នាយទាហាននិងយុទ្ធជននៃបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ៣ បានជូនដំណើរ នាវា ៨០០៥ ចេញដំណើរទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា។ រូបថត៖ VOV
ថ្លែងមតិប្រគល់ភារកិច្ចជូនគណប្រតិភូ ឧត្តមសេនីយ៍ត្រី Ngo Binh Minh មេបញ្ជាការតំបន់កងប៉ូលីសសមុទ្រលេខ ៣ បានស្នើឲ្យកណប្រតិភូ និងក្រុមនាវិករបស់នាវា CSB ៨០០៥ លើកកម្ពស់ភាពក្លាហាននយោបាយ ស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តជំនះពុះពារលើការលំបាកនិងឧបសគ្គទាំងអស់ក្នុងអំឡុងពេលធ្វើដំណើរ និងបំពេញភារកិច្ច។ ទន្ទឹមនឹងនោះ ធ្វើការស្រាវជ្រាវ បណ្ដុះបណ្ដាលចំណេះដឹងទូលំទូលាយ ផ្សព្វផ្សាយសារអំពីកងប៉ូលីសសមុទ្រវៀតណាមអំពីប្រទេសជាតិ និងប្រជាជនវៀតណាមដែលស្រឡាញ់សន្តិភាព និងមានបំណងចង់រួមសហការជាមួយកងកម្លាំងអនុវត្តច្បាប់លើសមុទ្ររបស់បណ្តាប្រទេស ក្នុងការកសាងតំបន់សមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕