• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ត្រីនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា សហការគ្នាដើម្បីអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី៤ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានទទួលជួបគណៈប្រតិភូនារី ស្ត្រីសហគ្រិនកម្ពុជា និងឡាវ ក្នុងឱកាសចូលរួមវេទិកាតភ្ជាប់ និងជួបប្រាស្រ័យស្ត្រីសហគ្រិននៃប្រទេសទាំងបី ក្រោមប្រធានបទ “ស្ត្រីសហគ្រិន និងសេដ្ឋកិច្ចបៃតង” នៅទីក្រុងហាណូយ។
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man អញ្ជើញទទួលជួបគណៈប្រតិភូសមាគមនារី និងស្ត្រីសហគ្រិនឡាវ និងកម្ពុជា (រូបថត៖  VNA) 

ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់សម្ព័ន្ធសមាគមនារីវៀតណាម ដើម្បីសម្របសម្រួលជាមួយសមាគមនារីកម្ពុជា និងឡាវ រៀបចំវេទិកាតភ្ជាប់ និងជួបប្រាស្រ័យស្ត្រីសហគ្រិនទាំង ៣ប្រទេស ហើយជឿជាក់ថា តាមរយៈសកម្មភាពនេះ សមាគមនារីនៃប្រទេសទាំងបីនឹងបន្តផ្លាស់ប្តូរបទពិសោធន៍ គំរូល្អៗ និងផ្សារភ្ជាប់ស្ត្រីសហគ្រិនទាំង ៣ប្រទេស ដើម្បីឱ្យស្ត្រីទូទៅ និងស្ត្រីសហគ្រិននិយាយដោយឡែក បន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍នៃប្រទេសនីមួយៗ និងតំបន់។

ប្រធានរដ្ឋសភាបានស្នើថា ឈរលើស្ថានភាពរបស់ប្រទេសនីមួយៗ សមាគមនារីនៃប្រទេសទាំងបីនឹងបន្តពិភាក្សាអំពីទិសដៅ និងវិធានការសហប្រតិបត្តិការ ដើម្បីការងារកាន់តែប្រសើរឡើងសម្រាប់ការអភិវឌ្ឍ និងសមភាពយេនឌ័រ ការតភ្ជាប់ស្ត្រីសហគ្រិននៃប្រទេសទាំងបី ពង្រឹងប្រពៃណី និងមិត្តភាព ទំនាក់ទំនងរវាងអង្គការសម្ព័ន្ធនារីទាំងបី រួមចំណែកដល់ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

នាព្រឹកថ្ងៃទី៦ ខែកក្កដា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើគោលដៅខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧% អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤,៥%។

Top