• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានកូរ៉េខាងត្បូង​វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក​ Pham Minh Chinh

សារព័ត៌មានកូរ៉េខាងត្បូងបន្តវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។

កាសែត Donga Ilbo បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “ជោគជ័យរបស់កូរ៉េខាងត្បូងគឺជាជោគជ័យរបស់វៀតណាម” ដែលបានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចសន្ទនានៅវិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យជាតិសេអ៊ូល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាននិយាយថា រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់លើការេផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង។

នាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងពិធីរំលឹកខួបលើកទី ៣០ នៃការហោះហើររវាងវៀតណាម និងកូរ៉េខាងត្បូង។ រូបថត៖ Duong Giang-TTXVN

ក្នុងពេលជាមួយគ្នានោះ កាសែត Hankuk Kyongjae បានចុះផ្សាយអត្ថបទ "ទីកន្លែងល្អសម្រាប់រោងចក្រ semiconductor" ដែលបានបញ្ជាក់ថា វៀតណាមកំពុងព្យាយាមទាក់ទាញការវិនិយោគនៅក្នុងវិស័យ semiconductor របស់កូរ៉េខាងត្បូង។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបជាមួយប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong និងបានលើកឡើងអំពីផែនការទាក់ទាញការវិនិយោគក្នុងវិស័យ semiconductor ហើយបន្ទាប់មកបានទៅទស្សនារោងចក្រ semiconductor របស់ Samsung នៅ Pyeongtaek។ ខេត្ត Bac Giang របស់វៀតណាមត្រូវបានលើកឡើង ជាទីតាំងវិនិយោគជួរមុខ។ កាសែត Hankuk Kyongjae បានដកស្រង់សម្តីប្រធានក្រុមហ៊ុន Samsung លោក Lee Jae-yong ថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគលើវិស័យអេក្រង់ ហើយក្នុងរយៈពេល ៣ ឆ្នាំខាងមុខ វៀតណាមនឹងក្លាយជាមូលដ្ឋានផលិតអេក្រង់ធំជាងគេបំផុតនៅលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

នាយប់ថ្ងៃទី ៣ ខែតុលា ម៉ោងក្នុងស្រុក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋាន Dublin រដ្ឋធានី Dublin បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអៀរឡង់។

Top