រោងចក្រ Lumi Smart - រោងចក្រផលិតឧបករណ៍ IoT/Smart home ទើបបានដាក់ឱ្យដំណើរការនៅក្នុងតំបន់ឧស្សាហកម្ម ថាំងឡុង ៣ (Thang Long 3)...
រោងចក្រ Lumi Smart - រោងចក្រផលិតឧបករណ៍ IoT/Smart home ទើបបានដាក់ឱ្យដំណើរការនៅក្នុងតំបន់ឧស្សាហកម្ម ថាំងឡុង ៣ (Thang Long 3) ស្រុក ប៊ិញស្វៀន (Binh Xuyen) ខេត្ត វិញភុក, (Vinh Phuc)។ នេះជាមោទនភាពរបស់ប្រទេសវៀតណាមក្នុងវិស័យផលិតឧបករណ៍ IoT នៅលើឆាកអន្តរជាតិ។
រោងចក្រ Lumi ត្រូវបានចាប់ផ្តើមកសាងនៅដើមឆ្នាំ ២០២២ ជាមួយនឹងទំហំ ៦០០០m2 ដែលមានដើមទុនវិនិយោគសរុបជាង ១០០ពាន់លានដុង។ មិនត្រឹមតែផលិតឧបករណ៍ smarthome និងឧបករណ៍បំភ្លឺសម្រាប់ Lumi វៀតណាមប៉ុណ្ណោះទេ រោងចក្រLumi Smart ក៏ផលិតឧបករណ៍ IoT បច្ចេកវិទ្យាខ្ពស់ ផ្តល់សេវាកម្ម ODM OEM EMS សម្រាប់ដៃគូក្នុងស្រុក និងអន្តរជាតិ។ ចាប់ពីខែមេសា ឆ្នាំ២០២៤ រោងចក្របានចាប់ផ្តើមដំណើរការជាមួយនឹងសមត្ថភាពរចនាឧបករណ៍ smart home ប្រចាំឆ្នាំរហូតដល់ ១.០០០.០០០គ្រឿង ឧបករណ៍ smart lighting ៥០០.០០០គ្រឿង; និងឧបករណ៍ IoT រាប់លានគ្រឿងទៀត។
រូបភាពនៃរោងចក្រ Lumi Smart Factory, ម៉ាក smarthome Make in Vietnam។
រោងចក្រផលិតឧបករណ៍ IoT/Smarthome មានស្ថាបត្យកម្មកោងដ៏ពិសេស ដែលត្រូវបានបំផុសគំនិតពីរង្វង់នៅក្នុងអត្តសញ្ញាណម៉ាក Lumi ។ ជាពិសេស ខ្សែកោងនៅខាងមុខរោងចក្រក៏ត្រូវបានរចនាឡើងដោយជ្រុងកោងដ៏ត្រឹមត្រូវ ២៧.៤°។ ក្នុងនាមជារោងចក្រផលិតឧបករណ៍អេឡិចត្រូនិកឈានមុខគេក្នុងប្រទេសវៀតណាម តាមស្តង់ដារអន្តរជាតិ រោងចក្រ Lumi Smart មានរោងចក្រដែលអនុវត្តបច្ចេកវិទ្យាខ្ពស់ ការគ្រប់គ្រងផលិតកម្មប្រកបដោយវិជ្ជាជីវៈ ស្តង់ដារត្រួតពិនិត្យគុណភាពយ៉ាងម៉ឹងមាត់ សេវាកម្មផ្តល់យោបល់អំពីការរចនាពេញលេញ ខ្សែសង្វាក់ផ្គត់ផ្គង់ចម្រុះ និងបុគ្គលិកដែលមានជំនាញខ្ពស់។ ខ្សែសង្វាក់ផលិតកម្ម SMT និង DIP ត្រូវបានវិនិយោគលើប្រព័ន្ធម៉ាស៊ីនបោះពុម្ពផ្សាដែកស៊ីវឡេត ម៉ាស៊ីនជ្រើសរើសគ្រឿងបន្លាស់ និងម៉ាស៊ីនត្រួតពិនិត្យ ៣D ដោយស្វ័យប្រវត្តិពី Yamaha ដែលជាម៉ាកយីហោកំពូលរបស់ប្រទេសជប៉ុន ឡផ្សាដែលមានគុណភាព ខ្ពស់ Heller របស់អាមេរិច; និងសម្ភារៈ និងឧបករណ៍ជំនួយផ្សេងទៀតពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។
ផលិតផលទាំងអស់នៅរោងចក្រ ចាប់ពីសៀគ្វី PCBA រហូតដល់ផលិតផល IoT/smarthome បានផលិត ដោយធានានូវភាពត្រឹមត្រូវ ភាពជឿជាក់ ប្រតិបត្តិការមានស្ថេរភាព និងសោភ័ណភាពល្អបំផុត។ នៅក្នុងពិធីសម្ពោធរោងចក្រ Lumi Smart ភ្ញៀវអាចទស្សនាតំបន់ផលិតកម្មរោងចក្រទាំងមូល និង showroom ដាក់តាំងផលិតផលសៀគ្វី និងផលិតផលសម្រេចចុងក្រោយ។
ជាមួយនឹងទីតាំងដែលមានលក្ខណៈអំណោយផលល្អ៖ ស្ថិតនៅចំកណ្តាលនៃសួនឧស្សាហកម្ម ថាំងឡុង (Thang Long III) ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលត្រូវបានចាត់ទុកថាជា "ឈ្នាន់សេដ្ឋកិច្ច" ដ៏រឹងមាំបំផុតនៅក្នុងខេត្ត វីញភូក (Vinh Phuc) ជាមួយនឹងសមត្ថភាពផ្ទៃក្នុង ការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាស្នូល រោងចក្រ Lumi Smart មានគោលបំណងពង្រីកទីផ្សារ IoT ដ៏មានសក្តានុពល (ព្យាករណ៍ថា ឧបករណ៍ IoT ដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោកនឹងឈានដល់ ៧៥,៤៤ពាន់លានឧបករណ៍ ក្នុងឆ្នាំ២០២៥ នេះបើយោងតាម Statista) ។
ការប្តេជ្ញាចិត្តនិង “ជំហាន” យ៉ាងមុតមាំ ដើម្បីសម្រេចបាននូវគោលបំណង់ប្រាថ្នាចង់ក្លាយជាម៉ាកយីហោដ៏មានមោទនភាពរបស់វៀតណាមក្នុងវិស័យ IoT ។ យោងតាមការព្យាករណ៍របស់ Research and Markets វៀតណាមស្ថិតក្នុងនិន្នាការរីកចំរើនយ៉ាងខ្លាំង IoT ទូទៅរបស់ពិភពលោកជាមួយនឹងទីផ្សារដែលព្យាករណ៍ទីថា នឹងកើនឡើងដល់ជាង ១៣,១ ពាន់លានដុល្លារនៅឆ្នាំ ២០២៨។ យោងតាមការស្រាវជ្រាវផ្សេងទៀតរបស់ Deloitte នៅឆ្នាំ ២០២៧ នឹងមានឧបករណ៍តភ្ជាប់ IoT ប្រហែល ១៤,៨ លានគ្រឿង។
លោក ង្វៀន ឌឺកតាយ (Nguyen Duc Tai) - CEO Lumi វៀតណាម បានឲ្យដឹងថា “ឈានចូលទៅក្នុងទីផ្សារ smarthome របស់វៀតណាម នៅពេលដែលទីផ្សារនេះមិនសូវរីកចម្រើននៅឡើយ អ្វីដែល Lumi បានធ្វើក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ គឺជាប្រព័ន្ធអេកូឡូស៊ីផ្ទះឆ្លាតវៃដ៏គ្រប់ជ្រុងជ្រោយ និងនាំមុខគេជាមួយនឹងការផលិតផលិតផលជាង ៨០ ប្រភេទ ដោយម្ចាស់ការក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍនផលិតផល។ ឥឡូវនេះគឺជា "ឱកាស" ដូច្នេះ យើងប្តេជ្ញាយ៉ាងសកម្មក្នុងការចាប់យករលកនៃការផលិតឧបករណ៍ IoT នៅក្នុងប្រទេសវៀតណាម។ រោងចក្រ Lumi Smart មិនត្រឹមតែជួយ Lumi Making Product ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយក្រុមហ៊ុនដៃគូជាច្រើនក៏ Making Product រួមគ្នាក្នុងការធ្វើដំណើរការឲ្យកាន់តែលឿនជាង និងកាន់តែឆ្ងាយជាង។
នៅពេលដែលសហគ្រាសវៀតណាមប្តេជ្ញាចាប់ផ្តើមផលិតកម្ម ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងរយៈពេល ៥ - ១០ ឆ្នាំខាងមុខ យើងនឹងមានមោទនភាពនៅពេលដែលប្រើប្រាស់ផលិតផលរបស់វៀតណាមដូចជាជនជាតិកូរ៉េខាងត្បូង ជប៉ុនប្រើប្រាស់ផលិតផលរបស់ប្រទេសរបស់ពួកគេ”។ Lumi បានបោះជំហានយ៉ាងរឹងមាំក្នុងដំណើរឆ្ពោះទៅសម្រេចក្តីសុបិនដ៏ធំមួយ៖ ការសម្គាល់ប្រទេសវៀតណាមនៅលើផែនទី IoT ពិភពលោក ក្លាយជាម៉ាកយីហោដ៏មានមោទនភាពរបស់វៀតណាម។”
លោក ប៊ុយថេយុយ (Bui The Duy) - អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានចែករំលែកនូវជំនឿរបស់គាត់លើការអភិវឌ្ឍរបស់ Lumi នាពេលអនាគត នៅក្នុងទីផ្សារ IoT សកលលោកថា៖ "Lumi បានជ្រើសរើសផ្លូវដ៏លំបាក ប៉ុន្តែខ្ញុំជឿថា Lumi នឹងទទួលបានជោគជ័យដូចក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅលើពិភពលោក ហើយក្លាយជាមោទនភាពរបស់វៀតណាម។ ខ្ញុំមានទំនុកចិត្តបែបនេះ មិនត្រឹមតែមកពីភាពជោគជ័យ នាពេលបច្ចុប្បន្នតែប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការជួបការបរាជ័យរបស់ Lumi ដែលជាកម្លាំងផ្ទៃក្នុងនៃសហគ្រាស ដើម្បីជំនះព្យុះភ្លៀងនាពេលខាងមុខ។
ដៃគូ និងអតិថិជនមកទស្សនារោងចក្រ Lumi Smart ។
រឿងរបស់ Lumi ជំរុញទឹកចិត្តយុវជនជំនាន់ក្រោយដែលស្រឡាញ់បច្ចេកវិទ្យា និងអាជីវកម្ម តែងតែជឿជាក់លើខ្លួនឯង និងបង្កើតផលិតផលផ្ទាល់ខ្លួន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេស./.
អនុវត្ត៖ ប៊ិចវ៉ឹន វៀតគឿង/ កាសែតរូបភាពវៀតណាម