• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតឡាវកោតសរសើរល្បឿនកំណើនទេសចរណ៍វៀតណាម

យោងតាមអត្ថបទនេះ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៨.៨ លាននាក់ កើនឡើងជាង ៤% បើធៀបនឹងរយៈពេលមុនជំងឺរាតត្បាតកូវីដ ១៩ ។
កាសែតឡាវកោតសរសើរល្បឿនកំណើនទេសចរណ៍វៀតណាម។ រូបថត៖ VOV

 

 

កាសែត Laophattananews (ឡាវអភិវឌ្ឍន៍) របស់សមាគមអ្នកកាសែតឡាវទើបតែបានចុះផ្សាយអត្ថបទដោយបានលើកសរសើរ និងបង្ហាញពីការចាប់អារម្មណ៍អំពីល្បឿនកំណើនលើវិស័យទេសចរណ៍របស់វៀតណាម។ យោងតាមអត្ថបទនេះ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៨.៨ លាននាក់ កើនឡើងជាង ៤% បើធៀបនឹងរយៈពេលមុនជំងឺរាតត្បាតកូវីដ ១៩ ។ ក្រៅពីនោះ  អត្ថបទក៏ចាប់អារម្មណ៍អំពីបរិមាណអ្នកទេសចរមកពីប្រទេសអាស៊ីឦសាន ដូចជាកូរ៉េខាងត្បូង និងចិន ដែលស្រូបយកជាង ៤៧% នៃបរិមាណភ្ញៀវអន្តរជាតិសរុបមកវៀតណាម ដោយចាត់ទុកថា នេះគឺជាទីផ្សារសំខាន់ពីរ ដែលជួយផ្នែកទេសចរណ៍ វៀតណាម ងើបឡើងវិញយ៉ាងឆាប់រហ័ស ជាពិសេសទីផ្សារចិនបានកើនឡើងជាង ២២៩% ក្នុងមួយឆ្នាំ។

កាសែត Laophattananews បានវាយតម្លៃថា បរិមាណភ្ញៀវអន្តរជាតិមកកាន់វៀតណាមនឹងបន្តកើនឡើងយ៉ាងខ្លាំងក្នុងឆមាសទី ២ នៃឆ្នាំនេះ ហើយវៀតណាមនឹងសម្រេចគោលដៅស្វាគមន៍ភ្ញៀវអន្តរជាតិពី ១៧ ទៅ ១៨ លាននាក់ក្នុងឆ្នាំនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

នាព្រឹកថ្ងៃទី៦ ខែកក្កដា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើគោលដៅខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧% អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤,៥%។

Top