ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោកប្រធានាធិបតី Yoon បានកោះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីអនុម័តសេចក្តីសម្រេចលុបចោលច្បាប់អាជ្ញាសឹកដែលត្រូវបានប្រកាសនៅរសៀវថ្ងៃទី ៣ ខែធ្នូ។ កាយវិការរបស់លោកប្រធានាធិបតី Yoon បានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីសភាកូរ៉េខាងត្បូង បានអនុម័តសេចក្តីសម្រេចចិត្តដែលស្នើសុំឱ្យមាន ការលុបចោលច្បាប់អាជ្ញាសឹក។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី៣ ខែធ្នូ។ រូបថត៖ THX/TTXVN
អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូងបានឲ្យដឹងថា ពលទាហានដែលត្រូវបានដាក់ពង្រាយដើម្បីអនុវត្តន៍ច្បាប់អាជ្ញាសឹកបានវិលត្រឡប់ទៅមូលដ្ឋានវិញ ហើយបានស្តារភាពប្រក្រតីឡើងវិញ។
លើកចុងក្រោយដែលកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកគឺនៅឆ្នាំ ១៩៧៩ បន្ទាប់ ពីការធ្វើឃាតលោកប្រធានាធិបតី Park Chung-hee កាលពីថ្ងៃទី ២៦ ខែតុលា៕