លោកប្រធានរដ្ឋ Luong Cuong អញ្ជើញជួបធ្វើការជាមួយមហាអយ្យការប្រជាជនកំពូល។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី៣ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំកំណែទម្រង់យុត្តិធម៌ និងគណៈប្រតិភូ ការងារមជ្ឈិមបានជួបធ្វើការជាមួយមហាអយ្យការប្រជាជនកំពូល។ ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋបានស្នើឱ្យផ្នែកអយ្យការបន្តមានភាពម្ចាស់ការនិងសកម្ម ក្នុងការធ្វើ សេនាធិការ ធ្វើ ស្ថាប័នភាវូបនីយកម្មនូវគោលជំហរ និងគោលមាគ៌ារបស់បក្សលើ ការងារយុត្តិធម៌; សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងសុក្រិតបទ ប្បញ្ញត្តិច្បាប់ស្តីពីមុខងារ ភារកិច្ច អំណាច ទំនួលខុសត្រូវ វិសាលភាពនៃសកម្មភាព ធានាឱ្យមានឯកភាព និងការស៊ីសង្វាក់គ្នាក្នុងទំនាក់ទំនងការងាររវាងមហាអយ្យការ ប្រជាជនកំពូល ជាមួយស្ថាប័នផ្សេងទៀតក្នុងក្បាលម៉ាស៊ីនរដ្ឋ។
លោកប្រធានរដ្ឋបានស្នើឱ្យផ្នែកអយ្យការផ្តោតលើការកែលម្អបន្ថែមទៀតនូវគុណភាពនៃការអនុវត្តសិទ្ធិរដ្ឋអាជ្ញា និងត្រួតពិនិត្យសកម្មភាពរបស់តុលាការ; បន្តលើក កំពស់គុណភាពនៃការជជែកដេញដោលនៅក្នុងសវនាការ ព្រមទាំងមានការផ្លាស់ប្ដូរថ្មី ក្នុងវិស័យត្រួតពិនិត្យសកម្មភាពតុលាការផងដែរ។
ទាក់ទិននឹងសកម្មភាពសហប្រតិបត្តិការអន្តរជាតិ លោកប្រធានរដ្ឋ Luong Cuong បានចាត់ទុកថា៖ មហាអយ្យការប្រជាជនកំពូលចាំបាច់ត្រូវសិក្សា យ៉ាងសកម្ម ពីបទពិសោធន៍ដ៏ថ្លៃថ្លារបស់ពិភពលោក ហើយអនុវត្តន៍ទៅក្នុងលក្ខខណ្ឌជាក់លាក់ របស់វៀតណាម; បន្តលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការ បង្ការទប់ស្កាត់បទល្មើស៕