ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាមរបស់ Keidanren លោក Fujimoto Masayoshi បានអះអាងថា សមាគមន៍ធុរកិច្ចជប៉ុននឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងជប៉ុន-វៀតណាមលើវិស័យជាច្រើន។ គំនិតផ្តួចផ្តើមរួមជប៉ុន-វៀតណាម ដែលអនុវត្តតាំងពីឆ្នាំ ២០០៣មក គឺជាកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ទទួលទានអាហារពេលព្រឹកជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន។ រូបថត៖ VNA
រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន សង្ឃឹមថា អង្គភាពអាជីវកម្មនិងមូលដ្ឋាននៃភាគីទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឲ្យទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-ជប៉ុន បន្តក្លាយជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី។
ប្រធានរដ្ឋសភាបានសម្តែងនូវគោលបំណងចង់បន្តកិច្ចសហប្រតិបត្តិការ និងផ្ទេរបច្ចេកវិទ្យាក្នុងវិស័យដឹកជញ្ជូនពីប្រទេសជប៉ុន ដើម្បីឲ្យវៀតណាមធ្វើសមកាលកម្មប្រព័ន្ធដឹកជញ្ជូន បម្រើប្រជាជន និងអភិវឌ្ឍន៍សេដ្ឋកិច្ច។
ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងមូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ៕