អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង (រូបថត៖ VNA)
វៀតណាមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនោះមានគោលការណ៍គោរពអធិបតេយ្យភាពរបស់បណ្តាប្រទេស ដោយមិនប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។
វៀតណាមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ ចូលរួមក្នុងការសន្ទនា ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយផ្អែកលើច្បាប់អន្តរជាតិ រួមចំណែកដល់ការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងជុំវិញពិភពលោក៕