នៅទីនេះ ប្រធានរដ្ឋលោក លឿង គឿង បានជូនដំណឹងអំពីស្ថានភាពរបស់ប្រទេសជាតិក្នុងឆ្នាំ ២០២៤ និងលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលសម្រេចបានក្នុងរយៈពេល ១០ ខែកន្លងមក។
”បើនិយាយពីរបៀបរបប កន្លែងណាដែលមានបញ្ហាជំពាក់ជំពិននិងកក់ស្ទះ យើងនៅតែបន្តដោះស្រាយ។ ការងារនេះទទួលបានការឯកភាពខ្ពស់ក្នុងចំណោមកម្មាភិបាលសំខាន់ៗ នៅក្នុងការិយាល័យនយោបាយនិងគណៈកម្មាធិការប្រតិបត្តិមជ្ឈិម ដែលដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម។ យើងបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ប្រសិនបើមានអ្វីច្បាស់លាស់និងត្រឹមត្រូវ យើងនឹងដាក់ពង្រាយអនុវត្ត បើមានអ្វីមួយទាក់ទើសដល់ច្បាប់ យើងនឹងធ្វើវិសោធនកម្មច្បាប់ បើទាក់ទើសដល់បញ្ហាបទប្បញ្ញត្តិ យើងនឹងធ្វើវិសោធនកម្មបទប្បញ្ញត្តិ និងធ្វើវិមជ្ឈការខ្លាំងដល់គ្រប់កម្រិត"។
ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Thuong Xuan ខេត្ត Thanh Hoa។ រូបថត៖ VNA