មការទូតនៅវៀតណាម លោករដ្ឋមន្ត្រី Luong Tam Quang បានស្នើថា ប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ សហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យការពារសន្តិសុខតាមអ៊ីនធឺណិត សន្តិសុខប្រពៃណី និងក្រៅប្រពៃណី។ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខដែនសមុទ្រ; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់; ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

នាព្រឹកថ្ងៃទី៦ ខែកក្កដា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើគោលដៅខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧% អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤,៥%។

Top