ប្រទេសចំនួន ៥ គឺបារ៉ែន កូឡុំប៊ី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឡាតវី និងលីបេរីយ៉ា នាថ្ងៃទី ២ ខែមករា បានចាប់ផ្តើមអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អាណត្តិរយៈពេល ២ ឆ្នាំរបស់ពួកគេនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃទី ២ ខែមករា គឺជាថ្ងៃធ្វើការដំបូងនៃក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០២៦ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យណូអែល និងឆ្នាំថ្មី។
ពិធីលើកទង់ជាតិដ៏ឧឡារិកត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដែលគូសសញ្ញាការដែលប្រទេសទាំងនេះ ឡើងកាន់មុខតំណែងថ្មី។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបច្ចុប្បន្ន មានសមាជិកចំនួន ១៥ រួមមានសមាជិកអចិន្ត្រៃយ៍ចំនួន ៥ គឺចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក ជាមួយនឹងសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ ដែលត្រូវបានជ្រើសរើសដោយមហាសន្និបាតអង្គការសហប្រជាជាតិសម្រាប់អាណត្តិ២ឆ្នាំ។ យោងតាមយន្តការប្តូរវេន ក្រុមប្រឹក្សាសន្តិសុខផ្លាស់់ប្តូរសមាជិកមិនអចិន្ត្រៃយ៍ចំនួន ៥ ជារៀងរាល់ឆ្នាំ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម