• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក To Lam និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទគណៈកម្មាធិការបក្សនគរបាលមជ្ឈិម

សន្និសីទគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមបូកសរុបការងារ រយៈពេល៦ខែដើមឆ្នាំ២០២៤ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែកក្កដា នៅទីក្រុងហាណូយ។

ប្រធានរដ្ឋ លោក To Lam, នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូ  (រូបថត៖ VNA) 

អគ្គលេខាបក្សលោក Nguyen Phu Trong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលជម្ឈឹម អញ្ជើញផ្ញើខ្លឹមសារនៃសុន្ទរកថាណែនាំរបស់លោក សម្រាប់សន្និសីទធ្វើជាឯកសារយោងក្នុងដំណើរការពិភាក្សា។ នាយឧត្តមសេនីយ៍ To Lam ប្រធានរដ្ឋ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម; នាយករដ្ឋមន្ត្រីលោក Pham Minh Chinh សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការបក្សនគរបាលមជ្ឈឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាណែនាំនៅឯសន្និសីទនេះ។

ថ្លែងមតិក្នុងសន្និសីទនេះ ប្រធានរដ្ឋលោក To Lam បានកោតសរសើរចំពោះសមិទ្ធិផល និងលទ្ធផលលេចធ្លោរបស់គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម  ក្រសួងនគរបាលក្នុងរយៈពេលថ្មីៗនេះ។ ទាក់ទិននឹងភារកិច្ចនាពេលខាងមុខ ប្រធានរដ្ឋលោក To Lam បានស្នើថា គណៈ កម្មាធិការបក្សនគរបាលមជ្ឈឹម ចាំបាច់ត្រូវបន្តដឹកនាំ និងបញ្ជាណែនាំបានល្អនូវការងារពិគ្រោះយោបល់ និងយុទ្ធសាស្ត្រ; ការងារការពារសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម; ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ បន្តពង្រីកសមាហរណកម្មអន្តរជាតិក្នុងវិស័យសន្តិសុខ បរិយាកាសអំណោយផល សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ។

ក្នុងពេលជាមួយគ្នានោះ  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមត្រូវក្តាប់ជាប់ និងព្យាករណ៍ស្ថានការណ៍ដោយម្ចាស់ការ ធ្វើសេនាធិការជូនបក្ស និងរដ្ឋ ផ្សព្វផ្សាយគោលនយោបាយ និងដំណោះស្រាយសមស្របទៅនឹងការវិវត្តនៃស្ថានភាពពិភពលោក។ កែលម្អប្រព័ន្ធច្បាប់  អនុវត្តន៍ល្អការងារបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស អវិជ្ជមាន អំពើពុករលួយ ការគ្រប់គ្រងរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់ ...ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

នាព្រឹកថ្ងៃទី៦ ខែកក្កដា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើគោលដៅខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧% អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤,៥%។

Top