ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ គំរូនិងគម្រោងកាត់បន្ថយភាពក្រីក្រជាង ១០.៥០០ ត្រូវបានអនុវត្ត (រូបថត៖ VOV)
ក្នុងនោះ អត្រាភាពក្រីក្រនៅតំបន់ជនជាតិភាគតិចបានថយចុះជាមធ្យម ៣,៤% ក្នុងមួយឆ្នាំ ដែលលើសពីគោលដៅដែលបានដាក់ចេញគឺ ៣,២%/មួយឆ្នាំ។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ គំរូ និងគម្រោងកាត់បន្ថយភាពក្រីក្រជាង ១០.៥០០ ត្រូវបានអនុវត្ត ដោយទាក់ទាញការចូលរួមពីគ្រួសារក្រីក្រ ជិតក្រីក្រ និងគ្រួសារដែលទើបរួចផុតពីភាពក្រីក្រជាង ២០៥.០០០ គ្រួ សារ។ លោក ង្វៀន ឡឹម ថាញ់ អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាបានវាយតម្លៃថា៖ "ប្រការនេះកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងតំបន់ជនជាតិភាគតិច និងតំបន់ជនបទ ចំពោះការអភិវឌ្ឍរួមរបស់ប្រទេសជាតិ។ កម្មវិធីជនជាតិភាគតិចដោយឡែក បានបង្កើតការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយលើបណ្តាគម្រោង រួមទាំងការដឹកជញ្ជូន អគ្គិសនី ផ្លូវថ្នល់ សាលារៀន ស្ថានីយសុខាភិបាល និងជាពិសេសស្ថាប័នវប្បធម៌ ដែលមានការផ្លាស់ប្តូរវិជ្ជមាន”។
ផ្លូវជនបទមួយក្នុងខេត្តសុកត្រាំង (រូបថត៖ VOV) |
បន្ទាប់ពីការរួមបញ្ជូល កម្មវិធីគោលដៅជាតិនឹងមានសមាសធាតុពីរ៖ សមាសធាតុទូទៅមានក្រុមខ្លឹមសារចំនួន ១០ ដែលត្រូវអនុវត្តទូទាំងប្រទេស និងសមាសធាតុជាក់ស្តែងមួយដែលមានភារកិច្ចចំនួន ៥ សម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ ប្រការនេះមិនកាត់បន្ថយគោលនយោបាយដែលមានស្រាប់នោះទេ ប៉ុន្តែមានគោលបំណងបង្កើនប្រសិទ្ធភាពវិនិយោគ និងផ្តល់អាទិភាពដល់ធនធានសម្រាប់តំបន់ដែលនៅតែប្រឈមមុខនឹងការលំបាក៕