ក្នុងចំណោមនេះ ភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រហែល ១១០.០០០ នាក់ កើនឡើងជិត ២៨៧%។ ប្រាក់ចំណូលទេសចរណ៍សរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២,១ ពាន់ពាន់លានដុង (ជាង ៩២ លានដុល្លារអាមេរិក) ដែលជាការកើនឡើងប្រហែល ២៥៤%។ លទ្ធផលនេះបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំង និងកំណើននៅក្នុងវិស័យទេសចរណ៍របស់រដ្ឋធានីចាប់តាំងពីដើមឆ្នាំមក។
តំបន់មជ្ឈមណ្ឌល ដូចជាបឹងហ័នគៀម បរមរាជវាំងថំាងឡុង មណ្ឌលអក្សរសាស្ត្រវ៉ាន់ មៀវ - គួក ទឺយ៊ុំា និងតំបន់វិថីបុរាណរបស់ទីក្រុងហាណូយ តែងតែមានភ្ញៀវទេសចរច្រើនអូអរ ជាពិសេសនៅពេលល្ងាច។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ ២០២៦ ទីក្រុងបានរៀបចំការបាញ់កាំជ្រួចនៅទីតាំងចំនួនប្រាំកន្លែង។ ហើយក្នុងពេលដំណាលគ្នានឹងបើកដំណើរការកម្មវិធីបទពិសោធន៍ថ្មីៗជាបន្តបន្ទាប់ ដូចជា៖ ការតាំងពិព័រណ៍ភ្លើងសិល្បៈជុំវិញបឹងហ័នគៀម និងប៉មអណ្តើក ការតាំងពិព័រណ៍ឌីជីថល "ហាណូយរស្មី - ពន្លឺ និងបេតិកភណ្ឌ" កម្មវិធីរាប់ថយក្រោយ ការសម្តែងតន្ត្រី និងសិល្បៈដែលមានការចូលរួមពីសិល្បករក្នុងស្រុក និងអន្តរជាតិជាច្រើន៕