• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

សប្បាយរីករាយថ្ងៃបុណ្យចូលឆ្នាំថ្មី

តាំងពីអតីតកាល​មក រាល់សកម្មភាព​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី របស់​ជនរួម​ជាតិ​ខ្មែរ​ តែង​ផ្សារភ្ជាប់នឹង​គំនិត​តបស្នងសងគុណបុព្វការីជន​ អ្នក​មានគុណ​ ព្រមទាំង​គ្រួសារបាន​ជួប​ជុំ​គ្នាប្រកប​​ដោយ​​សុខដុមរមនា​។ វត្តអារាម​ដែល​​​​នៅ​តាម​ភូមិស្រុក​ តែងតែ​ជា​ទីកន្លែង​មួយ ​សម្រាប់​ប្រព្រឹត្តទៅ​នូវ​​​កម្មវិធី​វប្បធម៌នេះ។​

មុន​ពេល​​បុណ្យ​ចូល​ឆ្នាំថ្មី​ (បុណ្យ​ចូល​ឆ្នាំថ្មី​របស់​ជនរួម​ជាតិ​ខ្មែរ​នៅ​ណាមបូ​) មក​ដល់​​ភូមិស្រុក​​ជនរួម​ជាតិ​ខ្មែរ​ ​ងាយនឹង​ឃើញ​បរិយាកាស​ត្រៀម​បម្រុង​ទទួលចូល​​ឆ្នាំថ្មី​របស់​ប្រជាជន​នៅទីនេះ។ គ្រួសារនៅតាម​ភូមិ​ស្រុក​ ចាប់ផ្តើម​​បោស​សម្អាត​​ផ្ទះសម្បែង​ រៀប​ចំ​ទីសក្ការបូជា​បុព្វការីជន ទីស្ការបូជា​​ព្រះ​សម្មាសម្ពុទ្ធ​ ដើម្បី​ទទួលបុណ្យ​ចូល​​ឆ្នាំថ្មី​។ នេះ​ជា​ពេល​សម្រាប់​គ្រួសារចំណុះជើង​វត្ត​​ បំពេញ​ភារកិច្ច​ជា​ពុទ្ធបរិសទ្យ​ធ្វើដំណើរ​​ទៅវត្ត​​​សម្អាត​សាលា​ កុដិ​​ ចេតិយ ទីលាន​វត្ត​ ត្រៀម​បម្រុង​ទទួលបុណ្យ​ចូល​​ឆ្នាំថ្មី​ជិត​មកដល់​។​


ពិធី​ដង្ហែ​មហាសង្រ្កាន្ត​ រំដោះឆ្នាំចាស់ ​ទទួល​ឆ្នាំថ្មី​។​


ពិធីកិច្ច​មួយ​នៅ​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​។​


ពិធី​រាប់បាត្រ​​តាម​ទំនៀម​ប្រពៃណីខ្មែរ​។


ពិធីសូត្រ​ព្រះបរិត្តបួងសួង​សូម​សុខ​ សំណាង ​នាថ្ងៃ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ។​


បុណ្យ​ចូលឆ្នាំថ្មី​តែង​ប្រព្រឹត្តិទៅ ​នៅ​ថ្ងៃទី​១៤ ១៥ ១៦ ខែមេសា រៀង​រាល់ឆ្នាំ (ឆ្នាំ​អាសាឍពីរ​ នឹង​មានបន្ថែម​ថ្ងៃទី​១៣​​ទៀត)។ នៅ​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ ប្រជាជនខ្មែរ តែង​​ទៅ​វត្ត​បួង​សួង​សូម​ឱ្យ​គ្រួសារបាន​​សុខ​សប្បាយ​ ដំណាំអំណោយ​ផល​ ហើយ​​ក៏ជា​ឱកាស​មួយ ​សម្រាប់កូនចៅ​តបស្នង​ទឹក​ចិត្ត​​អ្នក​មាន​​គុណ ​ដោយ​ការ​ ​លាង​ដៃជើង ងូត​ទឹក​ ឬ​ជូនអំណោយ ទៅ​​ដល់​​ឪពុកម្តាយ ​​យាយតា ​របស់ខ្លួន​។​

ចំពោះ​ជនរួមជាតិ​ខ្មែរ​ សកម្មភាព​លេង​ល្បែង​ប្រជាប្រិយ​ និង​ពិធីសាសនា​នៅថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ ទាំងអស់សុទ្ធតែ​ប្រព្រឹត្តិ​ទៅ​នៅតាម​​វត្ត​អារាម​។ វត្ត​ជា​ទីកន្លែង​សក្តិសិទ្ធ​ ទ្រទ្រង់​​ស្មារតី​ជនជាតិ​ខ្មែរ ​អ្នក​កាន់ព្រះពុទ្ធសាសនា​ និង​ជា​ទីកន្លែង​​ផ្សារភ្ជាប់​ទឹក​ចិត្ត​សហគមន៍​ និង​ជាទីកន្លែង​ផ្សារភ្ជាប់​នៃ​​មនុស្សគ្រប់គ្នា​ តាំងពីកើត​​ រហូតដល់​ធំដឹងក្តី​ ហើយ​ចែក​ឋាន​ទៅ​។​

ពិធីកិច្ច​ជាច្រើន ដែល​​ជា​លក្ខណៈ​វប្បធម៌ពុទ្ធសាសនា ​របស់​សហគមន៍​ជនជាតិ​ខ្មែរ​ បាន​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ដូចជា​៖ ពិធី​ដង្ហែ​មហាសង្រ្កាន្ត​​ ពិធី​រាប់បាត្រ​សូម​សុខ​ សំណាង​ ពិធី​សម្តែង​ព្រះធម៌ទេសនា​ ពិធី​ស្រង់​ព្រះ។ល។ ក៏ដូចជាការ​​​ទទួល​ព្រះបរិត្ត​សូមលាភសំណាង​ រដូវ​ដើម​ឆ្នាំថ្មី សុទ្ធតែ​​ផ្តើមចេញ​​​ពីទឹក​ចិត្ត​គោរព​ព្រះពុទ្ធនៃ​​ជនរួម​ជាតិ​ខ្មែរ​​។ ក្រៅពីនោះ នាឱកាស​នេះ ជនជាតិ​ខ្មែរ ​នៅមាន​ទំនៀមពូន​ភ្នំខ្សាច់​ ភ្នំអង្ករ​ ជា​និមិត្ត​រូប​ បាន​សាងនៅលើ​ទីលាន​វត្ត​ រំលឹក​ដល់​ព្រះមេ​ សូម​ឆ្នាំក្រោយ​ភោគ​ផល​ដំណាំ​ អំណោយ​ផល​។


ប្រជាជន​វេច​នំអន្សម ​នាថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិ​។


ពុទ្ធបរិសទ្យ​ស្រង់​ព្រះ​ សម្អាត​មន្ទិល​ សូម​សំណាង​ល្អឆ្នាំថ្មី​។

ពូន​ភ្នំខ្សាច់​ ជៀសវាង​អំពើចង្រៃ​ សូមសុខ​សប្បាយ​នាឆ្នាំថ្មី​។


ពិធី​បង្សុកូល​ឆ្នាំថ្មីប្រពៃណីជាតិ​។​


បងប្អូនជាតិ​ខ្មែរ​​ប្រជុំគ្នា​នៅ​វត្តអារាម ​គោរព​ទទួល​ទេវតា​ឆ្នាំថ្មី នាថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិ។​


នៅខេត្ត​សុកត្រាំង​ មាន​វត្ត​អារាម​ខ្មែរ​ល្បីឈ្មោះ​ដូចជា៖ វត្ត​មហាទប់ វត្តស្រឡោង​ វត្តឃ្លាំង​ វត្ត​សំរោង​ វត្ត​បួនព្រះភក្រ្ត​។ល។ នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រជាជន​ខ្មែរ​អញ្ជើញ​មក​វត្ត​កុះករ​ណាស់​ ទាក់ទាញ​ភ្ញៀវ​ជិត​ឆ្ងាយ​អញ្ជើញ​មក​គោរពបូជា​ និង​ទស្សនា​លេង​សប្បាយ​។ ក៏នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំថ្មី​នេះដែរ​ តាម​វត្ត​អារាម​នឹង​ប្រព្រឹត្តិទៅ​សកម្មភាព​លេង​ល្បែងប្រជាប្រិយ​កម្សាន្ត​ មានទាំង​សកម្មភាព​លក់ទឹក​ ម្ហូប​អាហារ​ ក្រៅ​​​បរិវេណ​វត្ត​ទៀតផង​។ នៅ​ពេល​រាត្រី​ តាម​វត្ត​អារាម​តែង​មាន​​សកម្មភាព​សម្តែង​សិល្បៈ​ជនជាតិ​ របាំចម្រៀង​ប្រពៃណី​ខ្មែរ​ដូចជា៖ របាំជូនពរ​ របាំឆៃយ៉ាំ​ក្រោម​របាំង​មុខ​ក្រមិច​ក្រមើម​ ល្ខោន​​យីកេ​ជា​​​ល្ខោន​មួយប្រភេទ​​​របស់​ជនជាតិ​ខ្មែរ​ សម្តែង​ដោយ​សិល្បករ សិល្បការិនី ក្នុង​​ភូមិ​ស្រុក​ ទាក់ទាញ​​អ្នកទស្សនាអញ្ជើញ​មកកុះករ​ណាស់​៕​​

អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញ និង ចន្តា ប្រែសម្រួល៖ រីកើង

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top