• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Eurocham ជឿជាក់ទៅលើការអភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​នៃខឿន​សេដ្ឋកិច្ច​វៀតណាម

Eurocham បានស្នើឲ្យ EC ពិចារណាដកកាតលឿងឲ្យបានឆាប់ៗ។ នាចុងខែកញ្ញា ឬខែតុលាឆ្នាំនេះ គណៈប្រតិភូ EC នឹងមកដល់វៀតណាម ហើយសង្ឃឹមថាបញ្ហាកាតលឿងនឹងត្រូវបានដោះស្រាយ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក លោក Nguyen Van Thao បានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា។ រូបថត៖ TTXVN

នាយប់ថ្ងៃទី ២ កក្កដា នៅទីក្រុង Brussels ស្ថានទូតវៀតណាមប្រចាំនៅបែលហ្សិកបានសហការជាមួយសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) រៀបចំកិច្ចសន្ទនាស្ដីពីកាលានុវត្តភាពសហប្រតិបត្តិការរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ជាពិសេសលើវិស័យសំខាន់ៗ ដូចជាសេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ បរិស្ថាន និងកម្មវិធីភាពជាដៃគូផ្លាស់ប្តូរថាមពលប្រកបដោយសមភាព (JETP)។ នៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ិក ប្រធានស្ថានបេសកកម្មវៀតណាមអមសហភាពអឺរ៉ុប (EU) លោក Nguyen Van Thao បានអំពាវនាវឱ្យមានការជួយឧបត្ថម្ភរបស់ EuroCham ក្នុងការជំរុញគណៈកម្មការអឺរ៉ុប (EC) ដក “កាតលឿង” IUU សម្រាប់វៀតណាម ព្រមទាំងមានគោលបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ EuroCham ដើម្បីអនុវត្តន៍ JETP នៅវៀតណាមប្រកបដោយប្រសិទ្ធភាព។ ជាការឆ្លើយតប ប្រធាន Eurocham លោក Dominik Meichle បាននិយាយថា ក្នុងជំនួបធ្វើការជាមួយអង្គភាពនានារបស់ EC នោះ Eurocham បានស្នើឲ្យ EC ពិចារណាដកកាតលឿងឲ្យបានឆាប់ៗ។ នាចុងខែកញ្ញា ឬខែតុលាឆ្នាំនេះ គណៈប្រតិភូ EC នឹងមកដល់វៀតណាម ហើយសង្ឃឹមថាបញ្ហាកាតលឿងនឹងត្រូវបានដោះស្រាយ។

នៅក្នុងសិក្ខាសាលានេះ តំណាងអង្គភាពអាជីវកម្ម EuroCham បានសម្តែងនូវទំនុកចិត្តលើការអភិវឌ្ឍន៍ស្ថិរភាពនៃសេដ្ឋកិច្ចវៀតណាម។ លោក Meichle បាននិយាយថា សន្ទស្សន៍ទំនុកចិត្តអាជីវកម្មដែលចេញផ្សាយជាប្រចាំរបស់ EuroCham បានបង្ហាញពីអារម្មណ៍វិជ្ជមាន ហើយសុទ្ធតែយល់ឃើញថា វៀតណាមកំពុងនាំមកនូវឱកាសជាច្រើនដល់សហគមន៍ធុរកិច្ចអឺរ៉ុប។ លើសពីនេះ លោក Meichle ក៏បានសង្កត់ធ្ងន់លើចំណុចខ្លាំងរបស់វៀតណាមក្នុងការទាក់ទាញទុនវិនិយោគពីបរទេស ដូចជាបរិយាកាសវិនិយោគប្រកបដោយស្ថិរភាព កម្លាំងពលករដែលត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ និងការសន្ទនាបើកចំហរវាងរដ្ឋាភិបាល និងធុរកិច្ច។ អាស្រ័យហេតុនេះ យថាទស្សន៍របស់វៀតណាមនាពេលនេះ និងនាពេលអនាគតត្រូវបានចាត់ទុកថាជាវិជ្ជមាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

នាព្រឹកថ្ងៃទី៦ ខែកក្កដា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើគោលដៅខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧% អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤,៥%។

Top