• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់ពានរង្វាន់ទីក្រុងឆ្លាតវៃវៀតណាមឆ្នាំ ២០២៤

នារសៀលថ្ងៃទី៣ ខែធ្នូ នៅទីក្រុងហាណូយ សមាគមសូហ្វវែរ និងសេវាកម្មបច្ចេក វិទ្យាព័ត៌មានវៀតណាម (VINASA) បានរៀបចំពិធីប្រកាស និងប្រគល់ពានរង្វាន់ទីក្រុង ឆ្លាតវៃវៀតណាមឆ្នាំ ២០២៤ (Smart City ២០២៤)។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃ សន្និសីទទីក្រុងឆ្លាតវៃវៀតណាម - អាស៊ីឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២ និងទី ៣ ខែធ្នូនៅទីក្រុងហាណូយ។

នៅឆ្នាំ ២០២៤ ពានរង្វាន់ទីក្រុងឆ្លាតវៃវៀតណាម ២០២៤ បានទទួលការ តែងតាំងចំនួន ៧០ បន្ទាប់ពីវគ្គជម្រុះ ការអត្ថាធិបាយបង្ហាញ និងការវាយតម្លៃ ហើយការជ្រើសរើស ចុងក្រោយ គណៈមេប្រយោគបានសម្រេចប្រគល់រង្វាន់ចំនួន ១៩ ដែលក្នុងនោះរួមទាំង៖ ការតែងតាំងចំនួន ១០ ពីទីក្រុង ដំណោះស្រាយបច្ចេកវិទ្យាចំនួន ៩ ។គណៈមេប្រយោគ ក៏បានសម្រេចប្រគល់រង្វាន់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីក្រុងមួយគឺ Hong Ngu ដែលស្ថិតនៅខេត្ត Dong Thap។

ប្រគល់ពានរង្វាន់ទីក្រុងឆ្លាតវៃវៀតណាមឆ្នាំ ២០២៤ - ảnh 1ពិធីប្រគល់ពានរង្វាន់ទីក្រុងវៃឆ្លាតវៀតណាមឆ្នាំ ២០២៤

Da Nang ជាលើកទី ៥ ជាប់ៗគ្នាបានទទួលពានរង្វាន់សម្រាប់ទីក្រុងល្អបំផុតក្នុង ការសាងសង់ និងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤។ ក្រៅពី ពានរង្វាន់ទីក្រុងឆ្លាតវៃវៀតណាមឆ្នាំ ២០២៤ ទីក្រុង Da Nang ក៏ត្រូវបានផ្តល់កិត្តិយស សម្រាប់ពានរង្វាន់ប្រធានបទចំនួន ៣ រួមមាន៖ ប្រតិបត្តិការទីក្រុង ការគ្រប់គ្រងឆ្លាតវៃ; ទីក្រុងទាក់ទាញការច្នៃប្រឌិត; ទីក្រុងគ្រប់គ្រងបរិស្ថានឆ្លាតវៃ បៃតង និងស្អាត។ រដ្ឋធានី ហាណូយទទួលបានពានរង្វាន់ចំនួន ២ លើវិស័យ “ទីក្រុងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ” និង “ទីក្រុងសេវាសាធារណៈឆ្លាតវៃ”។

ក្នុងក្របខ័ណ្ឌនៃពិធីប្រគល់ពានរង្វាន់ទីក្រុងឆ្លាតវៃវៀតណាមឆ្នាំ ២០២៤ ក៏បានប្រ ព្រឹត្តទៅពិធីប្រគល់ពានរង្វាន់ច្នៃប្រឌិតនាពេលអនាគត (VietFuture) - ពានរង្វាន់ចាប់ផ្តើម អាជីវកម្មច្នៃប្រឌិតថ្មីសម្រាប់និស្សិត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ក្រោមអធិបតីភាពរបស់សហប្រធានទាំងពីររូបនៃគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម របស់ Keidanren ។

Top