• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

រោងចក្រ Lumi Smart - ពង្រីកទីផ្សារ IoT ដ៏មានសក្តានុពល

រោងចក្រ Lumi Smart - រោងចក្រផលិតឧបករណ៍ IoT/Smart home ទើប​បានដាក់ឱ្យដំណើរការនៅក្នុងតំបន់ឧស្សាហកម្ម ថាំងឡុង ៣ (Thang Long 3)...

រោងចក្រ Lumi Smart - រោងចក្រផលិតឧបករណ៍ IoT/Smart home ទើប​បានដាក់ឱ្យដំណើរការនៅក្នុងតំបន់ឧស្សាហកម្ម ថាំងឡុង ៣ (Thang Long 3) ស្រុក​ ប៊ិញ​ស្វៀន (Binh Xuyen) ខេត្ត​ វិញ​ភុក, (Vinh Phuc)។ នេះជាមោទនភាពរបស់ប្រទេសវៀតណាមក្នុងវិស័យផលិតឧបករណ៍ IoT នៅលើឆាកអន្តរជាតិ។

រោងចក្រ Lumi ត្រូវបានចាប់ផ្តើមកសាងនៅដើមឆ្នាំ ២០២២​ ជាមួយនឹងទំហំ ៦០០០m2 ដែល​មាន​ដើមទុនវិនិយោគសរុបជាង ១០០ពាន់លានដុង។ មិនត្រឹមតែផលិតឧបករណ៍ smarthome និងឧបករណ៍បំភ្លឺសម្រាប់ Lumi វៀតណាមប៉ុណ្ណោះទេ រោងចក្រLumi Smart ក៏ផលិតឧបករណ៍ IoT បច្ចេកវិទ្យាខ្ពស់ ផ្តល់សេវាកម្ម ODM OEM EMS សម្រាប់ដៃគូក្នុងស្រុក និងអន្តរជាតិ។ ចាប់ពីខែមេសា ឆ្នាំ២០២៤ រោងចក្របានចាប់ផ្តើមដំណើរការជាមួយនឹងសមត្ថភាពរចនាឧបករណ៍ smart home ប្រចាំឆ្នាំរហូតដល់ ១.០០០.០០០គ្រឿង ឧបករណ៍ smart lighting ៥០០.០០០គ្រឿង; និងឧបករណ៍ IoT រាប់លានគ្រឿងទៀត។

រូបភាព​នៃរោង​ចក្រ Lumi Smart Factory, ម៉ាក​ smarthome Make in Vietnam។

រោងចក្រផលិតឧបករណ៍ IoT/Smarthome មានស្ថាបត្យកម្ម​កោងដ៏ពិសេស ដែលត្រូវបានបំផុសគំនិតពីរង្វង់នៅក្នុងអត្តសញ្ញាណម៉ាក Lumi ។ ជាពិសេស ខ្សែកោងនៅខាងមុខរោងចក្រក៏ត្រូវបានរចនាឡើងដោយ​ជ្រុង​កោងដ៏ត្រឹម​ត្រូវ ២៧.°។ ក្នុងនាមជារោងចក្រផលិតឧបករណ៍អេឡិចត្រូនិកឈានមុខគេក្នុងប្រទេសវៀតណាម តាមស្តង់ដារអន្តរជាតិ រោងចក្រ Lumi Smart មានរោងចក្រដែលអនុវត្តបច្ចេកវិទ្យាខ្ពស់ ការគ្រប់គ្រងផលិតកម្មប្រកបដោយវិជ្ជាជីវៈ ស្តង់ដារត្រួតពិនិត្យគុណភាព​យ៉ាង​ម៉ឹង​មាត់ សេវាកម្មផ្តល់​យោបល់អំពីការរចនាពេញលេញ ខ្សែសង្វាក់ផ្គត់ផ្គង់ចម្រុះ និងបុគ្គលិកដែលមានជំនាញខ្ពស់។ ខ្សែសង្វាក់ផលិតកម្ម SMT និង DIP ត្រូវបានវិនិយោគលើប្រព័ន្ធម៉ាស៊ីនបោះពុម្ពផ្សាដែកស៊ីវឡេត ម៉ាស៊ីនជ្រើសរើសគ្រឿងបន្លាស់ និងម៉ាស៊ីនត្រួតពិនិត្យ ៣D ដោយស្វ័យប្រវត្តិពី Yamaha ដែលជាម៉ាកយីហោកំពូលរបស់ប្រទេសជប៉ុន ឡផ្សាដែលមានគុណភាព ខ្ពស់ Heller របស់អាមេរិច; និងសម្ភារៈ និងឧបករណ៍ជំនួយផ្សេងទៀតពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាង​ត្បូង។

ផលិតផលទាំងអស់នៅរោងចក្រ ចាប់ពីសៀគ្វី PCBA រហូតដល់ផលិតផល IoT/smarthome បានផលិត ដោយធានានូវភាពត្រឹមត្រូវ ភាពជឿជាក់ ប្រតិបត្តិការមានស្ថេរភាព និងសោភ័ណភាពល្អបំផុត។ នៅក្នុងពិធីសម្ពោធរោងចក្រ Lumi Smart ភ្ញៀវអាចទស្សនាតំបន់ផលិតកម្មរោងចក្រទាំងមូល និង showroom ដាក់តាំងផលិតផលសៀគ្វី និងផលិតផលសម្រេចចុងក្រោយ។

ជាមួយនឹងទីតាំងដែលមាន​លក្ខណៈអំណោយផល​ល្អ៖ ស្ថិតនៅចំកណ្តាលនៃសួនឧស្សាហកម្ម ថាំងឡុង (Thang Long III) ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលត្រូវបានចាត់ទុកថាជា "ឈ្នាន់សេដ្ឋកិច្ច" ដ៏រឹងមាំបំផុតនៅក្នុងខេត្ត វីញភូក (Vinh Phuc) ជាមួយនឹងសមត្ថភាពផ្ទៃក្នុង ការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាស្នូល រោងចក្រ Lumi Smart មានគោលបំណងពង្រីកទីផ្សារ IoT ដ៏មានសក្តានុពល (ព្យាករណ៍ថា ឧបករណ៍ IoT ដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោកនឹងឈានដល់ ៧៥,៤៤ពាន់លានឧបករណ៍ ក្នុង​ឆ្នាំ២០២៥ នេះបើយោងតាម Statista) ។

ការប្តេជ្ញាចិត្តនិង ជំហាន យ៉ាង​មុតមាំ ដើម្បីសម្រេចបាននូវគោល​បំណង់ប្រាថ្នាចង់ក្លាយជាម៉ាកយីហោដ៏មានមោទនភាពរបស់វៀតណាមក្នុងវិស័យ IoT ។ យោងតាមការព្យាករណ៍របស់ Research and Markets វៀតណាមស្ថិតក្នុងនិន្នាការរីកចំរើនយ៉ាង​ខ្លាំង IoT ទូទៅរបស់ពិភពលោកជាមួយនឹងទីផ្សារដែលព្យាករណ៍ទីថា នឹង​កើនឡើងដល់ជាង ១៣,១ ពាន់លានដុល្លារនៅឆ្នាំ ២០២៨។ យោងតាមការស្រាវជ្រាវផ្សេងទៀតរបស់ Deloitte នៅឆ្នាំ ២០២៧ នឹងមានឧបករណ៍តភ្ជាប់ IoT ប្រហែល ១៤,៨ លានគ្រឿង។ 

 

លោក ង្វៀន​ ឌឺក​តាយ (Nguyen Duc Tai) - CEO Lumi វៀតណាម បានឲ្យដឹងថា ឈានចូលទៅក្នុងទីផ្សារ smarthome របស់វៀតណាម នៅពេលដែលទីផ្សារនេះមិន​សូវ​រីក​ចម្រើននៅឡើយ អ្វីដែល Lumi បានធ្វើក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ គឺជាប្រព័ន្ធអេកូឡូស៊ីផ្ទះឆ្លាតវៃដ៏គ្រប់ជ្រុង​ជ្រោយ និងនាំមុខគេជាមួយនឹងការផលិតផលិតផលជាង ៨០ ប្រភេទ ដោយម្ចាស់ការ​ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍនផលិតផល។ ឥឡូវនេះគឺជា "ឱកាស" ដូច្នេះ យើងប្តេជ្ញាយ៉ាងសកម្មក្នុងការចាប់យករលកនៃការផលិតឧបករណ៍ IoT នៅក្នុងប្រទេសវៀតណាម។ រោង​ចក្រ Lumi Smart មិនត្រឹមតែជួយ Lumi Making Product ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយក្រុមហ៊ុនដៃគូជាច្រើនក៏ Making Product រួម​គ្នា​ក្នុង​ការធ្វើដំណើរការឲ្យកាន់តែលឿនជាង និងកាន់តែឆ្ងាយជាង។ 

 

នៅពេលដែលសហគ្រាសវៀតណាមប្តេជ្ញាចាប់ផ្តើម​ផលិតកម្ម ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងរយៈពេល ៥ - ១០ ឆ្នាំខាងមុខ យើងនឹងមានមោទនភាពនៅពេល​ដែល​ប្រើប្រាស់ផលិតផលរបស់វៀតណាមដូចជាជនជាតិកូរ៉េខាងត្បូង ជប៉ុនប្រើប្រាស់ផលិតផលរបស់ប្រទេសរបស់ពួកគេLumi បានបោះជំហានយ៉ាងរឹងមាំក្នុងដំណើរឆ្ពោះទៅសម្រេចក្តីសុបិនដ៏ធំមួយ៖ ការសម្គាល់ប្រទេសវៀតណាមនៅលើផែនទី IoT ពិភពលោក ក្លាយជាម៉ាកយីហោដ៏មានមោទនភាពរបស់វៀតណាម។

លោក ប៊ុយ​ថេយុយ (Bui The Duy) - អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានចែករំលែកនូវជំនឿរបស់គាត់លើការអភិវឌ្ឍរបស់ Lumi នាពេលអនាគត នៅក្នុងទីផ្សារ IoT សកលលោកថា៖ "Lumi បានជ្រើសរើសផ្លូវដ៏លំបាក ប៉ុន្តែខ្ញុំជឿថា Lumi នឹងទទួលបានជោគជ័យដូចក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅលើពិភពលោក ហើយក្លាយជាមោទនភាពរបស់វៀតណាម។ ខ្ញុំមានទំនុកចិត្តបែបនេះ មិនត្រឹមតែមកពីភាពជោគជ័យ នាពេលបច្ចុប្បន្នតែប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការជួប​ការបរាជ័យរបស់ Lumi ដែលជាកម្លាំងផ្ទៃក្នុងនៃសហគ្រាស ដើម្បីជំនះព្យុះភ្លៀងនាពេលខាងមុខ។

ដៃគូ និងអតិថិជនមកទស្សនារោងចក្រ Lumi Smart ។

រឿងរបស់ Lumi ជំរុញទឹកចិត្តយុវជនជំនាន់ក្រោយដែលស្រឡាញ់បច្ចេកវិទ្យា និងអាជីវកម្ម តែងតែជឿជាក់លើខ្លួនឯង និងបង្កើតផលិតផលផ្ទាល់ខ្លួន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេស./.

អនុវត្ត​ ​ប៊ិចវ៉ឹន វៀតគឿង/ កាសែតរូបភាពវៀតណាម

 

អនុវត្ត​៖ ​ប៊ិចវ៉ឹន វៀតគឿង/ កាសែតរូបភាពវៀតណាម

EHERBAL អនុវត្តបច្ចេកវិទ្យាសម្ងួតបង្កកផលិតកសិផលវៀតណាម

EHERBAL អនុវត្តបច្ចេកវិទ្យាសម្ងួតបង្កកផលិតកសិផលវៀតណាម

Eherbalជា​ពាណិជ្ជសញ្ញា​នៃក្រុមហ៊ុន​ឧបករណ៍​ HP វៀតណាម​ ជំនាញ​ផលិត​ផលិតផល​បំប៉ន​ពី​កសិផល​វៀតណាម​ (ម្សៅ​ផ្លែឈើ ម្សៅ​បន្លែ​ ម្សៅ​ធញ្ញជាតិ​។ល។)។

Top