• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

យុទ្ធនាការ ក្វាងទ្រុង៖ សាងសង់ផ្ទះសំបែងយ៉ាងឆាប់បំផុតជូនប្រជាជននៅតំបន់ភ្នំ តីត្រា

យុទ្ធនាការ ក្វាងទ្រុង សាងសង់ផ្ទះសំបែងឡើងវិញយ៉ាងឆាប់បំផុតជូនបណ្តាក្រុមគ្រួសារដែលមានផ្ទះសំបែងត្រូវរងខូចខាតដោយសារគ្រោះធម្មជាតិនៅតំបន់ភ្នំ តីត្រា (ខេត្ត ក្វាងង៉ាយ) កំពុងចូលដល់ដំណាក់កាលបង្ហើយ។

កម្មាភិបាល យុទ្ធជនចំណុះអង្គភាពយោធា នគរបាលចូលរួមក្នុងយុទ្ធនាការនេះបានរួមចិត្តគំនិត រួមកម្លាំងគ្នា ពន្លឿនការងារសាងសង់ ដោយសង្ឃឹមថានឹងប្រគល់ជូនផ្ទះទាំងនោះឱ្យមាមីងបងប្អូនប្រជាជនមុនថ្ងៃចូលឆ្នាំថ្មី​ឆ្នាំមមី អដ្ឋស័ក ២០២៦។

xay-nha-3.jpg

កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការទប់ទល់ការពារតំបន់ទី ១ - សឺនទិញ (បញ្ជាការដ្ឋានយោធាខេត្ត ក្វាងង៉ាយ) កំពុងដុតដៃដុតជើងសាងសង់ផ្ទះជូនក្រុមគ្រួសារទាំងឡាយនៅ តីត្រា។

ឃុំតំបន់ភ្នំ តីត្រា ជាមូលដ្ឋានមានការលំបាកលំបិនស្ថិតនៅក្នុងខេត្ត ក្វាងង៉ាយ។ ក្នុងអំឡុងពេលភ្លៀងនិងទឹក​ជំនន់​កាលពីខែវិច្ឆិកាកន្លងហើយ ឃុំទាំងមូលមានផ្ទះលំនៅប្រហែល ២០ ខ្នងត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុង​នោះ​មានផ្ទះចំនួន ៦ ខ្នងត្រូវរលំបាក់ទាំងស្រុង។

xay-nha-1.jpg
កងកម្លាំងនៃគណៈបញ្ជាការទប់ទល់ការពារតំបន់ទី ១ - សឺនទិញ (បញ្ជាការដ្ឋានយោធាខេត្ត ក្វាងង៉ាយ) ជួយសាងសង់ផ្ទះលំនៅជូនប្រជាជននៅ តីត្រា។
xay-nha-5.jpg
អាស្រ័យដោយយុទ្ធនាការ ក្វាងទ្រុង ផ្ទះថ្មីនៅតំបន់ភ្នំ តីត្រា កំពុងលេចខ្លួនជាបណ្ទើរៗហើយ។
xay-nha-4.jpg
មិនថាមេឃក្តៅឬភ្លៀងរងាយ៉ាងណាក៏ដោយ កងកម្លាំងនៃគណៈបញ្ជាការទប់ទល់ការពារតំបន់ទី ១ - សឺនទិញ (បញ្ជាការដ្ឋានយោធាខេត្ត ក្វាងង៉ាយ) នៅតែបន្តធ្វើការសាងសង់ឱ្យទាន់ថ្ងៃចូលឆ្នាំថ្មី ២០២៦។

លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ បានបញ្ជាក់យ៉ាងច្បាស់ថា នេះគឺជាការបញ្ជាចេញ ពី បេះដូង។ ដោយផ្អែកលើការបង្គាប់បញ្ជានោះ អង្គភាពទាំងឡាយកំពុងរួសរាន់បញ្ចប់ដំណាក់កាលបង្ហើយ ប្រគល់​ជូនផ្ទះពិសេសចំនួន ៦ ខ្នងនេះឱ្យទៅក្រុមគ្រួសារប្រជាជន​មុនថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយធានាថា​ប្រជាជនទទួលបានផ្ទះលំនៅ មានកន្លែងគោរពបូជាបុព្វការីជន អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

តាម kh.qdnd.vn

ហាសន្និបាតលើកទី ១៤ របស់បក្ស៖ ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជារំពឹងលើដំណើរការអភិវឌ្ឍន៍ថ្មី

ហាសន្និបាតលើកទី ១៤ របស់បក្ស៖ ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជារំពឹងលើដំណើរការអភិវឌ្ឍន៍ថ្មី

ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជាជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងទទួលបានជោគជ័យ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក។

Top