• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី

តុលាការធម្មនុញ្ញនៃតុលាការកំពូលនៃប្រទេសវេណេស៊ុយអេឡានាថ្ងៃទី ៣ ខែមករា បានតែងតាំងអនុប្រធានាធិបតី លោកស្រី Delcy Rodríguez ឱ្យទទួលតួនាទីជាប្រធានាធិបតីស្តីទីបន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតី Nicolás Maduro ក្នុងប្រតិបត្តិការយោធារបស់កងកម្លាំងអាមេរិក។

អនុប្រធានាធិបតីវេណេស៊ុយអេឡា និងជារដ្ឋមន្ត្រីក្រសួងប្រេង លោកស្រី Delcy Rodriguez ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ (រូបថត៖ REUTERS/Leonardo Fernandez Viloria)

តុលាការធម្មនុញ្ញបានបញ្ជាក់ថា ការចូលកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋបូលីវ៉ារៀវេណេ ស៊ុយអេឡា របស់លោកស្រី Rodríguez មានគោលបំណងធានានូវនិរន្តរភាពផ្នែករដ្ឋបាល និងការពារជាតិគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិ។

យោងតាមលោកស្រី Rodriguez គោលដៅនៃប្រតិបត្តិការរបស់សហរដ្ឋ អាមេរិកគឺ "រដ្ឋប្រហារ និងដណ្តើមយកធនធានធម្មជាតិ" នៅវេណេស៊ុយអេឡា។ លោកស្រីបានសង្កត់ធ្ងន់ថា៖ "យើងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារប្រទេសវេណេស៊ុយអេឡា ត្រៀមខ្លួនរួចជាស្រេចដើម្បីការពារធនធានធម្មជាតិរបស់យើង"៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ

នាថ្ងៃទី ៥ ខែមករា នៅទីក្រុង ប៉េកាំង ប្រទេសចិន ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ជេម្យុង (Lee Jae Myung)។

Top