• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិស័យទេសចរណ៍ហាណូយរីកចំរើនដើមឆ្នាំ ២០២៦៖ ប្រាក់ចំណូលលើសពី ២.០០០ ពាន់លានដុង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល

ក្នុងអំឡុងពេលថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំសកលរយៈពេល ៤ ថ្ងៃ ឆ្នាំ ២០២៦ (ពីថ្ងៃទី ១ដល់ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦) ទីក្រុងហាណូយត្រូវបានប៉ាន់ប្រមាណថា នឹងទទួលស្វាគមន៍ ភ្ញៀវទេសចរប្រហែល ៥៦០.០០០ នាក់ ដែលជាការកើនឡើងប្រហែល ២៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រជាជនទីក្រុងហាណូយ និងអ្នកទេសចរអន្តរជាតិបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវថ្មើរជើង ដើម្បីទស្សនាក្បួនដង្ហែររបស់នារីៗក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាម។ រូបថត៖ ខាញ់ឡុង/VNP
 

ក្នុងចំណោមនេះ ភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រហែល ១១០.០០០ នាក់ កើនឡើងជិត ២៨៧%។ ប្រាក់ចំណូលទេសចរណ៍សរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២,១ ពាន់ពាន់លានដុង (ជាង ៩២ លានដុល្លារអាមេរិក) ដែលជាការកើនឡើងប្រហែល ២៥៤%។ លទ្ធផលនេះបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំង និងកំណើននៅក្នុងវិស័យទេសចរណ៍របស់រដ្ឋធានីចាប់តាំងពីដើមឆ្នាំមក។

តំបន់មជ្ឈមណ្ឌល ដូចជាបឹងហ័នគៀម បរមរាជវាំងថំាងឡុង មណ្ឌលអក្សរសាស្ត្រវ៉ាន់ មៀវ - គួក ទឺយ៊ុំា និងតំបន់វិថីបុរាណរបស់ទីក្រុងហាណូយ តែងតែមានភ្ញៀវទេសចរច្រើនអូអរ ជាពិសេសនៅពេលល្ងាច។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ ២០២៦ ទីក្រុងបានរៀបចំការបាញ់កាំជ្រួចនៅទីតាំងចំនួនប្រាំកន្លែង។ ហើយក្នុងពេលដំណាលគ្នានឹងបើកដំណើរការកម្មវិធីបទពិសោធន៍ថ្មីៗជាបន្តបន្ទាប់ ដូចជា៖ ការតាំងពិព័រណ៍ភ្លើងសិល្បៈជុំវិញបឹងហ័នគៀម និងប៉មអណ្តើក ការតាំងពិព័រណ៍ឌីជីថល "ហាណូយរស្មី - ពន្លឺ និងបេតិកភណ្ឌ" កម្មវិធីរាប់ថយក្រោយ ការសម្តែងតន្ត្រី និងសិល្បៈដែលមានការចូលរួមពីសិល្បករក្នុងស្រុក និងអន្តរជាតិជាច្រើន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ

នាថ្ងៃទី ៥ ខែមករា នៅទីក្រុង ប៉េកាំង ប្រទេសចិន ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ជេម្យុង (Lee Jae Myung)។

Top