នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរអំពីប្រតិកម្មរបស់វៀត ណាមចំពោះការដែល នាថ្ងៃទី ២៨ កក្កដា កម្ពុជានិងថៃ សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានលើកច្បាស់ថា៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang (រូបថត៖ VGP)
វៀតណាមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌដែលសម្រេចបានរវាងកម្ពុជានិងថៃ។
នេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅមុខ ក្នុងការកាត់បន្ថយភាពតានតឹងនិងស្តារសន្តិភាព
ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅក្នុងតំបន់។ វៀតណាមជឿជាក់ថា
ប្រទេសទាំងពីរនឹងអនុវត្តយ៉ាងម៉ឺងមាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ បន្តការសន្ទនា
ស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោះស្រាយការខ្វែងគំនិតគ្នាជាមូលដ្ឋាន
ព្រមទាំងរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ
និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។
វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី
ក្នុងតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៥
ដែលបានជំរុញយ៉ាងសកម្ម
និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី
ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ
ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមិត្តនៅអាស៊ីអាគ្នេយ៍
(TAC) និងឈរលើស្មារតីមិត្តភាព សាមគ្គីភាពក្នុងអាស៊ាន
ដើម្បីផលប្រយោជន៍នៃភាគីទាំងពីរនិងរបស់តំបន់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម