យុទ្ធនាការ ក្វាងទ្រុង សាងសង់ផ្ទះសំបែងឡើងវិញយ៉ាងឆាប់បំផុតជូនបណ្តាក្រុមគ្រួសារដែលមានផ្ទះសំបែងត្រូវរងខូចខាតដោយសារគ្រោះធម្មជាតិនៅតំបន់ភ្នំ តីត្រា (ខេត្ត ក្វាងង៉ាយ) កំពុងចូលដល់ដំណាក់កាលបង្ហើយ។
កម្មាភិបាល យុទ្ធជនចំណុះអង្គភាពយោធា នគរបាលចូលរួមក្នុងយុទ្ធនាការនេះបានរួមចិត្តគំនិត រួមកម្លាំងគ្នា ពន្លឿនការងារសាងសង់ ដោយសង្ឃឹមថានឹងប្រគល់ជូនផ្ទះទាំងនោះឱ្យមាមីងបងប្អូនប្រជាជនមុនថ្ងៃចូលឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ២០២៦។

កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការទប់ទល់ការពារតំបន់ទី ១ - សឺនទិញ (បញ្ជាការដ្ឋានយោធាខេត្ត ក្វាងង៉ាយ) កំពុងដុតដៃដុតជើងសាងសង់ផ្ទះជូនក្រុមគ្រួសារទាំងឡាយនៅ តីត្រា។
ឃុំតំបន់ភ្នំ តីត្រា ជាមូលដ្ឋានមានការលំបាកលំបិនស្ថិតនៅក្នុងខេត្ត ក្វាងង៉ាយ។ ក្នុងអំឡុងពេលភ្លៀងនិងទឹកជំនន់កាលពីខែវិច្ឆិកាកន្លងហើយ ឃុំទាំងមូលមានផ្ទះលំនៅប្រហែល ២០ ខ្នងត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានផ្ទះចំនួន ៦ ខ្នងត្រូវរលំបាក់ទាំងស្រុង។
កងកម្លាំងនៃគណៈបញ្ជាការទប់ទល់ការពារតំបន់ទី ១ - សឺនទិញ (បញ្ជាការដ្ឋានយោធាខេត្ត ក្វាងង៉ាយ) ជួយសាងសង់ផ្ទះលំនៅជូនប្រជាជននៅ តីត្រា។
អាស្រ័យដោយយុទ្ធនាការ ក្វាងទ្រុង ផ្ទះថ្មីនៅតំបន់ភ្នំ តីត្រា កំពុងលេចខ្លួនជាបណ្ទើរៗហើយ។
មិនថាមេឃក្តៅឬភ្លៀងរងាយ៉ាងណាក៏ដោយ កងកម្លាំងនៃគណៈបញ្ជាការទប់ទល់ការពារតំបន់ទី ១ - សឺនទិញ (បញ្ជាការដ្ឋានយោធាខេត្ត ក្វាងង៉ាយ) នៅតែបន្តធ្វើការសាងសង់ឱ្យទាន់ថ្ងៃចូលឆ្នាំថ្មី ២០២៦។លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ បានបញ្ជាក់យ៉ាងច្បាស់ថា នេះគឺជាការបញ្ជាចេញ ពី បេះដូង។ ដោយផ្អែកលើការបង្គាប់បញ្ជានោះ អង្គភាពទាំងឡាយកំពុងរួសរាន់បញ្ចប់ដំណាក់កាលបង្ហើយ ប្រគល់ជូនផ្ទះពិសេសចំនួន ៦ ខ្នងនេះឱ្យទៅក្រុមគ្រួសារប្រជាជនមុនថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយធានាថាប្រជាជនទទួលបានផ្ទះលំនៅ មានកន្លែងគោរពបូជាបុព្វការីជន អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕