ភ្ញៀវទេសចរអន្តរជាតិមកដល់ខេត្តក្វាងនិញទទួលភ្ញៀវទេសចរទី ៣ លាន ក្នុងឆ្នាំ២០២៦។ រូបថត៖ VNA
គិតត្រឹមថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៦ ខេត្តក្វាងនិញបានទទួលភ្ញៀវទេសចរប្រមាណ ៥៣០,០០០ នាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិចំនួន ៤៤,៤០០ នាក់។ លោក ង្វៀន ឡាំ ង្វៀន អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងនិញ បានឲ្យដឹងថា សញ្ញាវិជ្ជមានចាប់ពីដើមឆ្នាំគឺជាកម្លាំងចលករសម្រាប់ផ្នែកទេសចរណ៍ក្វាងនិញ ខិតខំសម្រេចបាននូវគោលដៅស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២២ លាននាក់នៅឆ្នាំ ២០២៦។
ក្នុងឱកាសនេះ គោលដៅទេសចរណ៍ដ៏ពេញនិយមដូចជា៖ ឈូងសមុទ្រហាឡុង ឧទ្យាន Sun World Ha Long សារមន្ទីរក្វាងនិញ តំបន់កេរ្តិ៍ដំណែលនិងរមណីយដ្ឋាន Yen tu បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ៕